ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាយរៀង រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ថ្មី ៨៣​នាក់​ថែមទៀត ជាសះស្បើយ ១៤៦​នាក់ និង​ស្លា.ប់​ថ្មី ម្នាក់

2 ឆ្នាំ មុន
  • ស្វាយរៀង

​ខេត្តស្វាយរៀង​៖ នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​ស្វាយរៀង បានប្រកាស​នូវ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ថ្មី ចំនួន ៨៣​នាក់ (​ស្ត្រី…

​ខេត្តស្វាយរៀង​៖ នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​ស្វាយរៀង បានប្រកាស​នូវ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ថ្មី ចំនួន ៨៣​នាក់ (​ស្ត្រី ៤០​នាក់​)​។ ក្នុងនោះ មាន​កម្មករ​-​កម្មការិនី​រោងចក្រ ចំនួន ២០​នាក់ ករណី​ឆ្លង​លើ​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​កូ​វីដ​១៩ ចំនួន ០៨​នាក់ លើ​អ្នកមាន​ការសង្ស័យ ១៩​នាក់ និង​អាជីវករ​ផ្សារ​កំពង់ត្រាច ៣៤​នាក់​។

​ចំពោះ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន ៨៣​នាក់ ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល នៅ​មន្ទី​ពេទ្យ​ស្រុក​ស្វាយជ្រំ ចំនួន ១៦​នាក់ បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​សាមគ្គី​រំដួល ៣​នាក់ និង​បញ្ជូនទៅ​មជ្ឈមណ្ឌល​ព្យាបាល​កូ​វីដ​១៩ ក្រុង​បាវិត ចំនួន ៦៤​នាក់​។

​ករណី​ស្លាប់​ថ្មី ម្នាក់ គឺជា​បុរស​ឈ្មោះ ស្វាយ ឈាន អាយុ ៦៥​ឆ្នាំ ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទទា សង្កាត់​សង្កាត់​ចេក ក្រុង​ស្វាយរៀង​។ នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២១ ដោយមាន​ការសង្ស័យ​មាន​ជំងឺ​កូ​វីដ​១៩ ក្រុមការងារ​ស្រាវជ្រាវ តាមដាន​ពេលធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ បាន​យក​សំណាក​ធ្វើតេស្ត​រហ័ស ក៏​ឃើញ​វិជ្ជមាន​កូ​វីដ​១៩ ហើយ​បញ្ជូនទៅ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ស្រុក​ស្វាយជ្រំ ជាច្រើន​ថ្ងៃ​។ ដោយ​ស្ថានភាព​ជំងឺ​វិ​វត្ត​កាន់តែ​ធ្ងន់ធ្ងរ សម្ពាធ​ឈាម​ចុះខ្សោយ បុរស​អ្នកជំងឺ​បាន​ស្លាប់បាត់​បង់ជីវិត នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ៣​រសៀល ដោយសារ​កូ​វីដ​១៩​។​

​គិត​ត្រឹម​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២១ នៅ​ខេត្តស្វាយរៀង មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩ សរុប ៣៩៦៥​នាក់ (​ស្រី ២១៨៥​នាក់​) ជាសះស្បើយ​សរុប ៣១៥៣​នាក់ (​ស្រី ១៧៨៥​នាក់​) កំពុង​សម្រាក​ព្យាបាល ចំនួន ៧៤៧​នាក់ (​ស្រី ៣៥៧​នាក់​)​។ ករណី​ស្លាប់ កើនឡើង​ដល់ ៦៣​នាក់ (​ស្រី ៤២​នាក់​)៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ