ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពៃណាស់​! ឃើញ​ព្រះសង្ឃ​ជាប់​ច​ត្តា​ឡី​ស័ក​ ពុទ្ធ​បរិ​ស័ទនាំ​គ្នា​ធ្វើ​រឿង​នេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដ៍​លំបាក​ប្រជាពលរដ្ឋ​ដែល​ជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​វ៉ា​រិ​ន្ទ​ហៅ​វត្ត​ព្រែក​លៀប​ ស្ថិត​នៅ​

រាជធានី​ភ្នំពេញ​ ៖​ ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដ៍​លំបាក​ប្រជាពលរដ្ឋ​ដែល​ជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​វ៉ា​រិ​ន្ទ​ហៅ​វត្ត​ព្រែក​លៀប​ ស្ថិត​នៅ​សង្កាត់​ព្រែក​លៀប ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ បាន​គ្នា​ធ្វើ​បាយ ​សម្ល និង​បង្ហែ​ម យក​ទៅ​ប្រគេន​ដល់​ព្រះសង្ឃ​និង​គ្រហស្ថ​ប្រមាណ​ជិត​១០០​អង្គ​និង​នាក់ ដែល​គង់​និង​ស្នាក់​នៅ ក្នុង​វត្ត កំពុង​តែ​បិទ​ខ្ទប់​បន្ទាប់​ពី​វត្ត​នេះ​បាន​ផ្ទុះ​នូវ​វិជ្ជមាន​កូ​វី​ដ​១៩​ចំនួន ២១​អង្គ​។

​លោក​ទុ​យ សុភាព ​អាយុ​៤៧​ឆ្នាំ ជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ព្រែក​លៀប​ បានអោយ​ដឹង​ថា ជា​រៀង​រាល​ព្រឹក​លោក​តែងតែ​ជិះ​ម៉ូតូ ទៅ​ប្រមូល​ចង្ហាន់​ពី​ពុទ្ធ​បរិស័ទ​ចំណុះ​ជើងវត្ត នៅ​ក្នុងភូមិ ដើម្បី​យក​ទៅ​ប្រគេន​ជូន​ដល់ព្រះសង្ឃ ដែល​គង់នៅ​វត្ត​វ៉ា​រិ​ន្ទ ហៅ​វត្ត​ព្រែក​លៀប បន្ទាប់​ពី​វត្ត​នេះ ត្រូវ​បាន​អាជ្ញាធរ​បិទ​ខ្ទប់​។

លោកក៍បាន​បញ្ជាក់​ថា លោក​បាន​ប្រមូល​ចង្ហាន់​សម្រាប់​តែ​ថ្ងៃ​ត្រង់​ប៉ុណ្ណោះ​ ។ ​ក្រៅពី​នោះ ក៍​មាន​ពុទ្ធបរិស័ទ​មួយ​ចំនួន​ទៀត ក៍បាន​ធ្វើ​ចង្ហាន់ បង្អែម យក​ទៅ​ប្រគេន​ដល់​ព្រះសង្ឃ​ដល់​មុខ​វត្ត​តែ​ម្តង ។ ទន្ទឹមនឹង​​នោះ ជា​រៀង​រាល់​ព្រឹក គេ​តែង​ឃើញ​ព្រះសង្ឃ តែង​និមន្ត​មក​គង់​ចាំ មក​ទទួល​ចង្ហាន់ ពី​ពុទ្ធបរិស័ទ នៅ​​ខ្លោង​​ទ្វារ មុខ​វត្ត​ និង​ខ្លោង​​ទ្វារ ច្រកចូល​ផ្នែក​ខាងជើង ។

​តាម​​ប្រភព​ព័ត៌មាន​​បាន​អោយ​ដឹង​ទៀត​ថា នៅ​ក្នុង​ការ​ធ្វើ​ចង្ហាន់​ប្រគេន​ដល់​ព្រះសង្ឃ​នេះ ដោយសារ​តែ​ស្ថានភាព​ជីវភាព​ប្រជាពលរដ្ឋ​កំពុង​តែ​ជួប​នូវ​ការ​ខ្វះខាត​ដែរ មិន​បាន​ធ្វើ​ចង្ហាន់​អោយ​បាន​ហូរហៀរ​នោះ​ទេ ។ ​នៅ​ថ្ងៃ​ខ្លះ ចង្ហាន់​ទាំងនោះ មានការ​ខ្វះខាត​មិន​អាច​តម្រូវការ​គ្រប់​ចំនួន​ក៏មានដែរ ។

​តាម​ប្រភពពី​​លោកតា​ម្នាក់​ស្នាក់​នៅ​ក្នុង​វត្ត ដែល​មក​ទទួល​ចង្ហាន់​បានអោយ​កោះសន្តិភាព​ដឹង​ថា ព្រះ​សង្ឃ​ចំនួន​២១​អង្គ​ គង់​នៅ​វត្តវ៉ា​រិ​ន្ទ ហៅ​វត្ត​ព្រែក​លៀប ​ត្រូវ​​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ-១៩ ​និង​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ និមន្ត​យក​ទៅ​ព្យាបាល ​ហើយ​វត្ត​ត្រូវ​បាន​បិទ​ខ្ទប់ ចាប់តាំងពី​ថ្ងៃ​ទី​១៥​ ខែ​កក្កដា ឆ្នាំ​២០២១​មក​ ។ ​ប​ច្ចប្ប​ន្ន ព្រះសង្ឃ​គង់​ស្នាក់​នៅ​ចំនួន​៦៥​អង្គ និង​តា យាយ និង​ក្មេង​វត្ត ចំនួន​១០​នាក់ សរុប​ទាំងអស់​មាន​ចំនួន​​៧៥​អង្គ​/​នាក់​។

​លោក​តា​បានអោយ​ដឹង​ទៀត​ថា ជា​រៀងរាល់ថ្ងៃ​ព្រះសង្ឃ និង​តា យាយ ព្រមទាំង​ក្មេង​វត្ត ទទួល​បាន​ចង្ហាន់​ពី​ពុទ្ធបរិស័ទ​ចំនួន ជើងវត្ត ដែល​យក​មក​ប្រគេន ហើយ​ខ្វះខាត តា យាយ ចាត់ចែង​បន្ថែម​។

​គួរ​បញ្ជាក់​ថា ព្រះ​ង្ឃ​មួយ​អង្គ ព្រះ​នាម​ហ៊ិ​ន ហយ ព្រះ​ជន្ម​២៣​ព្រះ​វស្សា គង់នៅ​កុដិ ព្រះ​ចៅអធិការ​វត្ត ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​19 ខណៈ​ពេល​ដែល​​ព្រះ​សង្ឃ​១អង្គ​នោះ​ទៅ​មើល​ញោម​​របស់​​លោក​នៅ​មន្ទីរពេទ្យ ​។​ បន្ទាប់​ពី​ផ្ទុះ​នូវ​វិជ្ជមាន​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ កក្កដា ឆ្នាំ ២០២១​ ក្រុម​គ្រូពេទ្យ​ក៍បាន​ចុះ​ទៅ​យក​សំណាក​ធ្វើតេស្ត​លើ ព្រះសង្ឃ និង​គ្រហស្ថ​ដែល​ស្នាក់​នៅ​ក្នុង​វត្តវ៉ា​រិ​ន្ទ ហៅ​វត្ត​ព្រែក​លៀប​ទាំងអស់​ចំនួន ១០៤ អង្គ​និង​នាក់ រក​ឃើញ​ព្រះសង្ឃ​ចំនួន ២០​អង្គ វិជ្ជមាន​កូ​វី​ដ​១៩​ហើយ ទី​វត្ត​អារាម ត្រូវ​បាន​អាជ្ញាធរ យក​ខ្សែ​ហ៊ុំ​ព័ទ្ធ​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន ចាប់តាំងពី​ថ្ងៃ​នោះ​មក ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ