ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ឺ​ម៉ក​ដឹក​អ្នក​សុំទាន​១គ្រួសារជួបគ្រោះទាំងព្រឹក ស្លា.ប់​ និង​របួស​ជិត​១០​​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ រថយន្ត​ដឹកទូ​​កុងតឺន័រ​១​គ្រឿង​បើកបរ​បោះពួយ​ក្នុង​ល្បឿន​លឿន​វ៉ា​ជែង​យានយន្ត​ខាង​មុខ ហើយ​ក៏​បាន​ជ្រុល​ទៅ​

រាជធានី​ភ្នំពេញ ៖​ រថយន្ត​ដឹកទូ​​កុងតឺន័រ​១​គ្រឿង​បើកបរ​បោះពួយ​ក្នុង​ល្បឿន​លឿន​វ៉ា​ជែង​យានយន្ត​ខាង​មុខ ហើយ​ក៏​បាន​ជ្រុល​ទៅ​បុ.ក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​អ្នក​សុំទាន​១​គ្រួសារយ៉ាង​​ពេញទំហឹង បណ្ដាល​ឲ្យ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​នោះ​ក្រឡាប់​ ហើយ​ខ្ទាត​ស្ត្រី​ម្នាក់​ចូល​ក្រោម​កង់​រថយន្ត​កិ.ន​បែ.កក្បាល​ធ្លា.យ​ខួរ​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​៨​នាក់​ផ្សេង​ទៀត​រង​របួស​មធ្យម​និង​ធ្ងន់​។

​ហេតុ​ការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៦​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២១ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​ខ្លោងទ្វារវត្ត​ស្ងួន​ពេជ្រ ស្ថិត​នៅ​ក្នុងភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ខាងលើ​នោះ ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A-6481 មាន​លេខ​រៀង​SP-042 ហើយ​អ្នកបើកបរ​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព ។​ ចំណែកស្ត្រី​​ម្នាក់ដែលបាត់បង់ជីវិត​ខាងលើ​ឈ្មោះ វឿ​ន ស្រី​នី អាយុ​៤៦​ឆ្នាំ មាន​ប្តី​ឈ្មោះ ម៉ក់ ចិ​ត្ត្រា អាយុ​៣៦​ឆ្នាំ រង​របួស​សព្វថ្ងៃ​ស្នាក់​នៅ​ភូមិ​ដំណាក់​អំពិល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល​និង​មានស្រុក​កំណើត​នៅ ភូមិ​ព្រៃ​ពោន ឃុំ​ព្រៃ​ពោន ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ ស្ត្រី​រង​គ្រោះ​រួម​ជាមួយ​ប្ដី កូន បងប្អូន​និង​ក្មួយ មាន​គ្នា​សរុប​៩​នាក់​បាន​ជិះ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​១​គ្រឿង​ពាក់​ស្លាក​លេខ កណ្តាល 1E-4031 បើកបរ​ដោយ​ឈ្មោះ​ម៉ៅ ដ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ត្រូវជា​ក្មួយ​ធ្វើ​ដំណើរ​ចេញពី​កន្លែង​ស្នាក់​នៅ​នា​ភូមិ​ដំណាក់​អំពិល តាម​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​គោល​បំណង​ដើរ​សុំទាន​នៅ​តាម​មុខ​រោងចក្រ​នៅ​ខណ្ឌ​កំ​បូល​និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។ ​លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​​ខាងលើ​ ស្រាប់តែ​រថយន្ត​បង្ក​ខាងលើ​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ក្នុង​ល្បឿន​លឿន​វ៉ា​ជែង​យានយន្ត​ខាង​មុខ​ទៅ​ដល់​បុ.ក​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ក្រឡាប់ ហើយ​ស្ត្រី​រង​គ្រោះ​ខ្ទាត​ផ្លោង​ទៅ​បុក​ផ្ទប់​ជាមួយ​កញ្ចក់​រថយន្ត រួច​ធ្លាក់​មក​ដី​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​កិ.ន​បែកក្បាល​ធ្លា.យ​ខួរ​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង​។

តាម​ប្រភព​មួយ​នេះ​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​រង​ការ​ខូចខាត​ខ្ទេចខ្ទី ហើយ​ក្រៅពី​ស្ត្រី​​ម្នាក់​ដែល​ស្លា.ប់​ហើយ គឺ​​មាន​​មនុស្ស​៨​នាក់​​ផ្សេង​ទៀត​រង​របួស​មធ្យម​និង​ធ្ងន់ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល ។​

ក្រោយ​ពេល​កើតហេតុ​ កម្លាំង​នគរបាល​ខណ្ឌ​កំ​បូល​បាន​ចុះ​ទៅ​កាន់​ទីនោះ​បញ្ជូន​អ្នក​របួស​ទៅ​កាន់​មន្ទីរពេទ្យ​ ព្រមទាំង​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ទៅ​ធ្វើការ​វាស់វែង​នាំ​យក​រថយន្ត​និង​រ៉ឺ​ម៉ក​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ