ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះបន្តិច! បុរសម្នាក់ប៉.ងធ្វើរឿង១ស្មានមិនដល់ ផ្អើ.លស្ពានជ្រោយចង្វា​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា មាន​ករណី​បុរសចំណាស់​មិនស្គាល់អត្តសញ្ញាណ​ម្នាក់​​បាន​ជិះម៉ូតូម៉ាក

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា មាន​ករណី​បុរសចំណាស់​មិនស្គាល់អត្តសញ្ញាណ​ម្នាក់​​បាន​ជិះម៉ូតូម៉ាកស្មាសមួយគ្រឿង​ ពាក់ស្លាកលេខ ភ្នំពេញ ១CL-៤២០៩ មកឈប់នៅកណ្តាលស្ពានជ្រោយចង្វា​​ចាស់ ប៉ុនប៉.ងលោ.តទឹក​​ជាច្រើន​ដង​មក​ហើយ ​ប៉ុន្តែត្រូវបាន​​កម្លាំង​សមត្ថកិច្ចចុះមកអន្តរាគមន៍ជួយ​ឃាត់ ខណៈពេល​នោះដែរ បាន​​បង្កការភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​ ​បន្ទាប់មក​បុរសចំណាស់រូបនោះ​ក៏ព្យាយាមលោ.តទឹកទៀត ប៉ុន្តែត្រូវបាន​ក្រុមអ្នកសារព័ត៌មាន​ជួយឃាត់ទាន់ ។​

ហេតុការណ៍​ខាងលើនេះបង្កការភ្ញាក់ផ្អើលកើតឡើង​​កាលពីវេលា​ម៉ោង១និង​​៤៨នាទី​​រសៀល​ថ្ងៃទី​​​២០ កក្កដា ឆ្នាំ​២០២១ នៅចំណុចស្ពានជ្រោយចង្វាចាស់ ស្ថិត​ក្នុង​សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។​

​ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ គេមិនដឹង​ថា បុរសចំណាស់រូបនោះមានវិបត្តិអ្វីនោះទេ ប៉ុន្តែ​គេសង្កេតឃើញ​ថា បុរសចំណាស់រូបនោះស្ថិតក្នុងស្ថានភាពស្រវឹង និងវង្វេងស្មារតី​ផងដែរ ។

តាម​សេចក្តីរាយការណ៍​បាន​ឱ្យ​ដឹង​បន្ត​ថា នៅមុនពេលកើតហេតុ គេឃើញ​បុរស​ចំណាស់​មួយរូប​ខាងលើ​នេះជិះម៉ូតូមួយគ្រឿង​ ធ្វើដំណើរ​ក្នុងទិសដៅពីកើតទៅលិច ឡើងស្ពានជ្រោយចង្វាចាស់​ ​ហើយ​ក៏មកឈប់​នៅ​​​ចំណុច​ពាក់កណ្តាលស្ពាន​ រួច​ប៉ុនប៉.ងលោ.តទឹក ប៉ុន្តែត្រូវបានគេឃាត់ទាន់ បន្ទាប់មក​បុរសចំណាស់រូបនោះក៏ដេកនៅ​​ក្បែរ​ម៉ូតូនោះ បង្កការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច និងប្រជា​ពលរដ្ឋ​ដែលជា​ដំណើរ​តែម្តង ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ