ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជិះ​ម៉ូតូ​បញ្ច្រាស​ចរាចរណ៍ ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត រងរបួស​ធ្ងន់​ស្រាល ចំនួន ៣​នាក់​

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ ពីរ​នាក់​ប្ដី​ប្រពន្ធ ជិះ​ម៉ូតូឌុប​គ្នា ទៅផ្ទះ បញ្ច្រាស​ចរាចរណ៍ ទៅបុក​ជាមួយ​ម៉ូតូ​មួយគ្រឿង ដែល​ជិះ​ម្នាក់ឯង បណ្ដាល​ឲ្យ​ដួល​បោក​ទៅនឹង​ផ្លូវ រងរបួស​ធ្ងន់ ទាំងសង្ខាង​។…

ភ្នំពេញ​៖ ពីរ​នាក់​ប្ដី​ប្រពន្ធ ជិះ​ម៉ូតូឌុប​គ្នា ទៅផ្ទះ បញ្ច្រាស​ចរាចរណ៍ ទៅបុក​ជាមួយ​ម៉ូតូ​មួយគ្រឿង ដែល​ជិះ​ម្នាក់ឯង បណ្ដាល​ឲ្យ​ដួល​បោក​ទៅនឹង​ផ្លូវ រងរបួស​ធ្ងន់ ទាំងសង្ខាង​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៩ និង ១៥​នាទី យប់​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ស្រែ​កំបុត សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ម៉ូតូ​បង្ក ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1P-3161 ជិះ​មាន​គ្នា​ពីរ​នាក់ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ប​ញ្ជ្រា​ស​ចរាចរណ៍​ក្នុង​ល្បឿន​លឿន ហើយ​ទៅ​ម៉ូតូ​មួយគ្រឿង ដែល​ជិះ​ត្រូវ​ច្បាប់​ចរាចរណ៍​។ ម៉ូតូ​រងគ្រោះ ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1M-8009 ជិះ​ម្នាក់ឯង ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​មធ្យម ក្នុង​ផ្លូវ​អាទិភាព ត្រូវ​។

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បានអោយដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ក្នុងទិសដៅ​ពី​ត្បូង ទៅ​ជើង ក្នុង​ល្បឿន​លឿន​មធ្យម លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា វេ​វ ពណ៌​ខ្មៅ ជិះ​បញ្ច្រាស​បញ្ច្រាស​ចរាចរ​ណ៍ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន មាន​គ្នា​ពីរ​នាក់ បាន​ជ្រុល​ទៅបុក​ម៉ូតូ​ជនរងគ្រោះ ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល​ទាំងអស់គ្នា បោក​ទៅនឹង​ផ្លូវ​រងរបួស​ធ្ងន់​ពីរ​នាក់​។ ចំណែក​ម្នាក់ទៀត រងរបួស​ស្រាល ខណៈពេល​ភ្លាមៗ​នោះ ប្រជាពលរដ្ឋ​ឃើញ ក៏​នាំគ្នា​ជួយសង្គ្រោះ​បឋម រួច​ទាក់ទង​ទៅ​រថយន្ត​សង្គ្រោះ​សម្ភព​ស័​ង្គ​ម៉ា​រី បាន​ដឹកយក​ជនរងគ្រោះ ទាំងសង្ខាង ទៅ​សង្គ្រោះ​ភ្លាមៗ​។

ចំណែក​ម៉ូតូ ត្រូវបាន​កំលាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ចោមចៅ​ទី​២ ចុះទៅ​បាញ់ថ្នាំ លើក​ទៅ​ដាក់​អែប​ខាង និង​ទាក់ទង​ទៅ​ផ្នែក​ជំនាញ​ចរាចរណ៍​ខណ្ឌ​សែន​ជ័យ​។

ម៉ូតូ​រងគ្រោះ រង​ការខូចខាត​ផ្នែក​ខាងមុខ ដោយ​បែក​កាត់​តា​ប៊ូ និង​ក្បាំង​។ រីឯ​ម៉ូតូ​បង្ក​វិញ រង​ការខូចខាត​យ៉ាង​ធ្ងន់ ផ្នែក​ខាងមុខ ដោយ​បាក់​ខ្នង និង​បែក​ក្បាំង ខ្ទេច​អស់​។

ក្រោយពេល​កើតហេតុ ដោយមាន​តំណាង​ភាគី​ទាំងសង្ខាង ទៅ​សំរបសំរួល​គ្នា ដោះស្រាយ​គ្នា បញ្ចប់​នៅក្នុង​មន្ទីរពេទ្យ ដោយ​សុំ​ស្មើគ្នា ព្យាបាល​របួស​រៀងៗ​ខ្លួន និង​ជួសជុល​ម៉ូតូ​រៀងៗ​ខ្លួន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ