ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេច​មិន​ផុត​! សម្រេច​ហើយ ខំ​​រត់គេច​ឆ្លង​ដល់​ទៅ​៤​ខណ្ឌនៅ​តែ​​ឃើញ​ទាន់

2 ឆ្នាំ មុន
  • ភ្នំពេញ

ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង​របស់​អាជីវករ​លក់​ត្រី បាន​សម្រេច​ពី​ខណ្ឌ​ព្រែក​ព្នៅ ហើយ​ជនសង្ស័យ​រួប​នេះ​ព្យាយាម​ជិះ​គេចខ្លួន​ឆ្លងកាត់​អស់​ចំនួន​៤​ខណ្ឌ រហូត​ក៏​ត្រូវ​បាន​

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង​របស់​អាជីវករ​លក់​ត្រី បាន​សម្រេច​ពី​ខណ្ឌ​ព្រែក​ព្នៅ ហើយ​ជនសង្ស័យ​រួប​នេះ​ព្យាយាម​ជិះ​គេចខ្លួន​ឆ្លងកាត់​អស់​ចំនួន​៤​ខណ្ឌ រហូត​ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ដែល​កំពុង​ជិះ​ល្បាត​ជួយ​ស្ទាក់​ចាប់​បាន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២១ ត្រង់​ចំណុច​ក្បែរ​ស្តុ​ប​ទួល​ពង្រ តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ខាងលើ​នេះ មានឈ្មោះ សុខ លី​ម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ​។

បើ​តាម​សម្តី​ពី​បុរស​ម្នាក់​ឈ្មោះ លី ហេង អាយុ​៣១​ឆ្នាំ មុខរបរ​អាជីវករ​លក់​ត្រី ស្នាក់​នៅ​ក្បែរ​ផ្សារ​ព្រែក​ព្នៅ ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា គាត់​គឺជា​កូនប្រុស​បង្កើត​របស់​ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1K-347​។ ហើយ​ម៉ូតូ​នេះ គឺ​ឪពុក​របស់​គាត់​ទុក​សម្រាប់​ដឹក​ត្រី​យក​ទៅ​លក់​នៅ​ឯ​ផ្សារ​ជា​រៀងរាល់ថ្ងៃ​។

បុរស​ខាងលើ​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ឪពុក​របស់​គាត់​បាន​យក​ម៉ូតូ​ទៅ​ចត​ទុក​ចោល​នៅ​ខាង​មុខ ផ្ទះ​ដែល​ពួក​គាត់​ស្នាក់​នៅ រួច​ឪពុក​របស់​គាត់​ក៏​បាន​ចេញ​ទៅ​លក់​ត្រី​នៅ​ឯ​ផ្សារ​ដូច​សព្វដង​ជា​ធម្មតា​។ លុះ​រហូត​ដល់​វេលា​កើតហេតុ​ខាងលើ គាត់​ក៏​បាន​ទទួល​ដំណឹង​ថា ម៉ូតូ​របស់​គាត់​ត្រូវ​បាន​ចោរលួច​បាត់​ទៅ​ហើយ ទើប​គាត់​ប្រញាប់ប្រញាល់​ជិះ​ម៉ូតូ​តាម​រក​។

បុរស​រូប​នេះ​បន្ត​ថា ខណៈ​ពេល​ដែល​គាត់​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ទៅ​ដល់​ខាង​មុខ​ផ្សារ​ព្រែក​ព្នៅ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ម៉ូតូ​របស់​ឪពុក​គាត់​ដែល​ត្រូវ​ជនសង្ស័យ​នោះ​កំពុង​តែ​ជិះ​។ ភ្លាម​ៗ​នោះ គាត់​បាន​ស្រែក​ឆោឡោ​ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ ក៏​បន្ថែម​ល្បឿន​ជិះ​គេចខ្លួន​ចូល​ទៅ​ខណ្ឌ​សែន​សុខ តាម​បណ្ដោយ​ផ្លូវ​ហាណូយ និង​ឆ្លង​ចូល​ទៅ​ខណ្ឌមានជ័យ តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ។

ប្រភព​ដដែល​បន្ត​ថា រហូត​ដល់​ចំណុច​ទល់មុខ​ធនាគារ​វឌ្ឍនៈ តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមាន​ជ័យ ក៏​បាន​ជួប​ជាមួយនឹង​កង​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ កំពុង​តែ​ធ្វើការ​ជិះ​ល្បាត ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ដែល​កំពុង​ជិះ​ល្បាត​ជួយ​ជិះ​ដេញ​តាម និង​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ត្រង់​ចំណុច​កើត​ហេតុតែ​ម្តង​។ រួច​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​១ ដើម្បី​ឲ្យ​ចុះ​មក​ជួយ​ធ្វើការ​អន្តរាគមន៍​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​១ ប្រគល់​បន្ត​ទៅ​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​ព្នៅ ដើម្បី​នាំ​ខ្លួន​យក​ទៅ​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង រង់ចាំ​ចាត់ការ​ទៅ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ