ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​បុ​ទុម​វ​តី ត្រូវ​បិទ​ខ្ទប់ក្រោយ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​២០​អង្គ​/​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

វត្ត​បុ​ទុម​វ​តី ដែល​មាន​ទីតាំង​តាម​បណ្តោយ​វិ​ថី​ឧកញ៉ា ស៊ូ ស្រ៊ុ​ន ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ត្រូវ​បាន​បិទ​ខ្ទប់​ការ​ចេញ​-​ចូល​ជា​បណ្តោះអាសន្ន​រយៈពេល​១៤​ថ្ងៃ​។ ​ក្រោយ​ពី​ក្រុម​គ្រូពេទ្យ TYDA បាន​យក​សំណាក​លើក​ទី​១ ចំនួន​សរុប​៤០២​អង្គ​នាក់

រាជធានី​ភ្នំពេញ ៖ វត្ត​បុ​ទុម​វ​តី ដែល​មាន​ទីតាំង​តាម​បណ្តោយ​វិ​ថី​ឧកញ៉ា ស៊ូ ស្រ៊ុ​ន ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ត្រូវ​បាន​បិទ​ខ្ទប់​ការ​ចេញ​-​ចូល​ជា​បណ្តោះអាសន្ន​រយៈពេល​១៤​ថ្ងៃ​។ ​ក្រោយ​ពី​ក្រុម​គ្រូពេទ្យ TYDA បាន​យក​សំណាក​លើក​ទី​១ ចំនួន​សរុប​៤០២​អង្គ​នាក់ ( ព្រះសង្ឃ​ចំនួន ១៧៧​អង្គ​, និស្សិត​ចំនួន​២១៥​នាក់​, យា​ជីតា​ជី​ចំនួន​០៧​នាក់​, ជាងសំណង់​ចំនួន​០៤​នាក់ ) ហើយ​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​២០​អង្គ​/​នាក់ ក្នុង​នោះ​រក​ឃើញ​រួម​មាន ព្រះសង្ឃ​ចំនួន​១០​អង្គ និង​សិស្ស និស្សិត​ចំនួន​១០​នាក់ ។

លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ បាន​បញ្ជាក់​ថា នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​១៩ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​១​រសៀល រហូត​ដល់​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ក្រុម​គ្រូពេទ្យ TYDA បាន​សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ យក​សំណាក​លើក​ទី​១ នៅ​វត្ត​បុ​ទុម​វ​តី ជា​លទ្ធផល​រក​ឃើញ​អ្នក​វិជ្ជមាន​ចំនួន​២០​អង្គ​/​នាក់ ក្នុង​នោះ​មាន​ព្រះសង្ឃ​ចំនួន​១០​អង្គ និង​សិស្ស និស្សិត​ចំនួន​១០​នាក់ ហើយ​ក៏​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​ទួល​ពង្រ ។

លោក​អភិបាល​ខណ្ឌដូនពេញ បញ្ជាក់​បន្ត​ថា ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ ដោយ​មានការ​សហការ​ជាមួយនឹង​សាលាសង្កាត់​ចតុមុខ និង​ប៉ុស្តិ៍​រដ្ឋបាល​ចតុមុខ បាន​បិទ​វត្ត​ជា​បណ្តោះអាសន្ន​រយៈពេល ១៤​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១៩ នេះ​ទៅ ដោយ​មិន​អោយ​មាន​អ្នក​ណា​ម្នាក់​ចេញ ឬ​ចូល​វត្ត​នោះ​ឡើយ និង​ម្យ៉ាងទៀត ដើម្បី​តម្រូវ​អោយ​ព្រះសង្ឃ តា​អាចារ្យ តាជី យាយជី ដែល​នៅ​សេស​សល់​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​ជា​បន្ត​ទៅ​ទៀត​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២១ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត TYDA បាន​សហការ​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន ខណ្ឌចំការមន បាន​ចុះ​ធ្វើ​សំណាក​រក​វីរុស​កូ​វី​ដ​១៩ ទៅ​លើ​ព្រះសង្ឃ តា​អាចារ្យ តាជី យាយជី និង​សិស្ស​និស្សិត​ស្នាក់​នៅ​ក្នុង​វត្ត​ទួល​ទំពូង សរុប​ចំនួន​១១៦​អង្គ​/​នាក់​ជា​លទ្ធផល​រក​ឃើញ​អ្នក​វ​ជ្ជ​មាន​កូ​វី​ដ​១៩ ចំនួន​៤៣​អង្គ​/​នាក់ ក្នុង​នោះ​ព្រះសង្ឃ​ចំនួន​២០​អង្គ​។

ដោយឡែក​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា កន្លង​មកនេះ វត្តវ៉ា​រិ​ន្ទ ហៅ​វត្ត​ព្រែក​លៀប ស្ថិត​នៅ​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា ត្រូវ​បិទ​ខ្ទប់​បណ្តោះអាសន្ន​រយ​:​ពេល​១៤​ថ្ងៃ ក្រោយ​ពី​ក្រុម​គ្រូពេទ្យ​យក​សំណាក​ចំនួន​១០៤​អង្គ​/​នាក់ ក្នុង​នោះ​មាន​ព្រះសង្ឃ​ចំនួន​៨៥​នាក់ រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​២០​អង្គ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ