ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​២​នាក់​ឆក់​ប៉ះ​ចំ​ទូរស័ព្ទ​ជាប់​អាយ​ខ្លោត​ត្រូវ​អស់លក្ខណ៍

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​១​គ្រឿង​ម៉ាក IPhone-6 ពី​ដៃ​ក្មេង​ស្រី អាយុ​៥​ឆ្នាំ​ម្នាក់​ដែល​កំពុង​អង្គុយ​ចុច​លេង​នៅ​មុខ​ផ្ទះ​លុះ​ឆក់​បាន​សម្រេច​ក៏​បាន​ជិះ​ម៉ូតូ​គេចខ្លួន ដោយ​សុវត្ថិភាព ដោយ​ពុំ​ដឹង​ថា ទូរស័ព្ទ​ដៃ​នោះ​ជាប់​កម្មវិធី​អាយ​ខ្លោត​ឡើយ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​១​គ្រឿង​ម៉ាក IPhone-6 ពី​ដៃ​ក្មេង​ស្រី អាយុ​៥​ឆ្នាំ​ម្នាក់​ដែល​កំពុង​អង្គុយ​ចុច​លេង​នៅ​មុខ​ផ្ទះ​លុះ​ឆក់​បាន​សម្រេច​ក៏​បាន​ជិះ​ម៉ូតូ​គេចខ្លួន ដោយ​សុវត្ថិភាព ដោយ​ពុំ​ដឹង​ថា ទូរស័ព្ទ​ដៃ​នោះ​ជាប់​កម្មវិធី​អាយ​ខ្លោត​ឡើយ ។

បន្ទាប់​មក​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​គ្នា​២​នាក់​នោះ​បាន​យក​ទូរស័ព្ទ​ដែល​ឆក់​បាន​នេះ​ទៅ​លក់ ហើយ​នៅ​ខណៈ​ពេល​កំពុង​តែ​ឈរ​លក់ កម្លាំង​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​ទៅ​ដល់​ឃាត់ខ្លួន​បាន​នាំ​យក​ទៅ​សាកសួរ​រួច​ទើប​បន្ត​ទៅ​ឃាត់ខ្លួន​បក្សពួក​ម្នាក់​ទៀត ដល់​ផ្ទះ ។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៦២ ផ្លូវ​លេខ​២៨ បុរី​ឈូ​ល​វ៉ា​២ ភូមិ​តិ​ក្ខ​បញ្ញា សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ខាងលើ​នោះ​ទី​១,​ឈ្មោះ​តូ ម៉ា ហៅ​ម៉ា អាយុ​២០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ទី​២,​ឈ្មោះ​ហឿ​ន ថុ​នា អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​កា​កាប​១ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ចំណែក​ក្មេង​ស្រី​ដែល​កាន់​ទូរស័ព្ទ​លេង​នោះ អាយុ​៥​ឆ្នាំ មាន​ឪពុក​ដែល​ជា​ម្ចាស់​ទូរស័ព្ទ​ឈ្មោះ ពង ចាន់​ថន អាយុ​៣៧​ឆ្នាំ មុខរបរ​ជា​មន្ត្រីរាជការ មាន​ទីលំនៅ​ផ្ទះ​កើតហេតុ​ខាងលើ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជនសង្ស័យ​ឈ្មោះ​តូ ម៉ា ហៅ​ម៉ា បាន​បបួល​ជនសង្ស័យ​ឈ្មោះ ហឿ​ន ថុ​នា ចេញ​ធ្វើ​សកម្មភាព​ឆក់ លុះ​ឯកភាព​គ្នា​ហើយ ក៏​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​ចេញពី​កន្លែង​លេង​បាល់ទះ​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​សាលា សង្កាត់​កស​កាប​ទី​២ ចូល​ទៅ​កាន់​បុរី​ឈូក​វ៉ា​២ ។

ពេល​នោះ​បាន​ក្រឡេក​ឃើញ​ក្មេង​ស្រី​រង​គ្រោះ​កំពុង​អង្គុយ​ចុច​ទូរស័ព្ទ​លេង​នៅ​មុខ​ផ្ទះ ហើយ​ជនសង្ស័យ​ទាំង​២​នាក់ ជិះ​ម៉ូតូ​ទៅ​ជិត​រួច​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​បាន​សម្រេច​ហើយ​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យ​ប្ដឹង​សុំ​អន្តរាគមន៍​ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​សំរោង ដោយ​ប្រាប់​ថា ទូរស័ព្ទ​របស់​ខ្លួន​មាន​ភ្ជាប់​កម្មវិធី​អាយ​ខ្លោត ហើយ​នគរបាល​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​តាម​នោះ ។

ចំណែក​ជនសង្ស័យ​ឈ្មោះ តូ ម៉ា ហៅ​ម៉ា បន្ទាប់​ពី​លួច​បាន​ក៏​បាន​យក​ទូរស័ព្ទ​នោះ​ទៅ​លក់​នៅ​កន្លែង​លក់ និង​ទិញ​ទូរស័ព្ទ​មួយ​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ក្រោយ​ពី​ការ​ស្រាវជ្រាវ​ទៅ​តាម​កម្មវិធី​អាយ​ខ្លោត​ចង្អុលបង្ហាញ​ទិស​ទើប​កម្លាំង​នគរបាល​តាម​ទៅ​ចាប់ខ្លួន​ជន​ស​ង្ស​យ័​រូប​នោះ​ដល់​កន្លែង​លក់​ទូរស័ព្ទ​នោះ​តែ​ម្ដង ។

បន្ទាប់​មក​បាន​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​សំរោង​ក្រោម​ទើប​ដឹង​ពី​កន្លែង​លាក់ខ្លួន​របស់​បក្សពួក​ឈ្មោះ ហឿ​ន ថុ​នា ម្នាក់​ទៀត​ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ