ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើករថយន្ត​ស៊េរី​ទំនើប លឿន​ជ្រុល​បុក​កង់​បី​ឥណ្ឌា វិល​មួយ​ជុំ​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ បុរស​ម្នាក់ បើករថយន្ត​ស៊េរី​ទំនើប លឿន​ឆ្លងផ្លូវ ខ្វះ​ការប្រុងប្រយ័ត្ន ជ្រុល​បុក​កង់​បី​ឥណ្ឌា​មួយគ្រឿង ពេញទំហឹង បណ្តាល​ឲ្យ​វិលត្រឡប់​ក្រោយ​មួយ​ជុំ របួស​បែកក្បាល អ្នកបើក​ម៉ូតូ​កង់​បី…

​ភ្នំពេញ​៖ បុរស​ម្នាក់ បើករថយន្ត​ស៊េរី​ទំនើប លឿន​ឆ្លងផ្លូវ ខ្វះ​ការប្រុងប្រយ័ត្ន ជ្រុល​បុក​កង់​បី​ឥណ្ឌា​មួយគ្រឿង ពេញទំហឹង បណ្តាល​ឲ្យ​វិលត្រឡប់​ក្រោយ​មួយ​ជុំ របួស​បែកក្បាល អ្នកបើក​ម៉ូតូ​កង់​បី ឈាម​ស្រោច​ខ្លួន​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៨ និង ៥០​នាទី យប់​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២១ ត្រង់ចំណុច​ផ្លូវបែក​ជា​បួន ផ្លូវ​២១៤​កែង​ផ្លូវ​៥១ ស្ថិតក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ប្រាប់​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​ឃើញ​កង់​បី​ឥណ្ឌា​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ មណ្ឌល​គី​រី 1A-4370 បើកបរ​ដោយ​បុរស​ម្នាក់ ទិសដៅ​ពី​ជើង​ទៅ​ត្បូង គោលបំណង​ត្រលប់​ទៅផ្ទះ​នៅ​តាខ្មៅ​។

​ប្រភព​ដដែល បាន​បន្តទៀតថា ខណៈពេល​ម៉ូតូ​កង់​បី បើកបរ​តាម​បណ្ដោយ​ផ្លូវ​លេខ ៥១ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​ល្មម ជិះ​មកដល់​ចំណុចកើតហេតុ ម៉ូតូ​កង់​បី​ឆ្លងផ្លូវ ក៏មាន​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ទៀត ម៉ាក RangRover ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ 2AQ-2666 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ល្បឿន​លឿន​គួរសម ខ្វះ​ការប្រុងប្រយ័ត្ន បាន​ជ្រុល​ទៅបុក​កង់​បី​ឥណ្ឌា​យ៉ាង​ពេញទំហឹង ចំក្បាល​មុខ ចំហៀង​ខាងស្ដាំ បណ្ដាលអោយ​ម៉ូតូ​កង់​បី​វិល​មួយ​ជុំ របួស​បែកក្បាល​អ្នកបើក​ម៉ូតូ​កង់​បី​។ ចំណែក​ម៉ូតូ​កង់​បី​ខូចខាត​ស្ទើរ​ទាំងស្រុង​មួយ​កំណាត់​មុខ និង​បង្ក​ឲ្យ​អ្នក​អ្នកបើកបរ របួស​បែកក្បាល ហូរឈាម​ស្រោច​ខ្លួន​។ ចំណែក​រថយន្ត​វិញ ខូចខាត​មួយ​កំណាត់​មុខ បែក​កាង និង ស្តុ​ប​ខាងឆ្វេង​មួយ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​មកដល់​កន្លែងកើតហេតុ និង​អោយ​ភាគី​ទាំងពីរ សម្រួល​គ្នា​បញ្ចប់រឿង ដោយ​ភាគី​ខាង​ម៉ូតូ​កង់​បី បានទាមទារ​សំណង ចំនួន ២៥០​ដុល្លារ ដើម្បី​ជួសជុល​ម៉ូតូ​កង់​បី​។ ដោយ​មិន​ចង់​វែងឆ្ងាយ ភាគី​រថយន្ដ ក៏​ព្រម​សង បញ្ចប់រឿង នៅ​កន្លែងកើតហេតុ​តែម្តង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ