ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌចំការមន​នាំ​យក​គ្រឿង​ឧ​បរិភោគ​បរិភោគ​ទៅ​ប្រគេន​ព្រះសង្ឃ និង​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​វត្ត​ទួល​ទំពូង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រសៀល​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២១ រដ្ឋបាល​ខណ្ឌចំការមន ដឹកនាំ​ដោយ​លោក ថេ​ង សុ​ថុ​ល អភិបាល…

រាជធានី​ភ្នំពេញ ៖ រសៀល​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២១ រដ្ឋបាល​ខណ្ឌចំការមន ដឹកនាំ​ដោយ​លោក ថេ​ង សុ​ថុ​ល អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌចំការមន បាន​នាំ​យក​អំណោយ​នូវ​គ្រឿង​ឧបភោគ​-​បរិភោគ ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រគេន​ព្រះសង្ឃ និង​ជូន​តាជី​យាយជី សិស្ស​និស្សិត និង​អ្នក​ស្នាក់​នៅ​ក្នុង​វត្ត​មណី​រតនា​រាម ហៅ​វត្ត​ទួល​ទំពូង ចំនួន ៨៧​អង្គ​/​នាក់ ដែល​កំពុង​គង់ និង​ស្នាក់​នៅ ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ «២០​កុម្ភៈ ២០២១»​។

អំណោយ​ដែល​រដ្ឋបាល​ខណ្ឌ​យក​មក​ប្រគេន និង​ជូន​រួម​មាន​៖ អង្ករ​៥០​បាវ ស្មើនឹង ១,២៥០​គីឡូក្រាម​, មី​៥០​កេស​,​ទឹកត្រី ៥០​យួរ​,​ទឹកស៊ីអ៊ីវ ៥០​យួរ​, ម៉ាស ១,២៥០​បន្ទះ និង​សម្ភារ​មួយទៀត​។ គួរ​បញ្ជាក់​ថា វត្ត​ទួល​ទំពូង ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន ត្រូវ​បាន​អាជ្ញាធរ​សម្រេចរ​ធ្វើការ​បិទ​ខ្ទប់​រយៈពេល ១៤​ថ្ងៃ ចាប់តាំងពី​សៀ​ល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២១ កន្លង​មកនេះ​។

ក្រោយ​មាន​មានការ​ផ្ទុះ​កើតឡើង​នូវ​ជំងឺ​កូ​វី​ដ​-១៩ ទៅ​លើ​ព្រះសង្ឃ និង សិស្ស និស្សិត​ស្នាក់​នៅ​ក្នុង​វត្ត​ចំនួន ៤៣​អង្គ​/​នាក់​ក្នុង​នោះ​មាន​ព្រះសង្ឃ​ចំនួន ២០​អង្គ និង​សិស្ស និស្សិត​ស្នាក់​នៅ​ក្នុង​វត្ត​ចំនួន ២៣​នាក់ ក្នុង​ចំណោម​អ្នក​មក​ធ្វើ​សំណាក​ចំនួន ១១៦ អង្គ​/​នាក់ ហើយ​ត្រូវ​បាន​បញ្ជូន​យក​ទៅ​កាន់​កន្លែង​ព្យាបាល​មួយ​កន្លែង​នៅ​ម្តុំ​ទួល​ពង្រ ចំណែកឯ​អ្នក​នៅ​សេសសល់​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ​៕ ដោយ ៖ ភី ផល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ