ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូប​អាជីវករ​ជាង​១០០​ ត្រូវ​អណ្តាតភ្លើង​លេប​ត្របាក់​ខ្ទេច​ក្នុង​ផ្សារ​សេះស

2 ឆ្នាំ មុន
  • កំពត

ផ្សារ​សេះស ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​អូ​ក្រសារ ក្រុងកែប ខេត្ត​កែប ហើយ​ត្រូវ​បាន​ព្រះ​អគ្គី​លេប​ត្របាក់​យ៉ាង​សន្ធោសន្ធៅ​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៩ ខែកក្កដា បណ្តាល​ឱ្យ​ឆេះ​តូប​លក់ដូរ​ក្នុង​ផ្សារ​អស់​ចំនួន​

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ផ្សារ​សេះស ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​អូ​ក្រសារ ក្រុងកែប ខេត្ត​កែប ហើយ​ត្រូវ​បាន​ព្រះ​អគ្គី​លេប​ត្របាក់​យ៉ាង​សន្ធោសន្ធៅ​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២១ បណ្តាល​ឱ្យ​ឆេះ​តូប​លក់ដូរ​ក្នុង​ផ្សារ​អស់​ចំនួន​១២១​តូប​។

បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នៅ​ក្នុង​គ្រោះ​ឧប្បត្តិហេតុ​ឆាបឆេះ​ផ្សារ​ដែល​សំបូរ​ទៅ​ដោយ​គ្រឿង​សមុទ្រ​ខាងលើ​នោះ អាជ្ញាធរ​ខេត្ត ស្រុក ក្រុង រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្នងការ​នគរបាល​ខេត្ត​កែប និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្នងការដ្ឋាន​ខេត្តកំពត បាន​ចេញ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អស់​រយៈពេល​ជិត​២​ម៉ោង ទើប​អណ្តាតភ្លើង​ឆាបឆេះ​ផ្សារ​យ៉ាង​សន្ធោសន្ធៅ​នោះ​រលត់​ទៅ​វិញ​អស់​។

ប្រភព​ដដែល​បន្ត​ថា ប៉ុន្តែ​អ្វី​ដែល​គេ​បាន​មើលឃើញ​ជាក់ស្ដែង​នោះ គឺ​អណ្តាតភ្លើង​បាន​ឆាបឆេះ​គ្រឿងក្នុង​ទៅ​ហើយ ថែម​ទាំង​បាក់​រលំ​ដំបូល​ផ្សារ​ដល់​ដី​ទៀត​ផង ចំណែក​ទំហំ​នៃ​ការ​ខូចខាត​សម្ភារៈ​របស់​អា​ជីរ​ករ​លក់ដូរ​ក្នុង​ផ្សារ​នៅ​មិន​ទាន់​ដឹង​ថា ខូចខាត​អស់​ចំនួន​នៅឡើយ​ទេ​។

គួរ​បញ្ជាក់​ថា ចំពោះ​មូលហេតុ​នៃ​ការ​ឆាបឆេះ​ផ្សារ​សេះស​ខាងលើ​នេះ អ្នកខ្លះ​និយាយ​ថា បណ្តាល​មក​ទុ​ស្សេ​ខ្សែភ្លើង ហើយ​អ្នកខ្លះ​ទៀត​និយាយ​ថា ខណៈ​ពេល​មេឃ​កំពុង​តែ​ចង់​ធ្លាក់​ភ្លៀង​នោះ ដំបូង​គេ​បានឃើញ​មាន​ខ្យល់​ដៃដំរី​បាន​បោកបក់​មក​ចំ​សំយាប​ផ្សារ​លក់​គ្រឿង​សមុទ្រ នៅ​ពី​ខាងលិច​ផ្សា​សេះស ហើយ​គ្រានោះ​ក៏​មាន​ដំបូលផ្ទះ​មួយ​ប្រក់​ស័ង្កសី​នោះ​បាន​ប៉ើង​ហើរ​ទៅ​លើ បណ្ដាល​ឱ្យ​ដាច់​ខ្សែភ្លើង ទើប​ធ្វើ​ឱ្យ​មានការ​ទុ​ស្សេ​ខ្សែភ្លើង​នៅ​ផ្សារ​សេះស​នោះ ក្លាយជា​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង​។

គួរ​បញ្ជាក់​ទៀត​ថា នៅ​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២១ នេះ លោក​សោម ពិសិដ្ឋ អភិបាលខេត្ត​កែប ក៏​បាន​អ​ញ្ចើ​ញ​មក​ចុះ​សួរសុខទុក្ខ​អាជីវករ​ដែល​ជា​ម្ចាស់​តូប និង​មានការ​ឧបត្ថម្ភ​ពី​ខាង​សាខា​កាកបាទក្រហម​ផង​ដែរ​។

គួរ​រំលឹក​ថា ៖ អគ្គិភ័យ​ឆាបឆេះ ផ្សារ​សេះស នៅ​ខេត្ត​កែប ។ ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ