ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​យាង​សួរសុខទុក្ខ​លោកអ៊ុំ ម៉ា​រ៉ា អភិបាល​ខេត្ដព្រះវិហារ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រះមហាក្សត្រកម្ពុជា ព្រះ​បរមនាថនរោត្ដម សីហ​មុនី បានយាងចុះ​សួរសុខទុក្ខ​លោក​អភិបាលខេត្ដ​ព្រះវិហារ អ៊ុំ ម៉ា​រ៉ា នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០១០ បន្ទាប់​ពី​ទទួល​ដំណឹង​ថា អភិបាលខេត្ដ​រូប​នេះ​ធ្លាក់ខ្លួន​ឈឺ ខណៈ​បំពេញ​ទស្សនកិច្ច​សម្ព័ន្ធមេត្រីភាព​នៅ​ខេត្ដ​ចំប៉ា​សាក់ ប្រទេស​ឡាវ ។ ព្រះមហាក្សត្រ​ព្រះ​បរមនាថ នរោត្ដម សីហ​មុនី ត្រូវ​បាន​អម​ដោយ​មន្ដ្រី​ព្រះ​បរម រាជ​វាំងជា​ច្រើន​រូប

រាជធានី​ភ្នំពេញ ៖ ព្រះមហាក្សត្រកម្ពុជា ព្រះ​បរមនាថនរោត្ដម សីហ​មុនី បានយាងចុះ​សួរសុខទុក្ខ​លោក​អភិបាលខេត្ដ​ព្រះវិហារ អ៊ុំ ម៉ា​រ៉ា នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០១០ បន្ទាប់​ពី​ទទួល​ដំណឹង​ថា អភិបាលខេត្ដ​រូប​នេះ​ធ្លាក់ខ្លួន​ឈឺ ខណៈ​បំពេញ​ទស្សនកិច្ច​សម្ព័ន្ធមេត្រីភាព​នៅ​ខេត្ដ​ចំប៉ា​សាក់ ប្រទេស​ឡាវ ។ ព្រះមហាក្សត្រ​ព្រះ​បរមនាថ នរោត្ដម សីហ​មុនី ត្រូវ​បាន​អម​ដោយ​មន្ដ្រី​ព្រះ​បរម រាជ​វាំងជា​ច្រើន​រូប យាង និង​ធ្វើ​ដំណើរ​ចូលទៅ​កាន់​បន្ទប់​សំរាក​ព្យាបាល​របស់​លោក​អ៊ុំ ម៉ា​រ៉ា ហើយ​បាន​សំណេះសំណាល​ប្រហែលកន្លះ​ម៉ោង ទើប​វិល​ត្រឡប់​ទៅ​វិញ គឺ​ព្រះអង្គ​យាង​ចាកចេញ​នៅ​វេលា​ម៉ោង​២​និង​៣០ នាទី​រសៀល ។

មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០១០ ជំងឺ​ចុកពោះ​ខ្លាំងក្លា​របស់​លោក​អ៊ុំ ម៉ា​រ៉ា អភិបាល​ខេត្ដព្រះវិហារ បាន​ធូរស្រាល​ឡើង​វិញហើយ បន្ទាប់​ពី​ទទួល​ការ​ព្យាបាល​យ៉ាង​យកចិត្ដ​ទុកដាក់​ពី​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ហើយ​គ្រោង​ចាកចេញ​ទៅ​បំពេញ​ការងារ​នៅ​សាលាខេត្ដ​វិញ​នា​រយៈពេល​២ ឬ​៣ថ្ងៃ​ទៀត ៕