ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ហើយ​គួរឱ្យសោកស្តាយ​ប៉ុណ្ណា!

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ត្រី​ផ្សោត​សមុទ្រ​មួយ​ក្បាលបាន​ងាប់​អណ្តែត​មក​ទើរ​នៅ​តាម​ឆ្នេរ​ពយ​ជំទាវ​ម៉ៅ ស្ថិតក្នុងស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ កាលពី​យប់​រំលង​អធ្រា​ត្រឈាន​ចូល​ថ្ងៃ​ទី​១៩​ខែកក្កដា ឆ្នាំ​២០២១ ពិតជាធ្វើឱ្យមានការសោកស្តាយដែលជាប្រភេទសត្វកម្រនេះ ​។ មន្ត្រី​ជំនាញ​ជលផល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា…

ខេត្តព្រះសីហនុ ៖ ត្រី​ផ្សោត​សមុទ្រ​មួយ​ក្បាលបាន​ងាប់​អណ្តែត​មក​ទើរ​នៅ​តាម​ឆ្នេរ​ពយ​ជំទាវ​ម៉ៅ ស្ថិតក្នុងស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ កាលពី​យប់​រំលង​អធ្រា​ត្រឈាន​ចូល​ថ្ងៃ​ទី​១៩​ខែកក្កដា ឆ្នាំ​២០២១ ពិតជាធ្វើឱ្យមានការសោកស្តាយដែលជាប្រភេទសត្វកម្រនេះ ​។

មន្ត្រី​ជំនាញ​ជលផល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា តាម​ការ​ពិនិត្យ​លើត្រី​ផ្សោត​នេះ​ គឺមាន​ទម្ងន់​ប្រហែល​ជិត​១០០​គីឡូក្រាម ត្រី​នេះ​មាន​បណ្តោយ​២,២៤​ម​. ទទឹង​០,៦០​ម ជា​ប្រភេទផ្សោត​ឃ្លៀច (Indo-Pacific humpoback dolphin)​ ឈ្មោល​។

​ប្រភព​ខាងលើ​បាន​បញ្ជាក់ទៀត​ថា ផ្សោត​ប្រភេទ​នេះ មាននៅ​តំបន់​កោះព្រីង , ឆ្នេរ​ខែ​មខាង​មុខ​ឆ្នេរ​រាម ,​ប្រជុំ​កោះ​រ៉ុ​ង ជា​ប្រភេទ​សត្វ​កម្រ​ដែល​ត្រូវ​ការពារ​ដោយ​អនុក្រឹត្យ​លេខ​១២៣ អ​.​ន​.​ក្រ​។ យោង​តាម​ការ​សន្និដ្ឋាន ពី​មន្ត្រី​ជំនាញ​ជលផល​ថា ត្រី​ផ្សោត​ឃ្លៀច​នេះ បាន​ងាប់​ដោយសារ​ជាប់​ឧបករណ៍​នេសាទ​(​មង​)​រួច​វា​ខំប្រឹង​រើបំរះ​ថមថយ​កម្លាំង​ធ្វើ​ឲ្យ​មាន​ស្នាម​របួស​ពេញខ្លួន ។ ​ក្រោយ​ពិនិត្យ ខ្មោចត្រី​ផ្សោត​ត្រូវ​បាន​មន្ត្រី​ជល​ផល​យក​ទៅ​កប់​នៅ​កន្លែង​ដែល​មិន​មាន​ប៉ះពាល់​ដល់​បរិស្ថាន​។​

អត្ថបទសរសេរ ដោយ