ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សាង​ផ្នួស ខណៈ​ឪពុក​បង្កើត​ស្លា.ប់

2 ឆ្នាំ មុន
  • ភ្នំពេញ

លោក ហែម ដា​រិ​ទ្ធិ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សម្រេចចិត្ត​សាង​ភ្នួ​ស​ជា​ព្រះសង្ឃ ហើយ​ជា​ការ​បួសមុខភ្លើង​ជូន​ស​.​ព​ឧបាសក ហែម សា​រឿង គឺជា​ឪពុក​បង្កើត​របស់​លោក​ដែល​បាន​ទទួលអនិច្ចកម្ម​នា​វេលា​ម៉ោង

រាជធានី​ភ្នំពេញ ៖ យោង​តាម​ប្រភព​ព័ត៌មាន​មួយ​បាន​ប្រាប់​ឲ្យ​កោះសន្តិភាព​ដឹង​ថា លោក ហែម ដា​រិ​ទ្ធិ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សម្រេចចិត្ត​សាង​ផ្នួសជា​ព្រះសង្ឃ ហើយ​ជា​ការ​បួសមុខភ្លើង​ជូន​ស​.​ព​ឧបាសក ហែម សា​រឿង គឺជា​ឪពុក​បង្កើត​របស់​លោក​ដែល​បាន​ទទួលអនិច្ចកម្ម​នា​វេលា​ម៉ោង​១៧​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២១ ដោយ​រោគាពាធ ក្នុង​ជន្មាយុ​៧៨​ឆ្នាំ​។

ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា លោក​អភិបាល​ខណ្ឌ​រូប​នោះ រួម​នឹង​ក្រុម​គ្រួ​សារបាន​បញ្ជូន​ស​.​ព​លោកឪពុក​ជាទី​ស្រលាញ់​របស់​លោក​ទៅ​តម្កល់​រៀបចំ​ធ្វើ​ពិធីបុណ្យ​តាម​ប្រពៃណី​ជាតិ​នៅ​ក្នុង​វត្ត​ពូន​ភ្នំ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ពពេល សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោ​ធ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បន្ទាប់​មក​នៅ​វេលា​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២១ លោក​ក៏​បាន​កោស​ក់សាង​ផ្នួសនៅ​ក្នុង​វត្ត​ខាងលើ​នោះ​តែ​ម្ដង​។

ប្រភព​ខាងលើ​បាន​បញ្ជាក់​ថា តាម​គម្រោងការ​សាង​ផ្នួសរប​ស់លោក​អភិបាល​ខណ្ឌ​រូប​នោះ គឺ​មាន​រយៈពេល​១​អាទិត្យ​ប៉ុណ្ណោះ ជា​ការ​បួសមុខភ្លើង​កាន់ទុក្ខ​ដ៏​ក្រៀមក្រំ​ជូន​ស.ព​លោកឪពុក​ជាទី​ស្រលាញ់​របស់​លោក ដែល​បាន​លាចាក​ទៅ​សែន​ឆ្ងាយ​ចោល​រូប​លោក និង​ក្រុម​គ្រួសារ​លែង​ត្រឡប់​វិញ​ជា​រៀង​រហូត​ហើយ​នោះ​។

ហើយ​នៅ​ក្នុង​ពេល​ដែល​លោក​អវត្តមាន​រយៈពេល​៧​ថ្ងៃនេះ គឺ​បាន​ប្រគល់​កិច្ច​ការងារ​ទាំងឡាយ​ជូន​ទៅ​លោក​អ៊ិ​ត ជំនិត ដែល​ជា​អភិបាលរង​ខណ្ឌ និង​ជា​អភិបាល​ស្ដីទី​ចាត់ចែង​ជំនួស​រូប​លោក​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ