ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ជាស.ពនាង​​ដែលលោតទឹកជាមួយគូសង្សារ​កាល​ពី​២ថ្ងៃ​មុន​ឬយ៉ាង​ណា?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​សាកសព​នារី​ម្នាក់ ត្រូវ​បាន​ប្រជា​នេសាទ​ជនជាតិ​អ៊ិ​ស្លា​មប្រទះ​ឃើញអណ្តែត​ទឹកទន្លេសាប និង​បាន​រសាត់មក​ទើរ​នឹង​ច្រាំង ទន្លេ នៅ​ផ្នែកខាងកើត បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ ហេតុការណ៍ប្រទះ​ឃើញ​សាកសព​នេះ…

រាជធានីភ្នំពេញ ៖ ​សាកសព​នារី​ម្នាក់ ត្រូវ​បាន​ប្រជា​នេសាទ​ជនជាតិ​អ៊ិ​ស្លា​មប្រទះ​ឃើញអណ្តែត​ទឹកទន្លេសាប និង​បាន​រសាត់មក​ទើរ​នឹង​ច្រាំង ទន្លេ នៅ​ផ្នែកខាងកើត បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ ហេតុការណ៍ប្រទះ​ឃើញ​សាកសព​នេះ ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ​កក្កដា ​នៅ​ចំណុចច្រាំង​ទន្លេសាប ក្នុងភូមិទី​២ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជ​ធានី​ភ្នំពេញ​។

សព​នារី​រូប​នោះ គេ​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ មាន​អាយុប្រមាណ​ជាង​៣០​ឆ្នាំ ស្លៀក​ពាក់អាវ​និង​ខោ ជើង​ខ្លី ពណ៌​ខ្មៅ រំលេច អក្សរ​អង់គ្លេស​។​ សព​ត្រូវ​បាន​គេ​អះអាង​ថា ជា​ជនជាតិ​ចិន ដែល បាន​លោតទឹក​សម្លា.ប់​ខ្លួន​ពីលើ​ទូក​កាណូត​កាលពី​២​ថ្ងៃមុន​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា វេលា​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃ​ទី​១៩ ​កក្កដា​ឆ្នាំ ២០២១ នារី​រូប​នោះ រួម​នឹង​សង្សារបាន​ជិះទូក​កាណូត​មួយគ្រឿង​លំ​ហែ​​កាយ​តាម​ដង​ទន្លេសាប​ក្នុងសង្កាត់​ផ្សារ​កណ្តាល​១​ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ​ខ​ណះ​នោះ​ក៏មាន​ទំនាស់​គ្នា ហើយត្រូវ​បុរស​ជាស​ង្សា​រ​បាន​លោតទឹក​សម្លា.ប់​ខ្លួន ហើយ​នាង​ក៏បាន​លោត​ទៅ​តាម​ក្រោយ​។​ នៅ​ពេលលោត​នោះ ​បុរស​ជាស​ង្សា​ចេះ​ហែល​ទឹក តែ​នាង​បាន​លិច​បាត់​ក្នុង​ទន្លេ​រក​សព​មិនឃើញ ។ លុះ​រំលង​បាន​ប្រមាណ​២​ថ្ងៃ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ កក្កដា ឆ្នាំ ២០២១ សព​បាន​អណ្តែត​ឡើង​ផ្កាប់មុខ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។​

ទោះបីជា​យ៉ាងណា ​គេ​ពុំ​ទាន់​ដឹង​ថា ច្បាស់​ថ នារី​រូប​នោះ ពិតជា​ជនជាតិ​ចិន​ដែល​បាន​លោតទឹក​សម្លា.ប់​ខ្លួន កាលពី​២​ថ្ងៃមុន​ពិតប្រាកដ​ឬ​យ៉ាងណា​នោះ​ទេ? ដោយ​ពុំ​ទាន់​ឃើញសង្សា​របស់​នាង​ចេញ​មក​អះអាង​នៅឡើយ​ ។​ ចំណែកសមត្ថកិច្ចកំពុង​តែរៀបចំ​ចាត់ចែង ដើម្បី អោយ​គេ​ស្រង់​យក​មក​ត្រួតពិនិត្យ ។

អត្ថបទសរសេរ ដោយ