ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

<> ស្ថាប័ន​ថ្មី​គ្រោង​បង្កើត​បច្ចេកវិទ្យា​ឆ្លាត​វៃ​កម្រិត​ខ្ពស់

8 ឆ្នាំ មុន

អ្នក​ស្រាវជ្រាវ​លំដាប់ថ្នាក់​ពិភពលោក​មួយ​ក្រុម​, វិស្វករ និង​អ្នកជំនាញ​បច្ចេកវិទ្យា​បាន​ប្រកាស​ពី​អង្គការ​សហការ​មិន​ទទួល​ប្រាក់​ចំណេញ​មានឈ្មោះ​ថា «OpenAI» ដែល​នឹង​ធ្វើការ​ដើម្បី​លើកកម្ពស់​ដល់​ការ​អភិវឌ្ឍ​នៃ​ភាព​ឆ្លាត​វៃ​សិប្បនិមិត្ត​

អ្នក​ស្រាវជ្រាវ​លំដាប់ថ្នាក់​ពិភពលោក​មួយ​ក្រុម​, វិស្វករ និង​អ្នកជំនាញ​បច្ចេកវិទ្យា​បាន​ប្រកាស​ពី​អង្គការ​សហការ​មិន​ទទួល​ប្រាក់​ចំណេញ​មានឈ្មោះ​ថា «OpenAI» ដែល​នឹង​ធ្វើការ​ដើម្បី​លើកកម្ពស់​ដល់​ការ​អភិវឌ្ឍ​នៃ​ភាព​ឆ្លាត​វៃ​សិប្បនិមិត្ត​អាច​នឹង​ផ្តល់​ប្រយោជន៍​ដល់​មនុស្សជាតិ​ទាំងមូល ។ អង្គការ​នេះ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​អង្គការ​ផ្សេង​ទៀត ពោល​គឺ​មិន​បង្ខិតបង្ខំ​ឱ្យ​មាន​ហិរញ្ញវត្ថុ​ត្រឡប់​មក​វិញ​ទេ ។

«OpenAI» គឺជា​អង្គការ​ស្រាវជ្រាវ​បច្ចេកវិទ្យា​ឆ្លាត​វៃ​សិប្បនិមិត្ត​យីហោ​ថ្មី ដែល​ទើបតែ​ត្រូវ​បាន​ប្រកាស​នៅ​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ រដ្ឋ​កាលីហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក ។

គោលបំណង​របស់​ក្រុមហ៊ុន គឺ​ដើម្បី​បង្កើត​បច្ចេកវិទ្យា​ឆ្លាត​វៃ​កម្រិត​ខ្ពស់​នឹង​បង្ក​ភាព​ងាយស្រួល​ដល់​មនុស្សជាតិ ។ កត្តា​មួយ​ដែល​មាន​លក្ខណៈ​ខុស​ប្លែក​រវាង OpenAI និង​អង្គការ​ដទៃ​ទៀត គឺ​អង្គការ OpenAI មិន​ទទួល​ប្រាក់​ចំណេញ​ទេ ។ ក្នុង​សេចក្តីថ្លែងការណ៍​ធ្វើ​ឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​ឱ្យ​ដឹង​ថា ការ​ស្រាវ​ជ្រា​របស់​អង្គការ OpenAI នឹង​មិន​បង្ខំ​ឱ្យ​មាន​ហិរញ្ញវត្ថុ​ត្រឡប់​មក​កាន់​អង្គការ​វិញ​ទេ តែ​ជំនួស​មក​វិញ​នូវ​ការ​ផ្តោត​សំខាន់​លើ​កត្តា​ជះ​ឥទ្ធិពល​ជា​វិជ្ជមាន​សម្រាប់​មនុស្ស​គ្រប់​រូប ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ គោលបំណង​ធំ​មួយ​ផ្សេង​ទៀត​នៃ​អង្គការ គឺ​ការពារ​សាជីវកម្ម និង​រដ្ឋាភិបាល​ពី​ការ​ទទួល​បាន​ថាមពល​ច្រើន​ហួសហេតុ​ពេក ដោយ​ពួក​គេ​ទទួល យក​បច្ចេកវិទ្យា​សិប្បនិមិត្ត​កម្រិត​ខ្ពស់ ។ ដើម្បី​បំពេញ​តាម​គោលដៅ​នេះ អង្គការ​នឹង​ផ្តោត​សំខាន់​លើ​ការ​សហការ​ដោយ​សេរី​ជាមួយនឹង​ស្ថាប័ន និង​អ្នក​ស្រាវជ្រាវ​ដោយ​បង្កើត​គម្រោង​ស្រាវ​ជ្រា​របស់​ពួក​គេ​ជា​ចំហ​តែ​ម្តង ។

ក្រុម​ដែល​ជា​ស្នូល សំខាន់​ៗ​ប្រចាំ​អង្គការ OpenAI រួម​មាន​លោក Elon Musk ដែល​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​អវកាស SpaceX និង​ប្រធាន​ក្រុមហ៊ុន​រថយន្ត​អា​មេ​រិ​ក Tesla Motors, សហគ្រិន​លោក Sam Altman និង​អតីត​អ្នក​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន Google លោក Ilya Sutskever ។ ពួក​គេ​បាន​បេ្ត​ជ្ញា​ចិត្ត​បរិច្ចាគ​ប្រាក់​ផ្ទាល់ខ្លួន​ប្រមាណ​ជា​១​ពាន់​លាន​ដុល្លារ​ដែល​បាន​មក​ពី​ប្រភព ផ្សេង​ៗ​គ្នា ៕