ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះចាប់បាន​ឆ្កែមិនតិចណាទាំងរំលងអធ្រាត្រ តែត្រូវកម្លាំងសមត្ថកិច្ចឃើញរត់ព្រាត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​ល្បាត​នៃ​អធិកា​ដ្ឋា​ន​ខណ្ឌចំការមន ល្បាត​ពួនស្ទាក់​ក្នុង​មូលដ្ឋាន​ប្រទះ​ឃើញ​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ ដើរ​ធ្វើ​សកម្មភាព ទាក់​សុនខ (​ឆ្កែ​) របស់​ប្រជាពលរដ្ឋ​បាន​ធ្វើការ​ប្រដេញ​តាម​ឃាត់​ក៏​ត្រូវ​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ដល់​សំបុក​ខ្លួន​រស់នៅហើយ​ផ្តួល​ម៉ូតូ​ចោល រត់គេច​ខ្លួន…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ល្បាត​នៃ​អធិកា​ដ្ឋា​ន​ខណ្ឌចំការមន ល្បាត​ពួនស្ទាក់​ក្នុង​មូលដ្ឋាន​ប្រទះ​ឃើញ​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ ដើរ​ធ្វើ​សកម្មភាព ទាក់​សុនខ (​ឆ្កែ​) របស់​ប្រជាពលរដ្ឋ​បាន​ធ្វើការ​ប្រដេញ​តាម​ឃាត់​ក៏​ត្រូវ​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ដល់​សំបុក​ខ្លួន​រស់នៅ
ហើយ​ផ្តួល​ម៉ូតូ​ចោល រត់គេច​ខ្លួន ចូល​ទន្លេ​បាត់​ស្រមោល បន្សល់​ទុក​ឆ្កែ​មួយ​កា​រ៉ុ​ង​ធំ​ចំនួន​៦​ក្បាល និង​ម៉ូតូ​១​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ដកហូត​នាំ​យក​មក​រក្សា​ទុក​នៅ​អធិកា​ដ្ឋា​ន​ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី រំលង​អធ្រាត្រ ថ្ងៃ​ទី​២០ ខែកក្កដា នេះ នៅ​ច្រកចូល​ភូមិ​សាមគ្គី ផ្លូវជាតិ​៥ សង្កាត់ ឫស្សី​កែវ ខណ្ឌឫស្សីកែវ ។

ប្រភព​ពី​កម្លាំង​ល្បាត​នៃ​អធិកា​ដ្ឋា​ន​ខណ្ឌចំការមន បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​កំពុង​ល្បាត​ពួនស្ទាក់​ក្នុង​មូលដ្ឋាន​ដល់​ចំនុច​ផ្លូវបំបែក​ជា​៥ ក្នុង​សង្កាត់​ទួល​ទំពូង​២ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ចំនួន​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1J-3431 ដឹក​ឆ្កែ​មួយ​កា​រ៉ុ​ង​ធំ នៅ​ពីមុខ​ម៉ូតូ ហើយ​នៅ​បន្ត​ធ្វើ​សកម្មភាព ទាក់​សុនខ ប្រជាពលរដ្ឋ​មួយ​ក្បាល​ទៀត​នៅ​ម្តុំ​ផ្លូវបំបែក​ជា​៥ ។

តែ​ត្រូវ​សមត្ថកិច្ច​ឃើញ​ទាន់​ក៏​ប្រដេញ​ឃាត់ខ្លួន​ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​បន្ថែម​ល្បឿន​ម៉ូតូ​បើក​រត់គេច​ខ្លួន​លឿន​ដូច​ហោះ​បើក​រត់​ដល់​ផ្លូវជាតិ​លេខ​៥ ដល់​ច្រកចូល​ភូមិ​សាមគ្គី ជនសង្ស័យ​ទាំង​ពីរ​នាក់​ក៏​បត់​ចូល​ក្នុង​ប្លុក​ខ្លួន​រស់នៅ​ដល់​ច្រាំង​ទន្លេ​ក៏​ផ្តួល​ម៉ូតូ​ចោល រត់​ចូល​ទឹកទន្លេ​បាត់​ស្រមោល​នៅ​សល់​តែ​ម៉ូតូ និង​សុនខ មួយ​កា​រ៉ុ​ង​ធំ ត្រូវ​បាន​សមត្ថកិច្ច​នាំ​រក្សា​ទុក​នៅ​អធិកា​ដ្ឋា​ន​ខណ្ឌចំការមន ចាត់ការ​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ