ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​លំនៅ​ឋាន​ថ្មី​នៅ​សៀង​ហៃ​នៅ​តែ​បន្ត​កើនឡើង

8 ឆ្នាំ មុន

ប្រទេស​ចិន ៖ យោង​តាម​ទិន្នន័យទីផ្សារ​ថ្មី​មួយ​បង្ហាញ​ថា ទីផ្សារ​លំនៅ​ឋាន​ថ្មី​នៅ​ទីក្រុង​សៀង​ហៃ បាន​បន្ត​កើនឡើង​ដដែល​កាលពី​ស​ប្តា​ហ៍​មុន ដែល​គេ​សង្កេត​ឃើញ​មាន​កំណើន​រវាង​ការ​ជួញដូរ និង​ការ​ផ្គត់ផ្គង់ ។

ប្រទេស​ចិន ៖ យោង​តាម​ទិន្នន័យទីផ្សារ​ថ្មី​មួយ​បង្ហាញ​ថា ទីផ្សារ​លំនៅ​ឋាន​ថ្មី​នៅ​ទីក្រុង​សៀង​ហៃ បាន​បន្ត​កើនឡើង​ដដែល​កាលពី​ស​ប្តា​ហ៍​មុន ដែល​គេ​សង្កេត​ឃើញ​មាន​កំណើន​រវាង​ការ​ជួញដូរ និង​ការ​ផ្គត់ផ្គង់ ។

ក្រុមហ៊ុន Shanghai Uwin Real Estate Information Services Co., បាន​បង្ហើប​ក្នុង​របាយការណ៍​មួយ​ថា លំនៅ​ឋាន​ថ្មី​ៗ​អាច​លក់​ចេញ​បាន ដោយ​មិន​រាប់​បញ្ចូល​ផ្ទះ​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ក្រោម​មូលនិធិ​រដ្ឋាភិបាល​នោះ​បាន​កើនឡើង​ប្រមាណ​២៤,៧% ឬ​ស្មើនឹង​៣៧៨.២០០​ម៉ែត្រក្រឡា​ក្នុងអំឡុងពេល​៧​ថ្ងៃ ដែល​បាន​បញ្ចប់​ទៅ​កាលពី​ថ្ងៃអាទិត្យ ។

ផ្ទះ​ថ្មី​ទាំងនោះ​មាន​តម្លៃ​ជា​មធ្យម​ក្នុង​រង្វង់​៥.១៩៥​ដុល្លារ​ក្នុង​មួយ​ម៉ែត្រក្រឡា គឺ​ធ្លាក់​ថ្លៃ​ពី​មួ​យស​ប្តា​ហ៍​ទៅ​មួ​យស​ប្តា​ហ៍ ១,៤៣% ។

ប្រធាន​អ្នកវិភាគ​របស់​ក្រុមហ៊ុន Shanghai Uwin Real Estate Information Services Co., លោក Huang Zhijian មាន​ប្រសាសន៍​ថា ៖ « បរិមាណ​នៃ​ការ​ជួញដូរ គឺ​លើស​ពី​៦០​ម៉ឺន​ម៉ែត្រក្រឡា​ក្នុង​រយៈពេល​១៣​ថ្ងៃ​ដំបូង​នៃ​ខែធ្នូ​នេះ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​លទ្ធផល​ល្អ​សម្រាប់​ខែធ្នូ ឆ្នាំ​២០១៥ ប្រសិនជា​ការ​បោះ​ជំហាន​នៃ​ការ​លក់​បច្ចុប្បន្ន​អាច​រក្សា​បាន » ។

ជា​ការ​កត់សម្គាល់ ការ​ផ្គត់ផ្គង់​ផ្ទះ​ថ្មី គឺ​មាន​ចំនួន​ច្រើន​ជាង​ស​ប្តា​ហ៍​មុន​ទ្វេ​ដង ដែល​មាន​បរិមាណ​លើស​ពី​២០​ម៉ឺន​ម៉ែត្រក្រឡា​ជា​លើក​ដំបូង​ក្នុង​រយៈពេល​៣​ស​ប្តា​ហ៍​នេះ ។
តាម​ទិន្នន័យ​ពី​ក្រុមហ៊ុន​ខាងលើ​បង្ហាញ​ថា ក្រុង​សេដ្ឋកិច្ច​មួយ​នេះ​បាន​សម្លឹង​ឃើញ​ពី​ការ​ចេញផ្សាយ​លំនៅ​ឋាន​ថ្មី​ចំនួន​១៤​គម្រោង កើនឡើង​១៣៤% ពី​ស​ប្តា​ហ៍​មុន ។
គម្រោង​មួយ​នៅ​ក្នុង Zhoukan, The Pudong New Area គឺជា​ការ​អភិវឌ្ឍ​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​នៅ​ក្នុង​ក្រុង បន្ទាប់​ពី​លំនៅ​ឋាន​ចំនួន​២១៧ ត្រូវ​បាន​លក់​ចេញ​រួច​មក​ហើយ ៕