ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​រ៉ា​នី​អេ​រី ៖ ក្លិប​Leicester City ចង់​ក្លាយជា​ជើងឯក​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស

8 ឆ្នាំ មុន

គ្រូបង្វឹក​ក្លិប Leicester City បញ្ជាក់​ថា នឹង​ព្យាយាម​ដណ្ដើម​យក​ពាន​ជើងឯក​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស ប្រសិនបើ​អាច​ស្ថិត​នៅ​កំពូល​តារាង​ចាប់ពី​បុណ្យ​គ្រិស្ដ​ស្មាស​រហូត​ដល់​ខែមេសា​ខាង​មុខ ។ លោក​ក្លាវ​ឌី​យ៉ូ រ៉ា​នី​អេ​រី

គ្រូបង្វឹក​ក្លិប Leicester City បញ្ជាក់​ថា នឹង​ព្យាយាម​ដណ្ដើម​យក​ពាន​ជើងឯក​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស ប្រសិនបើ​អាច​ស្ថិត​នៅ​កំពូល​តារាង​ចាប់ពី​បុណ្យ​គ្រិស្ដ​ស្មាស​រហូត​ដល់​ខែមេសា​ខាង​មុខ ។ លោក​ក្លាវ​ឌី​យ៉ូ រ៉ា​នី​អេ​រី គ្រូបង្វឹក​ក្លិប​Leicester City ជនជាតិ​អី​ុ​តា​លី​រូប​នេះ​បាន​បង្ហាញ​គោលដៅ​របស់​ខ្លួន គឺ​ការ​រក​ឱ្យ​បាន​៤០​ពិន្ទុ ព្រោះ​គ្មាន​អ្វី​ពិសេស​ជាង​ការ​ស្ថិត​នៅ​កំពូល​តារាង​ទេ ។

លោក​បញ្ជាក់​ថា​៖ «​យើង​កំពុង​លេង​ល្អ ហើយ​ខ្ញុំ​ជា​មនុស្ស​និយាយ​ត្រង់​ទៅ​ត្រង់​មក ប្រសិនបើ​យើង​ស្ថិត​នៅ​កំពូល​តារាង​រយៈពេល​យូរ​រហូត​ដល់​ខែមេសា ខ្ញុំ​ចង់ឱ្យ​ក្លិប​ក្លាយជា​ជើងឯក ។ បច្ចុប្បន្ន​ខ្ញុំ​មាន​សេចក្ដីសុខ​ជាមួយ​ពិធីបុណ្យ​គ្រិស្ដ​ស្មាស ដោយ​ទទួលទាន​អាហារ​មាន់​ដុត ។ បាល់ទាត់​រមែង​មាន​អ្វី​គួរ​ឱ្យ​រំភើប ហើយ​ប្រសិនបើ​វា​នៅ​តែ​ដំណើរការ​ល្អ​បែប​នេះ ខ្ញុំ​មាន​អារម្មណ៍​រីករាយ​បំផុត​» ៕