ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩​ដូ​ស​ទី​១​ជិត​៦​លាន​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​មក​ដល់​ពេល​នេះ ប្រជាពលរដ្ឋ​កម្ពុជា​ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ដូ​ស​ទី​១ បាន​ចំនួន ជិត​៦​លាន​នាក់​ហើយ ខណៈ​ដែល​អ្នក​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២ បាន​ចំនួន​ជាង​៤​លាន​នាក់​។ ហើយ​ការងារ​នេះ…

រាជធានី​ភ្នំពេញ ៖ គិត​មក​ដល់​ពេល​នេះ ប្រជាពលរដ្ឋ​កម្ពុជា​ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ដូ​ស​ទី​១ បាន​ចំនួន ជិត​៦​លាន​នាក់​ហើយ ខណៈ​ដែល​អ្នក​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២ បាន​ចំនួន​ជាង​៤​លាន​នាក់​។ ហើយ​ការងារ​នេះ រាជរដ្ឋាភិបាល​បាន​ជំរុញ​ការ​ចាក់​ឲ្យ​បាន​រួចរាល់​សម្រាប់​មនុស្ស​១០​លាន​នាក់ ក្នុង​រង្វង់​ខែតុលា ឬ​ខែវិច្ឆិកា ឆ្នាំ​២០២១​ខាង​មុខ​នេះ មាន​ន័យ​ថា​នឹង​អាច​បញ្ចប់​មុន​ផែនការមេ​រហូត​ដល់​៧​ទៅ​៨​ខែ​។

នេះ​បើ​តាម​ការ​បង្ហាញ​ឱ្យ​ដឹង​ក្នុង​ប្រជុំ​តាម​រយៈ​ការ​បញ្ជូន​រូបភាព និង​សំឡេង (Video Conference) ក្រោម​អធិបតីភាព លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈ​ប្រចាំការ​នៃ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ (​គ​.​ប​.​ក​) ដោយ​មានការ​ចូល​ពី​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​នា​ល្ងាច​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២១​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។ ក្នុង​កិច្ចប្រជុំ​នោះ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា៖

ប្រជាពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ដូ​ស​ទី​១ មាន​ចំនួន ៥.៩១២.៥៤៥​នាក់ (​ស្រី ២.៩៤៥.៦៨២​នាក់ ស្មើនឹង ៤៩,៨២%) ប្រជាពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​ទាំង ២​ដូ​ស មាន​ចំនួន ៤.១៣១.០៥៧​នាក់ ស្មើនឹង ៦៩,៨៧%​នៃ​ចំនួន​អ្នក​បាន​ចាក់​ដូ​ស​ទី​១ (​ស្រី​៖ ១.៤០២.៣១០​នាក់ ស្មើនឹង ៤៨.៣១%) លោកស្រី​បន្ត​ថា អង្គការ WHO និង UNICEF មាន​ចំណាប់អារម្មណ៍​ខ្ពស់​លើ​ការងារ​ចាក់​វ៉ាក់សាំង តាម​រយៈ​ការ​ចូលរួម​ចុះ​ពិនិត្យ​ដល់ទី​តាំង​ចាក់​វ៉ាក់សាំង​ផ្ទាល់ ដែល​បាន​ជួយ​ផ្សាយ​នូវ​ព័ត៌មាន ដល់​អន្តរជាតិ អំពី​ការ​យកចិត្តទុកដាក់​ប្រកបដោយ​ភាព​វៃឆ្លាត និង​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី លើ​ការ​ផ្តល់​លទ្ធភាព​ក្នុង​ការ​ទទួល​បាន វ៉ាក់សាំង​ដោយ​ស្មើភាព​គ្នា និង​មាន​សន្ទុះ​លឿន ជូន​ដល់​ប្រជាជន​កម្ពុជា និង​ជនបរទេស ដែល​កំពុង​បំពេញ​បេស​កម្ម និង​រស់នៅ​ស្របច្បាប់​នៅ​កម្ពុជា​។

ចំពោះ​ការ​សម្រេច​ពី​ប្រមុខ​រាជរដ្ឋាភិបាល និង​សំណូមពរ លោកស្រី បាន​លើក​ឡើង​ទៀត​ថា ដោយសារ​មាន​វ៉ាក់សាំង​នៅ​សល់​ក្នុង​ស្តុក​ចំនួន ៨០១, ២០១​ដូ​ស នៅ​ឃ្លាំង​ឱសថ​កណ្ដាល យោង​តាម​ការ​ណែនាំ​របស់ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២១​នេះ ត្រូវ​ដឹក​វ៉ាក់សាំង​នេះ​ក្នុង​ចំនួន ៦០០,០០០​ដួស ដើម្បី​បញ្ជូន​ទៅ​តាម​ទីតាំង​ដែល​មាន​តម្រូវការ​វ៉ាក់សាំង​ជា​បន្ត​ទៀត​។ រីឯ​វ៉ាក់សាំង​នៅ​សល់​ចំនួន ៧៥៨,៨០២ ដូ​ស នៅ​ខាង​កងទ័ព គ​.​វ​.​ក​-១៩ គោរព​ស្នើ​សុំ​ឱ្យ​ធ្វើការ​បង្វែរ​មក គ​.​វ​.​ក​-១៩ វិញ ឬ​ក៏​ធ្វើ​ផែនការ​ចាក់​ជាមួយ គ​.​វ​.​ក​-១៩ ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ឱ្យ​មាន​សុង្ក​ត​ភាព​ជាមួយ​ផែនការ​ចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ពី ១៨​ឆ្នាំ​ឡើង​ទៅ​ឱ្យ​គ្រប់​គោលដៅ​ចំនួន ១០​លាន​នាក់​។ លោកស្រី​បន្ត​ការ​ចាក់​ជូន​ប្រជាជន​ដែល​នៅ​សេសសល់​ប្រមាណ​ជា ៧៣២,៤១១​នាក់​ទៀត ដែល​ត្រូវ​ប្រើ​វ៉ាក់សាំង​ប្រហែលជា លើស​ពី​១​លាន​ដូ​ស​បន្ថែម​ទៀត (​ថ្មី​ៗ​នេះ សម្ដេច​តេ​ជោ បាន​អនុញ្ញាត​ឱ្យ​ទិញ​សម្រាប់​ត្រៀម​ប្រើប្រាស់​វ៉ាក់សាំង​ចំនួន ១​លាន​ដូ​ស​បន្ថែម​)​។

យោង​សារ​របស់​សម្តេច​តេ​ជោ​ខាងលើ​ដែរ នឹង​ប្រើប្រាស់​កម្លាំង​ក្រុម​គ្រូពេទ្យ​រដ្ឋ បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ និង​យុវវ័យ​ដែល​មាន​អាយុ ១២​ឆ្នាំ ដល់​១៨​ឆ្នាំ ប្រមាណ​ជា​ជិត ២​លាន​នាក់ ដែល​នឹង​ត្រូវការ​វ៉ាក់សាំង​ប្រមាណ​ជា​ជិត​៤​លាន​ដូ​ស​ផង​ដែរ​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ