ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កន្លែង​បូជាស.ព​អ្នក​ជំងឺ​កូ​វី​ដ​១៩ នៅ​​កំពង់ស្ពឺ រៀប​ចំ​​រួចរាល់​ហើយ

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

នៅ​ប្រហែលជា​៤​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​កំពង់ស្ពឺ ទីកន្លែង​បូ​ជាស​.​ព​សម្រាប់​អ្នក​កើត​ជំងឺ​កូ​វី​ដ​១៩ នៅ​ខេត្តកំពង់ស្ពឺ បាន​រៀបចំ​ដំណើរការ​រួចរាល់​ហើយ ។ គេ​រំពឹង​ថា

ខេត្តកំពង់ស្ពឺ ៖ នៅ​ប្រហែលជា​៤​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​កំពង់ស្ពឺ ទីកន្លែង​បូ​ជាស​.​ព​សម្រាប់​អ្នក​កើត​ជំងឺ​កូ​វី​ដ​១៩ នៅ​ខេត្តកំពង់ស្ពឺ បាន​រៀបចំ​ដំណើរការ​រួចរាល់​ហើយ ។ គេ​រំពឹង​ថា កន្លែង​បូ​ជាស​.​ព​សម្រាប់​អ្នក​កើត​ជំងឺ​កូ​វី​ដ​១៩​នេះ នឹង​ដំណើរការ​ដោយ​រលូន បន្ទាប់​ពី​មានការ​រិះគន់​ទៅ​លើ​គណៈកម្មការ​អាចារ្យ ជា​ពិសេស​គឺ​ស​ង្គ្រា​វត្ត​សំបួរ​តែ​ម្តង ដែល​ទីតាំង​វត្ត​នេះ ត្រូវ​បាន​បូ​ជាស​.​ព​អ្នក​កើត​កូ​វី​ដ​កន្លង​មក​។

លោក ហុ​ក ម៉ារ​ឌី អភិបាលក្រុង​ច្បារមន មាន​ប្រសាសន៍​ថា ការ​រៀបចំ នឹង​ដំណើរការ​ផ្លូវ​ចូល​ទៅ​កន្លែង​បូ​ជាស​.​ព​ជំងឺ​១៩ ធ្វើ​ឡើង​ដោយ​មានការ​រួមចំណែក​របស់​សប្បុរសជន ជា​ពិសេស​បណ្ដា​សប្បុរសជន​ដែល​មាន​គ្រឿងចក្រ​ឈូស​ឆាយ​ផ្លូវ​ធ្វើ​ចូល​ទីកន្លែង​បូជាស.ព​។

លោក​អភិបាលក្រុង បន្ត​ថា ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ក៏​ដូច​ជា រថយន្ត​ដឹក​ស​.​ព​ចូល​ដល់ទី​កន្លែង​បូជា គេ​ត្រូវ​ត្រួសត្រាយ​ផ្លូវ​ថ្មី​ក្នុង​រយៈ​ចម្ងាយ​ប្រហែល​ប្រាំ​រយ​ម៉ែត្រ ។ ដំណើរការ​ធ្វើ​ផ្លូវ​ថ្មី​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែកក្កដា ឆ្នាំ​២០២១ ហើយ​បាន​បញ្ចប់​រួចរាល់​នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២១​នេះ​។

ចំណែក​លោក ទឹម គឹ​ម​សាន ក៏​បាន​មាន​ប្រសាសន៍​នៅ​ទីកន្លែង​គ្រឿងចក្រ​កំពុង​ដំណើរការ​ផ្លូវ​នោះ​ថា នេះ​គឺជា​ការ​រួមចំណែក​ជាមួយ​អាជ្ញាធរ និង​ថ្នាក់ដឹកនាំ​ខេត្តកំពង់ស្ពឺ ដើម្បី​កសាង​ទីកន្លែង​បូ​ជាស​.​ព​អ្នក​ដែល​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​។ លោក​បាន​បញ្ជូន​គ្រឿងចក្រ ដើម្បី​ជួយ​ធ្វើ​ផ្លូវ​ថ្មី​ចម្ងាយ​ជាង​៥០០​ម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​៤៤ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ ជា​ពិសេស​ការ​ដឹក​ស​.​ពនៅ​ទី​នេះ​។

លោក ទឹម គឹ​ម​សាន ម្ចាស់​គ្រឿងចក្រ​ដែល​ជួយ​ការ​ធ្វើ​ផ្លូវ​នោះ​បន្ថែម​ថា ក្រៅពី​ការ​ធ្វើ​ផ្លូវ​នេះ គឺ​លោក​បាន​រួមចំណែក​ដោយ​ស្មោះស ជាមួយ​អាជ្ញាធរ និង​ថ្នាក់ដឹកនាំ​ខេត្តកំពង់ស្ពឺ ជា​ពិសេស​គឺ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​ក្នុង​គ្រោះអាសន្ន​នៃ​ជំងឺ​កូ​វី​ដ​១៩ ។

លើស​ពី​នេះ​ទៅ​ទៀត កន្លង​មក ការ​ចាក់​ដី និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ គឺ​ក្រុមហ៊ុន​លោក​ក៏​បាន​រួមចំណែក​ស្ទើរ​ទាំងស្រុង​ផង​ដែរ ។ ក្រៅពី​នោះ ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ទៀត​នៅ​ក្នុង​ទីរួមខេត្ត​កំពង់ស្ពឺ ក៏​ក្រុមហ៊ុន​របស់​លោក​បាន​កសាង​ជា​ច្រើន​កន្លែង​ផង​ដែរ ។ នេះ​ក៏​ដោយសារ​តែ​ការ​ដឹកនាំ​របស់​ថ្នាក់ដឹកនាំ​ខេត្ត​មាន​ទស្សនវិស័យ​ច្បាស់លាស់ ទើប​ក្រុមហ៊ុន​ឯកជន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ជាក់ស្តែង​ការ​ចូលរួម​ចំណែក​ធ្វើ​ផ្លូវ​ចូល​ទីតាំង​បូ​ជាស​.​ព​នា​ពេល​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ