ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយ​​យោ​ធុង​ហ្គា​ស​ឆាបឆេះក្នុង​ហាង​មី​ហឹរ​​​ របួស​មនុស្ស​៤​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ហាង​លក់​មី​ហឹរ​មួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ទាំង​ព្រឹក ​​​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​៤​នាក់​រង​របួស ​និង​ត្រូវ​បាន​បញ្ជូន​តាម​ម៉ូតូ​កង់​បី​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល ចំណែកឯ​មូលហេតុ​នៃ​ការ​ឆាបឆេះ​នោះ​ត្រូវ​បាន​អ្នកដឹង​ហេតុការណ៍​អះអាង​ថា បណ្ដាល​មក​ពី​ធ្លាយ​ទុយោ​ធុង​ហ្គា​ស ហើយ​ភ្លាម​ៗ​នោះ​អ្នក​នៅ​ក្នុង​ហាង​បាន​នាំ​គ្នា​ពន្លត់​ដែរ​តែ​អត់​ឈ្នះ​ឡើយ​ព្រមទាំង​រលាក​រង​របួស​ទៀត រហូត​ដល់​មានការ​អន្តរា​គមន៍​ពី​សំណាក់​រថយន្ត​ពន្លត់​អគ្គិភ័យ​ទើប​រលត់​ទៅ​វិញ​។ ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២១…

រាជធានី​ភ្នំពេញ​៖ ហាង​លក់​មី​ហឹរ​មួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ទាំង​ព្រឹក ​​​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​៤​នាក់​រង​របួស ​និង​ត្រូវ​បាន​បញ្ជូន​តាម​ម៉ូតូ​កង់​បី​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល ចំណែកឯ​មូលហេតុ​នៃ​ការ​ឆាបឆេះ​នោះ​ត្រូវ​បាន​អ្នកដឹង​ហេតុការណ៍​អះអាង​ថា បណ្ដាល​មក​ពី​ធ្លាយ​ទុយោ​ធុង​ហ្គា​ស ហើយ​ភ្លាម​ៗ​នោះ​អ្នក​នៅ​ក្នុង​ហាង​បាន​នាំ​គ្នា​ពន្លត់​ដែរ​តែ​អត់​ឈ្នះ​ឡើយ​ព្រមទាំង​រលាក​រង​របួស​ទៀត រហូត​ដល់​មានការ​អន្តរា​គមន៍​ពី​សំណាក់​រថយន្ត​ពន្លត់​អគ្គិភ័យ​ទើប​រលត់​ទៅ​វិញ​។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២១ នៅ​ក្នុង​ហាង​មី​ហឹរ​យីហោ​«​មី​ហឹរ​៧​យ៉ាង​»​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ព្រៃ​ស ក្នុងភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៤​នាក់​នោះ​ពុំ​ទាន់​ត្រូវ​បាន​ស្គាល់​អ្តសញ្ញាណ​នោះ​ទេ ហើយ​នៅ​វេលា​ព្រឹក​កើតហេតុ​ខាងលើ​ក៏​ពុំ​ទាន់​មាន​ភ្ញៀវ​ចូល​ទី​បរិភោគ​មី​ហឹរ​នៅឡើយ​ដែរ ។​ ខណៈនោះ​ជន​រង​គ្រោះ​ទាំងអស់​បាន​ស្ថិត​នៅ​ក្នុង​ហាង​ខាងលើ​ជាមួយ​គ្នា​ និង​បាន​បើក​ចង្ក្រានហ្គាស ​ដើម្បី​ចម្អិន​ម្ហូបអាហារ ស្រាប់តែ​ធ្លាយ​ទុយោ​ធុង​ហ្គា​ស​បង្ក​ឲ្យ​មានការ​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​តែ​ម្ដង​។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​បាន​ធ្វើ​ឲ្យ​ម្នាក់​ភ័យ​ស្លន់ស្លោ​រហើយ​បាន​នាំ​គ្នា​ពន្លត់ភ្លើង​តែ​មិន​បាន​រលត់​ឡើយ​ហើយ​ថែម​ទាំង​ត្រូវ​ភ្លើង​ឆេះ​បណ្ដាល​ឲ្យ​រលាក​រង​បួស​ថែម​ទៀត ពេល​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​ម្យ៉ាង​អ្វី​ដែល​រឹតតែ​ភ័យ​ខ្លាច​ថែម​ទៀត​នោះ​គឺ​ហាង​មី​ហឹរ​នេះ​ស្ថិត​នៅ​ជិត​ស្ថានីយ៍​ប្រេងឥន្ធនៈ ។​

ភ្លាម​ៗ​នោះ​ អាជ្ញាធរ​និង​សមត្ថកិច្ច​ខណ្ឌដង្កោ​បាន​ចុះ​ទៅ​កាន់​ទីនោះ​រួច​បាន​ផ្ដល់​ដំណឹង​ទៅ​កាន់​រថយន្ត​ពន្លត់​អគ្គិភ័យ​ឲ្យ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ទើប​រលត់​ទៅ​វិញ​ទាំង​ស្រុក​។​ ចំណែកឯ​ជន​រង​គ្រោះ​ដែល​បាន​រង​របួស​ដោយសារ​តែ​រលាកភ្លើង​នោះ​ត្រូវ​បាន​បញ្ជូន​តាម​ម៉ូតូ​កង់​បី​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​របួស​ភ្លាម​ៗ​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ