ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​វាយលុក​សៀមរាប​ធ្ងន់ធ្ងរ​! ស្លា​.​ប់​ឡើង​ដល់​៣៣​នាក់ ករណី​ឆ្លង​សរុប​៣៤២០​នាក់

2 ឆ្នាំ មុន
  • សៀមរាប

កូ​វី​ដ​-១៩ កំពុង​បន្ត​រាតត្បាត​យ៉ាង​ខ្លាំង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​នៅ​កម្ពុជា ក្នុង​នោះ​ខេត្តសៀមរាប ដែល​ជា​ខេត្ត​ទេសចរណ៍​ដ៏​សំខាន់​របស់​ប្រទេស ក៏​កំពុង​រង​គ្រោះ​ធ្ងន់ធ្ងរ​ផង​ដែរ ។ ជាក់ស្តែង​នៅ​ថ្ងៃ​ទី

ខេត្តសៀមរាប ៖ កូ​វី​ដ​-១៩ កំពុង​បន្ត​រាតត្បាត​យ៉ាង​ខ្លាំង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​នៅ​កម្ពុជា ក្នុង​នោះ​ខេត្តសៀមរាប ដែល​ជា​ខេត្ត​ទេសចរណ៍​ដ៏​សំខាន់​របស់​ប្រទេស ក៏​កំពុង​រង​គ្រោះ​ធ្ងន់ធ្ងរ​ផង​ដែរ ។ ជាក់ស្តែង​នៅ​ថ្ងៃ​ទី ២១ ខែកក្កដា នេះ ខេត្តសៀមរាប​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី​ចំនួន​៩៧​នាក់ ជា​សះស្បើយ ចំនួន​១១៣​នាក់ និង​ស្លាប់​ចំនួន ០២​នាក់ ។

ហើយ​រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាប​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា ​៖ ក្នុង​ព្រឹត្តិការណ៍​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ចូល​ក្នុង​សហគមន៍​២០​កុម្ភៈ នេះ រដ្ឋបាល​ខេត្ត បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ថ្មី ចំនួន​៩៧​នាក់ ជា​សះស្បើយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ចំនួន​១១៣​នាក់ និង​ស្លា​.​ប់​ចំនួន​២​នាក់ នៅ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២១ ដូច​មាន​រាយ​នាម​ក្នុង​តារាង ៖

ករណី​ទី​១ ដល់ទី​២២ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សា​រលើ​ធំ​ថ្មី​, ករណី​ទី​២៣ គឺជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​សង្កាត់​ស្រ​ង៉ែ និង​ករណី​ទី​២៤ ជា​ករណី​ឆ្លង​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារ​ស្រែ​ណូ​យ ចំណែក​ករណី​ទី​២៥ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារ​ព្រះ​ដាក់​។

ក្នុង​នោះ ករណី​ទី​២៦ ដល់ទី​២៧ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​អ្នកដំណើរ​មក​ពី​ខេត្តកំពង់ធំ​, ករណី​ទី​២៨ គឺជា​ករណី​ឆ្លង​បន្ត​ពី​អ្នកដំណើរ​មក​ពី​ខេត្តបន្ទាយមានជ័យ​។ ជាមួយ​គ្នា​នេះ ករណី​ទី​២៩ ដល់ទី​៣៧ គឺជា​ករណី​ពុំ​ទាន់​អាច​សន្និដ្ឋាន​ពី​ប្រភព​ចម្លង​ច្បាស់លាស់​នៅឡើយ​។ ចំពោះ​ករណី​ទី​៣៨ ដល់ទី​៩៧ គឺជា​ករណី​ប្រជាពលរដ្ឋ​ត្រឡប់​ពី​ប្រទេស​ថៃ លុះ​មក​ដល់​ខេត្តសៀមរាប ហើយ​ជា​ករណី​សង្ស័យ ក៏​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាល័យ​សម្តេចឪ​។

ចំពោះ​អ្នកជា​សះស្បើយ​ទាំង​១១៣​នាក់​ខាងលើ ក្រុម​គ្រូពេទ្យ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត វិទ្យាល័យ​អង្គរ និង​វិទ្យាល័យ​ដំ​ដែក​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ដោយ​ត្រូវ​បន្ត​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ទៀត​សិន​។

ហើយ​នៅ​ក្នុងថ្ងៃនេះ​ដែរ ក៏​មាន​ករណី​ស្លា​.​ប់​ចំនួន​២​ករណី ដូច​ជា ៖ ១- ឈ្មោះ ឌុ​ច យំ ភេទ​ស្រី អាយុ​៥៦​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​គំរូ ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ដែល​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២១ និង​បាន​ស្លា​.​ប់ នៅ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​០៨៖១០​នាទី ដោយសារ​ជំងឺ​រលាក​សួត បង្ក​ដោយ​មេរោគ​កូ​វី​ដ​-១៩​។ និង​២-​ឈ្មោះ ព្រិ​ន ដុំ ភេទ​ស្រី អាយុ​៥៦​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​រំដេង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ដែល​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២១ និង​បាន​ស្លា​.​ប់ នៅ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​០៦៖១៥​នាទី ដោយ​ជំងឺ​រលាក​សួត បង្ក​ដោយ​មេរោគ​កូ​វី​ដ​-១៩​។

រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ​នវ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុម​គ្រួសារ​រៀង​ៗ​ខ្លួន​ឱ្យ​បាន​គ្រប់​១៤​ថ្ងៃ​សិន ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ​ជា​ដាច់ខាត ក្នុង​ករណី​មិន​អនុវត្ត​កាតព្វកិច្ច​ច​ត្តា​ឡី​ស័ក រដ្ឋបាល​ខេត្ត​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ទាំងឡាយ​ណា​ដែល​លើ្ម​សនឹង​វិធាន​សុខាភិបាល​នេះ​។ ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់​ព័ត៌មាន​មក​កាន់​លេខ​ទូរស័ព្ទ​០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការ​យក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​។

សូម​បញ្ជាក់​ថា ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ចំនួន​៣៤២០​នាក់​, បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​១៦០៩​នាក់ ស្លា​.​ប់​៣៣​នាក់ និង​១៧៧៨​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត​វិទ្យាល័យ​អង្គរ និង​វិទ្យាល័យ​ដំ​ដែក​។

រដ្ឋបាល​ខេត្តសៀមរាប សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ឱ្យ​បាន​ម៉ឺង​មាត់ និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល និង​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ