ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្តអគ្គិសនី បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​បន្ទប់​ឡៅតឿ​ផ្ទះល្វែង សំណាងល្អ ពន្លត់​ទាន់​!

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ បន្ទប់​ឡៅតឿ​ផ្ទះល្វែង​មួយកន្លែង រួមជាមួយ​សម្ភារៈ​មួយចំនួន ដូចជា គ្រែ និង​ពូក​ផង ត្រូវបាន​អគ្គិ​ភិ​ភ័យ​ឆាបឆេះ ដោយ​ផ្ដើមចេញពី​ការឆ្លង​ចរន្តអគ្គិសនី បណ្ដាល​ឲ្យ​រង​ការខូចខាត​។ ប៉ុន្តែ​ជា​សំណាងល្អ…

​ភ្នំពេញ​៖ បន្ទប់​ឡៅតឿ​ផ្ទះល្វែង​មួយកន្លែង រួមជាមួយ​សម្ភារៈ​មួយចំនួន ដូចជា គ្រែ និង​ពូក​ផង ត្រូវបាន​អគ្គិ​ភិ​ភ័យ​ឆាបឆេះ ដោយ​ផ្ដើមចេញពី​ការឆ្លង​ចរន្តអគ្គិសនី បណ្ដាល​ឲ្យ​រង​ការខូចខាត​។ ប៉ុន្តែ​ជា​សំណាងល្អ ពុំបាន​ឆេះ​រាល​ដល់​បន្ទប់​ផ្សេង ឬ​ផ្ទះ​ទាំងមូល និង​ឆ្លង​ដល់ផ្ទះ​អ្នកដទៃ​ផ្សេង​ឡើយ ដោយសារតែ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ ចេញទៅ​អន្តរាគមន៍ ពន្លត់​ទាន់ពេលវេលា​។​

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៤ និង ៥៥​នាទី ល្ងាច​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២១ នៅក្នុង​ផ្ទះល្វែង លេខ​១២០ ផ្លូវ​លេខ​៩ បុរី​ពិភពថ្មី​១ ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ មានការ​ឆ្លង​ចរន្តអគ្គិសនី នៅក្នុង​បន្ទប់​ឡៅតឿ ក្នុងផ្ទះ​ល្វែង​ខាងលើ​នោះ បង្ក​ជា​អគ្គិភ័យ បណ្ដាល​ឲ្យ​ឆាបឆេះ​គ្រែ និង​ពូក​ព្រមទាំង​សម្ភារៈ នៅក្នុង​នោះ​ផង ធ្វើ​ឲ្យ​មាន​ផ្សែងហុយ​ចេញ​ឃ្មួលខ្មាញ់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ ភ្លាមៗ​នោះ អ្នកជិតខាង​រួមជាមួយ​ម្ចាស់ផ្ទះ​ប​សន​នាំគ្នា​ពន្លត់ ប៉ុន្តែ​ពុំ​រលត់​ឡើយ រហូត​មាន​ការជួយ​អន្តរាគមន៍​ពី​សំណាក់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន ២​គ្រឿង ទៅ​បាញ់​ពន្លត់ ទើប​រលត់ទៅវិញ​ទាំងស្រុង​។​

​ប្រភព​ដដែល បាន​បន្តទៀតថា នៅក្នុង​គ្រោះ​អគ្គិភ័យ​ខាងលើនេះ ពុំបាន​បណ្ដាល​ឲ្យ​មាន​អ្នករងគ្រោះ​របួស ដោយ​ការ​រលាកភ្លើង​នោះឡើយ ហើយ​នៅពេល​ទទួលបាន​ព័ត៌មាន​នោះ ភ្លាម កម្លាំង​អាជ្ញាធរ​និង​សមត្ថកិច្ច​ខណ្ឌដង្កោ បាន​ស្ទុះស្ទារ​ចេញទៅ​កាន់​កន្លែងកើតហេតុ​ភ្លាមៗ ព្រមទាំង​ផ្ដល់ដំណឹង ទៅកាន់​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​លឿន ទើប​អាច​ទប់ស្កាត់បាន​ទាន់ពេល​បែបនេះ​៕ យន់ ស៊ីថា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ