ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​ស់​! អ្នក​មេម៉ា​យ​សប្បាយចិត្ត ប្រែប្រួល​រូបរាង​ដល់​ម្លឹ​ង

2 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​ដែល​ល្បីល្បាញ​តាម​រយៈ​បទ «​មេម៉ាយ​សប្បាយចិត្ត​» នាង រ័​ត្ន​រចនា បាន​ប្រែប្រួល​រូបរាង​ខ្លាំង បន្ទាប់​ពី​នាង​បាន​ព្យាយាម​សម្រក​គីឡូ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​។ មហា​ជន​​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​តារាចម្រៀង​រូប​នេះ បាន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ដែល​ល្បីល្បាញ​តាម​រយៈ​បទ «​មេម៉ាយ​សប្បាយចិត្ត​» នាង រ័​ត្ន​រចនា បាន​ប្រែប្រួល​រូបរាង​ខ្លាំង បន្ទាប់​ពី​នាង​បាន​ព្យាយាម​សម្រក​គីឡូ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​។ មហា​ជន​​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​តារាចម្រៀង​រូប​នេះ បាន​បង្ហោះ​រូបភាព​ថ្មី​ៗ​របស់​ខ្លួន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បង្ហាញ​ពី​រូបរាង​ថ្មី​របស់​នាង​ដែល​ខុស​ប្លែក​ពី​មុន​ស្ទើរ​ទាំងស្រុង​។

ធ្លាប់​ពី​រាង​ធាត់​ក​ន្ធែ​ល​ស្ទើរ​១០០​គីឡូ តែ​ពេល​នេះ រិ​ន រ័​ត្ន​រចនា បាន​ប្រែ​មក​រាង​យ៉ាង​ស្វែ​ល​ស្រស់​ប្លែក​ទាំងស្រុង​។ យ៉ាងណា នាង​ទទួលស្គាល់​ថា ការ​សម្រក​គីឡូ​របស់​នាង​នា​ពេល​នេះ គឺ​មួយ​ផ្នែក​ធំ​ក៏​ដោយសារ​ការ​ប្រើប្រាស់​បែប​វេជ្ជសាស្ត្រ​ផង​ដែរ ពោល​គឺ​មិន​មែន​សម្រក​បែប​ធម្មជាតិ​ទាំងស្រុង​នោះ​ឡើយ​។

ថ្លែងប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូវ​និ​ច នាង រ័​ត្ន រចនា បាន​អះអាង​ថា បន្ទាប់​ពី​នាង​បាន​ព្យាយាម​សម្រក​គីឡូ​ប៉ុន្មាន​ជា​៤​ទៅ​៥​ខែ​មកនេះ នាង​ក៏​បាន​ទទួលលទ្ធផល​មួយ​គាប់ប្រសើរ​។ នាង​បញ្ជាក់​ថា ចាប់តាំងពី​នាង​បូម​ខ្លាញ់​ក្បាលពោះ​នោះ​មក គីឡូ​របស់​នាង​បាន​ចុះ​ជា​បន្តបន្ទាប់ ពោល​គឺ​ពី​ជាង​៨០​គីឡូ មក​នៅ​ត្រឹម​ជាង​៥០​គីឡូ​ប៉ុណ្ណោះ​។

នាង​បន្ថែម​ថា ការ​ចុះ​បាន​ជាង​២០​គីឡូ​នេះ គឺ​ដោយសារ​តែ​នាង​បាន​ព្យាយាម​ហាត់ប្រាណ​ដូច​ជា ជិះ​កង់ ហាត់​យូ​ហ្កា និង​ញ៉ាំ​អោយ​ទៀងទាត់ និង​តិច​ជាង​មុន​។ យ៉ាងណា បើ​តាម រ័​ត្ន រចនា ការ​ទទួល​នូវ​ការ​ចុះ​គីឡូ​នេះ មួយ​ផ្នែក​ក៏​នាង​បាន​ប្រើប្រាស់​ថ្នាំ​សម្រក​ទម្ងន់​ផង​ដែរ​។

រ័​ត្ន រចនា បាន​លើក​ឡើង​ទៀត​ថា ការ​សម្រក​ទម្ងន់​របស់​នាង​នា​ពេល​នេះ គឺ​មិន​មាន​ផល​ប៉ះពាល់​អ្វី​គួរ​អោយ​កត់សម្គាល់​ទៅ​ដល់​សុខភាព​របស់​នាង​នោះ​ឡើយ ដោយសារ​តែ​នាង​មិន​បាន​តម​អាហារ​ធ្វើ​អោយ​ប៉ះពាល់​ក្រពះ​នោះ​ឡើយ​។ នាង​ថា ការ​ញ៉ាំ​ទៀងទាត់ សម្រាក​គ្រប់គ្រាន់ និង​ការ​ព្យាយាម​ហាត់ប្រាណ​ជា​ប្រចាំ​នោះ គឺជា​ក​ក្តាចាំបាច់​ដែល​ធ្វើ​អោយ​យើង​សម្រក​គីឡូ​បាន​ដោយ​ជោគ​ជ័យ​។

ទោះជា​យ៉ាងណា ការ​សម្រក​គីឡូ​មក​នៅ​ត្រឹមនេះ គឺ​មិន​ទាន់​ដល់​កម្រិត​ដែល​នាង​ចង់បាន​នោះ​ឡើយ ពោល​គឺ​នាង​នឹង​ព្យាយាម​សម្រក​បន្ថែម​ពី​គីឡូ​៥៤​បច្ចុប្បន្ន អោយមក​ត្រឹម​៥០​គីឡូ​។

ដោយឡែក​ពាក់ព័ន្ធ​នឹង​ការងារ​សិល្បៈ​វិញ រ័​ត្ន រចនា បាន​អះអាង​ថា ដោយសារ​សម័យ​កូ​វី​ដ គឺ​រូប​នាង ក៏​ដូច​ជា​អ្នកសិល្បៈ​ជា​ច្រើន​នាក់​ទៀត មិនសូវ​បាន​ចេញ​ច្រៀង​សម្តែង​ច្រើន​ដូច​ជា​ពេល​កន្លង​ទៅ​នោះ​ឡើយ​។ នាង​បញ្ជាក់​ថា បច្ចុប្បន្ន នាង​បាន​ត្រឹម​ចេញ​ច្រៀង​ដាក់​តាម​យូ​ធូប​ប៉ុណ្ណោះ ខណៈ​ពេល​នាង​នៅ​បន្ត​ទទួល​ការ​ហៅ​ច្រៀង​ពី​បណ្តា​ក្រុមហ៊ុន​នានា​ដដែល ដោយសារ​ពេល​នេះ នាង​គឺជា​អ្នកចម្រៀង​ឯករាជ្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ