ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​ត្រូវមាត់​នំ​ស្រួយ​ដំឡូងបារាំងមាន​រូប​កីឡាករ​ជេ​មី វ៉ា​ឌី អំឡុង​ពេលLeicester ផ្តួល Chelsea 2-1

8 ឆ្នាំ មុន

នំ​ស្រួយ​ដំឡូងបារាំង Walkers ដែល​នៅ​លើ​កញ្ចប់​នំ​មាន​រូប​កីឡាករ​ជេ​មី វ៉ា​ឌី ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​របស់​ក្លិប Leicester ចំនួន​៣២.០០០​កញ្ចប់ ត្រូវ​បាន​អ្នកគាំទ្រ​ទទួលទាន​អស់​តែ​មួយប៉ប្រិចភ្នែក ។

នំ​ខាងលើ​ត្រូវ​បាន​យក​ទៅ​ចែក​ជូន​ដោយ​ឥត​គិតថ្លៃ​ដល់​អ្នកគាំទ្រ​លើ​ទីលាន «Power Stadium» អំឡុង​ពេល​ប្រកួត​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស​ដែល​ក្លិប Leicester បើកទ្វារ​ផ្ដួល​ក្លិប Chelsea ក្នុង​លទ្ធផល​២-១​កាលពី​យប់​ថ្ងៃ​ទី​១៤ ធ្នូ ។

បច្ចុប្បន្ន​ក្លិប Leicester ស្ថិត​នៅ​កំពូល​តារាង​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស មាន​៣៥​ពិន្ទុ ពី​ការ​ប្រកួត​ចំនួន​១៦​លើក នាំមុខ​ក្លិប Arsenal នៅ​លំដាប់​ទី​២ ចំនួន​២​ពិន្ទុ ៕