ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧ​ត្ត​រ​មានជ័យ​ជាង ២០០នាក់ ព្រៃវែង​ជាង ១០០ នាក់ និង​សៀមរាប​ជិត ១០០​នាក់​…

2 ខែ មុន
  • ឧត្តរមានជ័យ

ឧ​ត្ត​រ​មានជ័យ​៖ កូ​វីដ​១៩ តាម​ខេត្ត នៅតែ​បន្ត​មាន​ច្រើន គួរអោយ​បារម្ភ ដោយ​ខេត្តឧត្ដរមានជ័យ មានការ​ឆ្លង​ថ្មី​ជាង ២០០​នាក់​។ នេះ​បើតាម​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត កាលពី…

ឧ​ត្ត​រ​មានជ័យ​៖ កូ​វីដ​១៩ តាម​ខេត្ត នៅតែ​បន្ត​មាន​ច្រើន គួរអោយ​បារម្ភ ដោយ​ខេត្តឧត្ដរមានជ័យ មានការ​ឆ្លង​ថ្មី​ជាង ២០០​នាក់​។ នេះ​បើតាម​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត កាលពី ២៥​ម៉ោង​មុន​។ បន្ទាប់មក គឺ​ខេត្ត​ព្រែ​វែង ដែលមាន​ជាង ១០០​នាក់ និង​ខេត្តសៀមរាប​ជិត ១០០​នាក់​។​

​រដ្ឋបាលខេត្ត​ខេត្ត​ឧ​ត្ត​រ​មានជ័យ បានលើកឡើង​តាម​ហ្វេ​ស​ប៊ុ​កថា ករណី​ឆ្លង​កូ​វីដ​-១៩ កើនឡើង​ដល់ ២.៩៨៨ ករណី ខណៈ​រកឃើញ​ថ្មី ២១២​ករណី (០៩​ករណី សហគមន៍ និង​២០៣ ករណី​នាំចូល​ពី​ប្រទេស​ថៃ​) និង​ជាសះស្បើយ​ចំនួន​១៦ នាក់ បន្ថែមទៀត​។​

​ចំណែក​រដ្ឋបាលខេត្ត​ព្រៃវែង​វិញ បានប្រកាស​ពី​ការរកឃើញ ករណី​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ថ្មី ចំនួន ១០៨​នាក់ ជាសះស្បើយ​ចំនួន ១០៦​នាក់​។​

​រីឯ​រដ្ឋបាល​ខេត្តសៀមរាប បានប្រកាសថា ខ្លួន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន ៩៤​នាក់ ជាសះស្បើយ ចំនួន ១៥​នាក់ និង​ស្លាប់​ចំនួន ម្នាក់ នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១​។ ខេត្តបន្ទាយមានជ័យ​វិញ បានអោយដឹងថា មាន​ករណី​កូ​វីដ​១៩​ថ្មី ចំនួន ៨៩​នាក់​ផងដែរ​។​

​តួលេខ​ទាំងនេះ បានបង្ហាញ​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​រាលដាល​មេរោគ​កូ​វីដ​១៩ តាម​ខេត្ត ពិសេស​ខេត្ត​ជាប់​ព្រំដែន​ថៃ​៕​

Picture
Picture