ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​មិន​ពិត​អំពី​ឱសថ​ព្យាបាល​កូ​វី​ដ កំពុង​ក្លាយជា​អាវុធ​គ្រោះថ្នាក់​នៅ​ឥណ្ឌូ​នេ​ស៊ី

2 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី ៖ ជាមួយ​ការ​កើនឡើង​ករណី​កូ​វី​ដ​១៩ នៃ​វីរុស​បំប្លែង​ខ្លួន​ថ្មី «Delta» នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បណ្តាល​ឱ្យ​មាន​អ្នក​ឆ្លង

ឥណ្ឌូ​នេ​ស៊ី ៖ ជាមួយ​ការ​កើនឡើង​ករណី​កូ​វី​ដ​១៩ នៃ​វីរុស​បំប្លែង​ខ្លួន​ថ្មី «Delta» នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បណ្តាល​ឱ្យ​មាន​អ្នក​ឆ្លង និង​ស្លា​.​ប់​យ៉ាងច្រើន ដែល​ជា​ក្តី​បារម្ភ​បំផុត​នោះ​។ ស្រាប់តែ​បច្ចុប្បន្ន​កំពុង​មាន​ព័ត៌មាន​មិន​ពិតជា​ច្រើន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ក៏​ដូច​ជា​បណ្តាញ​សង្គម​អំពី​ផលិតផល និង​ឱសថ​ដែល​អះអាង​ថា អាច​ព្យាបាល និង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ កំពុង​ក្លាយជា​អាវុធ​ដ៏​គ្រោះថ្នាក់ ក្នុង​ប្រទេស​មាន​ប្រជាជន​ច្រើន​បំផុត​លំដាប់​ទី ៤ ពិភពលោក​មួយ​នេះ​។

ការ​ចែករំលែក​មួយ​ថា ការ​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​ប៉ារ៉ាស៊ីត​ឈ្មោះ​ថា Ivermectin កំពុង​ទទួល​ការ​ចាប់អារម្មណ៍​ខ្លាំង បន្ទាប់​ពី​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​អះអាង​មិន​ត្រឹមត្រូវ​ថា អាជ្ញាធរ​ឥណ្ឌូ​នេ​ស៊ី​បាន​ផ្តល់​ការ​យល់​ព្រមឱ្យ​ប្រើប្រាស់​បន្ទាន់​។ ប៉ុន្តែ​ថ្នាំ​នេះ កំពុង​ស្ថិត​ក្នុង​ការ​សាកល្បង​នៅឡើយ​។ ហើយ​រហូត​ដល់​ពេល​នេះ មិន​ទាន់​ត្រូវ​បាន​រក​ឃើញ​ថា វា​ជា​ថ្នាំ​សម្រាប់​ការ​ព្យាបាល​កូ​វី​ដ​១៩ នៅឡើយ​ទេ​។

រីឯ​វី​ដេ​អូ​មួយ​ចំនួន បាន​បង្ហាញ​ពី​ប្រជាជន​ឥណ្ឌូ​នេ​ស៊ី​ប្រញាប់ប្រញាល់​ទិញ​ទឹកដោះគោ​ម៉ាក​ខ្លាឃ្មុំ​។ ដោយ​រឿង​នេះ​កើតឡើង បន្ទាប់​ពី​មានការ​លេច​ចេញ​ដំណឹង​លើ​ប្រព័ន្ធ WhatsApp ថា ការ​ផឹក​ទឹកដោះគោ​ម៉ាក​នេះ អាច​ជួយ​ផលិត​អង្គ​ប​ដិ​ប្រាណ​ការពារ ការ​ឆ្លង​កូ​វី​ដ​១៩ ដែល​នាំ​ឱ្យ​តម្លៃ​ទឹកដោះគោ​ឡើង​ដល់​៤៥៥%​។ ខណៈ​មិន​មាន​ភស្តុ​តាង​ណាមួយ​ពី​អ្នកជំនាញ ជា​ពិសេស​ខាង​ក្រុមហ៊ុន​ផ្ទាល់​ដែល​អះអាង​ពី​ផលិតផល​របស់​ខ្លួន ដូច​ការ​លើក​ឡើង​មិន​ពិត​នោះ​ទេ​។

ដោយឡែក ការ​ផ្សព្វផ្សាយ​មួយទៀត លើ​បណ្តាញ​សង្គម Twitter និង Facebook កំពុង​ត្រូវ​បាន​ចែកចាយ​យ៉ាង​ទូលំទូលាយ អំពី​ផលិតផល​មួយ​មានឈ្មោះ​ថា Propolis ដែល​ត្រូវ​បាន​ពណ៌នា​ថា​ជា​ថ្នាំ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​។ ដោយ​មនុស្ស​ជា​ច្រើន​អះអាង​ថា ផលិតផល​នេះ ជួយ​ការពារ​អ្នកប្រឆាំង​នឹង​កូ​វី​ដ​១៩​។

Propolis ជា​សារធាតុ​ធម្មជាតិ​ផលិត​ចេញពី​ឃ្មុំ និង​ត្រូវ​បាន​លក់​នៅ​ឥណ្ឌូ​នេ​ស៊ី​ចាប់តាំងពី​ឆ្នាំ​២០១៨ គឺជា​ឱសថ​បុរាណ និង​អាហារ​បំប៉ន​សុខភាព​មួយ​។ ខណៈ​អ្នកជំនាញ​អះអាង​ថា វា​អាច​ជួយ​ប្រឆាំង​នឹង​វីរុស​បាន​ពិតមែន ប៉ុន្តែ​មិនមែន​សម្រាប់​ការពារ ការ​ឆ្លង​កូ​វី​ដ​១៩​នោះ​ទេ​៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ