ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បិទ​ជា​បណ្ដោះអាសន្ន ផ្សារ​ប្រសូតិ​ទី​១ និង​ផ្សារ​ថូ​ម៉ាស់ នៅ​ឃុំ​កណ្ដៀង​រាយ ស្រុក​ស្វាយទាប​

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២១ នេះ រដ្ឋបាលខេត្ត​ស្វាយរៀង បានសម្រេច​បិទ​ជា បណ្ដោះអាសន្ន ផ្សារ​ប្រសូតិ​ទី​១ និង​ផ្សារ…

ខេត្តស្វាយរៀង​៖ នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២១ នេះ រដ្ឋបាលខេត្ត​ស្វាយរៀង បានសម្រេច​បិទ​ជា បណ្ដោះអាសន្ន ផ្សារ​ប្រសូតិ​ទី​១ និង​ផ្សារ ថូ​ម៉ាស់ ស្ថិតក្នុង​ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។ ការបិទ​ផ្សារ​នេះ រយៈពេល ១៤ ថ្ងៃ គិត​ចាប់ពី​វេលា​ម៉ោង​សូន្យ នា​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២១ ដោយសារ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ កំពុងមាន​ការកើនឡើង​ជា​បន្តបន្ទាប់ គួរឱ្យកត់សម្គាល់​។​

​ការដាក់ចេញ​នូវ​សេចក្តីសម្រេច ស្តីពី ការបិទ​ខ្ទប់​ផ្សារ​ជា​បណ្តោះអាសន្ន​នេះ រួមមាន ការ​រឹតត្បិត ការធ្វើដំណើរ ការហាមឃាត់ ការប្រមូលផ្តុំ ឬ​ការជួបជុំ​មនុស្ស​នៅ​ទីប្រជុំជន ផ្សារ ប្រសូតិ​ទី​១ និង​ផ្សារ​ថូ​ម៉ាស់ ដោយ​អនុវត្តតាម​ខ្លឹមសារ​នៃ​សេចក្តីសម្រេច​លេខ​០៧៧/២១ សសរ ចុះ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខេត្តស្វាយរៀង​៕ វ៉ាន់ ប៊ុនធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ