ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​-១៩ ៖ ការ​ចុះបញ្ជី​ធ្វើ​ស្លាក​លេខ​រថយន្ត​កើន​ឡើង​ ​បើ​​ប្រៀបធៀប​​នឹង​ឆ្នាំ​មុន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ការ​ចុះបញ្ជី​ធ្វើ​ស្លាក​លេខ​រថយន្ត​រាជធានី​-​ខេត្ត នៅ​ទូ​ទាំង​ប្រទេស​មិន​មានការ​ថយ​ចុះ​នោះ​ទេ ជា​ពិសេស​

រាជធានី​ភ្នំពេញ ៖ សម្រាប់​ការ​ចុះបញ្ជី​ធ្វើ​ស្លាក​លេខ​រថយន្ត​រាជធានី​-​ខេត្ត នៅ​ទូ​ទាំង​ប្រទេស​មិន​មានការ​ថយ​ចុះ​នោះ​ទេ ជា​ពិសេស​ស្លាក​លេខ​រថយន្ត​កម្ពុជា គឺ​មានការ​កើ​ន​ឡើ​ង​ក្នុង​រយៈពេល​៦​ខែ​ចុង​ក្រោយ​នេះ បើ​​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០២០​កន្លង​មក ទោះបី​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​វិបត្តិ​កូ​វី​ដ​១៩​ក៏​ដោយ​។

​លោក​ ឈួ​ន វ៉​ន់ អគ្គនាយក​ដឹក​ជញ្ជូន​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បានឱ្យ​កោះសន្តិភាព​ដឹង​ថា ក្នុង​រយៈពេល​៦​ខែដើម​ឆ្នាំ​នេះ ការ​ចុះបញ្ជី​ធ្វើ​ស្លាក​លេខ​រថយន្ត នៅ​ទូ​ទាំង​ប្រទេស​មិន​ប្រែប្រួល​ប៉ុន្មាន​ទេ គឺ​សម្រាប់​ខែមករា​ចុះបញ្ជី​បាន​ជាង​៥០០​លេខ ខែកុម្ភៈ​បាន​៦០០​លេខ តែ​ចុងខែ​កុម្ភៈ និង​ខែមីនា​រាង​ធ្លាក់​ចុះ​បន្តិច ប៉ុន្តែ​ខែឧសភា និង​ខែមិថុនា​នេះ​ឡើង​វិញ​ពី​៣០០​ទៅ​៤០០​លេខ​នេះ​សម្រាប់​ស្លាក​លេខ​រថយន្ត​កម្ពុជា​(​ស្លាក​លេខ​រថយន្ត​ផ្ទាល់ខ្លួន​)​។ ​លោក​បន្ត​ថា ចំណែក​ស្លាក​លេខ​រថយន្ត​ពិសេស​(​ស្លាក​លេខ​ទូទៅ​របស់​រាជធានី​-​ខេត្ត​)​ក៏​ប្រហាក់ប្រហែល​គ្នា​ដែរ តែ​បាន​ច្រើន​ជាង​ពី​៣​ពាន់​ទៅ​៤​ពាន់ និង​ពី​៥​ពាន់​ទៅ​៦​ពាន់​លេខ ប៉ុន្តែ​ចុង​ក្រោយ​នេះ​ធ្លាក់​បន្តិចបន្តួច​តែ​ក៏​នៅ​ក្នុង​ចន្លោះ​ពី​៣​ពាន់​ទៅ​៤​ពាន់​លេខ​ដែរ​។

​លោក​ឈួ​ន វ៉​ន់ បានឱ្យ​ដឹង​ទៀត​ថា ការ​ចុះបញ្ជី​ស្លាក​លេខ​រាជធានី​-​ខេត្ត ក្នុង​រយៈពេល​៦​ខែ​នេះ​បាន​ចំនួន​១៤០០០​លេខ និង​លេខ​ពិសេស​ផ្ទាល់ខ្លួន​(​លេខ​កម្ពុជា​)​បាន​ជាង​២៥០០​លេខ​ បើ​​ប្រៀបធៀប​ឆ្នាំទៅ​កើ​ន​ឡើ​ង គឺ​ឆ្នាំ​២០២០​កន្លង​ទៅ​ចុះបញ្ជី​បាន​៣៧០០​លេខ​ទេ​នេះ​ក្នុង​មួយ​ឆ្នាំ តែ​ពេល​នេះ​បាន​ជាង​២៥០០​តែ​ក្នុង​រយៈពេល​៦​ខែ​ប៉ុណ្ណោះ ។ ​លោក​​បន្ត​ថា ចំពោះ​ការ​ចុះបញ្ជី​ធ្វើ​ស្លាក​លេខ​ពិសេស​រាជធានី​-​ខេត្ត (​ស្លាក​លេខ​ទូទៅ​)​រយៈពេល​៦​ខែ​នេះ​ថយ​ចុះ​បន្តិចបន្តួច​ទេ បើ​​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​កន្លង​ទៅ​។

​លោក​ ឈួ​ន វ៉​ន់ បាន​បញ្ជាក់​ថា សរុប​មក​វិញ​ ទោះបី​កម្ពុជា​ជួប​បញ្ហា​ជម្ងឺ​កូ​វី​ដ​១៩​រាតត្បាត​ក៏​ដោយ ប៉ុន្តែ​ការ​ចុះបញ្ជី​ធ្វើ​ស្លាក​លេខ​រថយន្ត​ទាំង​ពិសេស និង​ពិសេស​ផ្ទាល់ខ្លួន​មិន​មានការ​ថមថយ​នោះ​ទេ ។

យោង​តាម​របាយការណ៍​របស់​អង្គភាព​ចុះបញ្ជី​រថយន្ត យាន​យ​ន្តុ​ប្បក​រណ៍ និង​ត្រាក់ទ័រ នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជ​ធានី​​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា គិត​ចាប់ពី​ថ្ងៃ​ទី​១ ​ខែមេសា​ ឆ្នាំ​១៩៩៩​ ដល់​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០២១​ អង្គភាព​នេះ​បាន​ចុះបញ្ជី​ធ្វើ​ស្លាក​លេខ​រថយន្ត​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន ៥៨៤.៥០៨​គ្រឿង ។ សម្រាប់​រយៈពេល​៦​ខែ គិត​ចាប់ពី​ថ្ងៃ​ទី​១ ​ខែមករា​ ឆ្នាំ​២០២១​ ដល់​ថ្ងៃ​ទី​៣០ ​ខែមិថុនា ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ​បាន​ទៅ​ទទួល​សេវា​ចុះបញ្ជី​យានយន្ត​មាន​ចំនួន​២១.៨៩៧​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ