ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​អេ​វ៉ា ហ្គា​ណេ​រ៉ូ អាច​ត្រឡប់​មក​បម្រើ​ការងារ​ជា​គ្រូពេទ្យ​ក្នុង​ក្លិប Chelsea ជា​ថ្មី​បន្ទាប់​ពី​លោក​ម៉ូ​រី​ន​ញ៉ូ​ត្រូវ​បណ្ដេញចេញ

8 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន «​ស្កា​យ​ស្ព័​រ​» របស់​អង់គ្លេស​ផ្សាយ​ថា នៅ​ពេល​ក្លិប Chelsea ដក​លោក​ចូ​សេ មូ​៉​រី​ន​ញ៉ូ គ្រូបង្វឹក​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់ ចេញពី​តំណែង អាច​ធ្វើ​ឱ្យ​នាង​អេ​វ៉ា ហ្គា​ណេ​រ៉ូ គ្រូពេទ្យ​ដ៏​ល្បី​ប្រចាំ​ក្លិប​អាច​ចូល​បម្រើ​ការ​ក្នុង​ទឹកដី

ទីភ្នាក់ងារ​ព័ត៌មាន «​ស្កា​យ​ស្ព័​រ​» របស់​អង់គ្លេស​ផ្សាយ​ថា នៅ​ពេល​ក្លិប Chelsea ដក​លោក​ចូ​សេ មូ​៉​រី​ន​ញ៉ូ គ្រូបង្វឹក​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់ ចេញពី​តំណែង អាច​ធ្វើ​ឱ្យ​នាង​អេ​វ៉ា ហ្គា​ណេ​រ៉ូ គ្រូពេទ្យ​ដ៏​ល្បី​ប្រចាំ​ក្លិប​អាច​ចូល​បម្រើ​ការ​ក្នុង​ទឹកដី «​ស្តេ​ម​ហ្វ័​ត​ប្រ៊ី​ដ​» ជា​ថ្មី ។ កន្លង​មក នាង​ហ្គា​ណេ​រ៉ូ ធ្លាប់​មាន​ទំនាស់​ជាមួយ​លោក​ម៉ូ​រី​ន​ញ៉ូ អំឡុង​ពេល​បំពេញ​តួនាទី​ជា​គ្រូពេទ្យ​ក្នុង​ទីលាន​ប្រកួត​ពេល​បើក​រដូវ​កាល​ដំបូង​ជួប​ជាមួយ​ក្លិប Swansea រហូត​នាង​ត្រូវ​បណ្ដេញ​ចេញពី​តំណែង ។

ការ​ចាកចេញ​របស់​នាង​ធ្វើ​ឱ្យ​កីឡាករ​ក្នុង​ក្លិប​ជា​ច្រើន​រូប​មាន​អារម្មណ៍​មិន​ពេញចិត្ត ។ សម្រាប់​ការ​ចាកចេញ​របស់​លោក​ចូ​សេ ម៉ូ​រី​ន​ញ៉ូ ធ្វើ​ឱ្យ​ក្លិប​Chelsea មានឱកាស​ច្រើន​ទាក់ទង​នាង​ឱ្យ​ចូល​ធ្វើការ​ជា​ថ្មី​ក៏​ថា​បាន ដោយសារ​បច្ចុប្បន្ន​នាង​មិន​ទាន់​មានការ​ងារ​ថ្មី​ធ្វើ និង​ស្នាក់​នៅ​ក្បែរ​ទីលាន​ហ្វឹកហាត់​របស់​ក្លិប​Chelsea នៅឡើយ​៕