ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់ទាត់​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​រក​ឃើញ​ក្រុម​ខ្លាំង​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​មក​ដល់​ពេល​នេះ​គេ​រក​ឃើញ​ក្រុម​ខ្លាំង​២​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នា​ថ្ងៃ​សៅរ៍​ទី​១៩ ធ្នូ នេះ​ហើយ គឺ​ក្រុម​ក្រសួងសុខាភិបាល និង​ក្រុម​ក្រសួង​ការងារ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​មក​ដល់​ពេល​នេះ​គេ​រក​ឃើញ​ក្រុម​ខ្លាំង​២​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នា​ថ្ងៃ​សៅរ៍​ទី​១៩ ធ្នូ នេះ​ហើយ គឺ​ក្រុម​ក្រសួងសុខាភិបាល និង​ក្រុម​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ។

មុន​នឹង​មានឱកាស​ឡើង​មក​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ក្រុម​ក្រសួងសុខាភិបាល​បាន​យកឈ្នះ​ក្រុម​ក្រសួង​អប់រំ​យុវជន និង​កីឡា ដោយ​លទ្ធផល​៤-០ ចំណែក​ក្រុម​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​យកឈ្នះ​ក្រុម​ក្រសួងពាណិជ្ជកម្ម​ដោយ​លទ្ធផល​៦-៤ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាលពី​ថ្ងៃ​ទី​១៤ ធ្នូ នៅ​លើ​ទីលាន​សិប្ប​និ​មិ្ម​ត ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​១​។

ជា​ការ​កត់សម្គាល់ ការ​ប្រកួត​រវាង​ក្រុម​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រុម​ក្រសួងពាណិជ្ជកម្ម មាន​សភាព​ស្វិតស្វាញ​យ៉ាង​ខ្លាំង ដោយសារ​ក្រុម​ទាំង​២​ប្រកួត​គ្នា​អស់​រយៈពេល​៧០​នាទី​បាន​ត្រឹម​លទ្ធផល​ស្មើ​១-១ ទើប​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​សម្រេច​ឱ្យ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​ម្ខាង​៥​គ្រាប់ ។ ទីបំផុត​ក្រុម​ក្រសួងពាណិជ្ជកម្ម​ធ្វើ​បាន​សម្រេច​តែ​៣​គ្រាប់​ប៉ុណ្ណោះ រីឯ​ក្រុម​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ធ្វើ​បាន​សម្រេច​៥​គ្រាប់ ។

គួរ​រំលឹក​ផង​ដែរ​ថា នេះ​គឺជា​ឆ្នាំ​ទី​៣​ហើយ ដែល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រៀបចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​នេះ​ឡើង ក្នុង​គោលបំណង​ចង់​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ចំណង​សាមគ្គីភាព មិត្តភាព​រវាង​យុវជន​តាម​ក្រសួង​និង​ស្ថាប័ន​នីមួយ​ៗ​ឱ្យ​កាន់តែ​មាន​ភាព​ជិត​ស្និទ្ធ​ថែម​ទៀត ។ ការ​ប្រកួត​នេះ​នឹង​បន្ត​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​លើ​ផ្នែក​បច្ចេកទេស ៕