ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​នៅ​ភ្នំពេញ​ត្រូវ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២ ត្រឹម​ថ្ងៃ​១៥ សីហា​ ជា​កំហិត

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ​លោក​ ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​​ជម្រាបជូន​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​សេចក្តីជូនដំណឹង​នោះ​ថា

​រាជធានីភ្នំពេញ ៖ ​លោក​ ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​​ជម្រាបជូន​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​សេចក្តីជូនដំណឹង​នោះ​ថា បើសិនជា​បងប្អូន​មិន​បាន​មក​ចាក់​វ៉ាក់សាំង​ដូ​ស​ទី ២ តាម​កាលកំណត់​ខាងលើ នោះ​ផុត​រយៈពេល​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​ទទួលខុសត្រូវ​ក្នុង​ការ​ចាក់​វ៉ា​ក់​សាំង​ជូន​ឡើយ ។

ក្នុង​នោះ​ផង​ដែរ​ ​លោក​ ឃួ​ង ស្រេង បាន​បញ្ជាក់​ថា «​ទន្ទឹម​នឹង​នេះ មុន​ពេល​អញ្ជើញ​ទៅ​ទ​ទួល​វ៉ាក់សាំង ចំពោះ​ប្រជាពលរដ្ឋ​ទាំងឡាយ ដែល​មាន​បញ្ហា​សុខភាព ដូច​ជា ក្តៅខ្លួន ក្អក​-​កណ្តាស់ ផ្តាសាយ ពិបាក​ដកដង្ហើម ឬ រោគ​សញ្ញា​ផ្សេង​ៗ​ទៀត សូម​ប្រើប្រាស់​តេស្ត​រហ័ស​រក​អង់​ទី​ហ្សែ​ន​កូ​វី​ដ​-១៩ ដោយ​ខ្លួនឯង ដើម្បី​បញ្ជាក់​ពី​ស្ថានភាព​សុខភាព និង​លទ្ធផល​តេស្ត​អវិជ្ជមាន ស្រប​តាម​គោលការណ៍​ណែនាំ​ប្រតិបត្តិ​របស់​ក្រសួងសុខាភិបាល ជា​មុន​សិន ដើម្បីចៀសវាង​ប៉ះពាល់​ដល់​ក្រុម​គ្រូពេទ្យ និង​ប្រជាពលរដ្ឋ​ដទៃ​ទៀត​» ។

សូម​បញ្ជាក់​ថា ការ​ជូនដំណឹង​នេះ​គឺ​ធ្វើ​ឡើង​សម្រាប់​ពលរដ្ឋ​អាយុ​១៨ឆ្នាំ​ឡើង​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ រួចរាល់ មុន​ពេល​បិទ​បញ្ចប់​យុទ្ធនាការ កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២១ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ