ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ដណ្ដើម​បាន​មេដាយមាស​1 ប្រាក់​3 និង​សំរឹទ្ធ​5 ពី​ការ​ប្រកួត​កីឡា​ប៉េតង់​រើសជើងឯក​អាស៊ី​លើក​ទី​19 ឆ្នាំ​2015

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​ប៉េតង់​រើស​ជើងឯក​អាស៊ី​លើក​ទី​១៩ ឆ្នាំ​២០១៥ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៧ ធ្នូ មក​ដល់​យប់​ថ្ងៃ​ទី​១៩ ធ្នូ បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ ។ ពិធី​បិទ​ការ​ប្រកួត​ស្ថិត​

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​ប៉េតង់​រើស​ជើងឯក​អាស៊ី​លើក​ទី​១៩ ឆ្នាំ​២០១៥ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៧ ធ្នូ មក​ដល់​យប់​ថ្ងៃ​ទី​១៩ ធ្នូ បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ ។ ពិធី​បិទ​ការ​ប្រកួត​ស្ថិត​ក្រោម​អធិបតីភាព​លោក ស៊ា​ន បូ​រ៉ាត រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ។

ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​រយៈពេល​៣​ថ្ងៃ កម្ពុជា​ដែល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​២​ប៉ុណ្ណោះ តាម​រយៈ​លទ្ធផល​មេដាយ​ដណ្ដើម​បាន​មាន មាស​១​គ្រឿង ប្រាក់​៣​គ្រឿង និង​សំរឹទ្ធ​៥​គ្រឿង បន្ទាប់​ពី​ប្រទេស​ថៃ​ចំណាត់ថ្នាក់​លេខ​១ ដណ្ដើម​បាន​មេដាយមាស​៤​គ្រឿង និង​សំរឹទ្ធ​៣​គ្រឿង ។ ចំណែក​កោះ​តៃវ៉ាន់​ចំណាត់ថ្នាក់​លេខ​៣ ដណ្ដើម​បាន​មេដាយមាស​១​គ្រឿង​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​ផ្នែក​យុវជន ។

មេដាយមាស​១​គ្រឿង​ដែល​កម្ពុជា​ដណ្ដើម​បាន​នោះ​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​ដូច​គ្នា​ផ្នែក​បុរស​ដែល​រកបាន​ដោយ​កីឡាករ​សុខ ចាន់​មាន​។ សម្រាប់​ការ​ប្រកួត​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​ផ្នែក​នារី​វិញ​នោះ កីឡាការិនី កែ ឡេ​ង ដែល​ជា​ម្ចាស់​មេដាយមាស​ពិភពលោក​២​ជំនាន់​ជាប់​គ្នា​នោះ បាន​ត្រឹម​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​ប៉ុណ្ណោះ ។ ចំណែក​វិញ្ញាសា​ប្រកួត​៣​នាក់ ទល់​នឹង​៣​នាក់​ផ្នែក​យុវជន​និង​ផ្នែក​នារី កម្ពុជា​ដណ្ដើម​បាន​មេដាយ​ប្រាក់ ខណៈ​មេដាយមាស​បាន​ទៅ​លើ​ថៃ​ទាំងអស់ ។ ដោយឡែក​វិញ្ញាសា​ប្រកួត​៣​នាក់​ទល់​នឹង​៣​នាក់​ផ្នែក​បុរស កម្ពុជា​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​ប៉ុណ្ណោះ ។

គួរ​រំលឹក​ថា កាលពី​ឆ្នាំ​២០០៣​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​ទី​១​ប្រកួត​រើស​ជើងឯក​អាស៊ី​ដូច​គ្នា កម្ពុជា​ដណ្ដើម​បាន​មេដាយមាស​៤​ជាប់​ចំណាត់ថ្នាក់​លេខ​១ ប៉ុន្តែ​លើក​នេះ​កម្ពុជា​ធ្លាក់​មក​នៅ​ក្នុង​ចំណាត់ថ្នាក់​លេខ​២​វិញ ។ ទោះជា​យ៉ាងណា សម្រាប់​ការ​ប្រកួត​លើក​នេះ កម្ពុជា​ធ្វើ​បាន​ល្អ​ជាង​លើក​មុន ។ ក្នុង​ឋានៈ​ជា​ម្ចាស់ផ្ទះ កម្ពុជា​តាម​រយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀប​ចំការ​ស្នាក់​នៅ ហូប​ចុក និង​បាន​បង្ក​លក្ខណៈ​ងាយស្រួល​ជា​ច្រើន​ទៀត​ដល់​ប្រតិភូ​កីឡា​គ្រប់​ប្រទេស​ដែល​មក​ចូលរួម​យ៉ាង​កក់ក្ដៅ​បំផុត ។ លោក ស៊ា​ន បូ​រ៉ាត រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្ដែង​ការ​កោតសរសើរ​ដល់​មន្ត្រី​ថ្នាក់ដឹកនាំ​ប្រតិភូ​កីឡា​មក​ពី​បណ្ដា​ប្រទេស​ទាំងអស់​ដែល​បាន​សហការ​គ្នា​យ៉ាង​ល្អ​ធ្វើ​ឱ្យ​ការ​ប្រកួត​មាន​សភាព​រលូន​ចាប់តាំងពី​ដើម​ដល់​ចប់ ៕