ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នគរបាល ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​រួមភេទ​ជាមួយ​ក្មេងស្រី​អាយុ​ក្រោម ១៨​ឆ្នាំ​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ​៖ ជនសង្ស័យ​ម្នាក់ ត្រូវបាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ ចាប់​ឃាត់ខ្លួន នៅ​ភូមិ​ខ្វាវ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ វេលា​ម៉ោង ៣​រសៀល…

ខេត្តបន្ទាយមានជ័យ​៖ ជនសង្ស័យ​ម្នាក់ ត្រូវបាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ ចាប់​ឃាត់ខ្លួន នៅ​ភូមិ​ខ្វាវ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ វេលា​ម៉ោង ៣​រសៀល ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២១ ពីបទ​រួមភេទ ជាមួយ​អនីតិជន​។
​ ​
​លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២១ មានឈ្មោះ ម៉ាក ខាន់ ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​ប៉ោយ​តា​ប៉ែន ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានមក​ដាក់ពាក្យ​បណ្តឹង នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ព្រះនេត្រព្រះ​ថា កាលពី​យប់​ម៉ោង ០១ រំលង​អា​ធ្រា​ត្រ នា​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២១ គាត់​បាន​បាន​បាត់​ចៅស្រី ឈ្មោះ​ខ​.​ល​.​ត អាយុ ១៣​ឆ្នាំ ដែល​នៅផ្ទះ​ជាមួយ​។ លុះ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២១ គាត់​បាន​ទៅរក​ចៅស្រី ឃើញ​នៅ​នឹង​ផ្ទះ ឈ្មោះ ព្រួញ មករា ភេទ​ប្រុស អាយុ ២០​ឆ្នាំ នៅ​ភូមិ​ខ្វាវ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ហើយ​នាំ​ចៅ​មក​ផ្ទះ​វិញ​។ តាម​ការសាកសួរ ចៅស្រី​គាត់​ប្រាប់ថា នៅ​យប់នោះ ដេក​នឹង​ផ្ទះ ឈ្មោះ ព្រួញ មករា ត្រូវបាន​ឈ្មោះ មករា រួមភេទ​ជាមួយ​បានសំរេច ចំនួន ០២ លើក​។​

​លោក​អធិការ បាន​បន្តថា ឆ្លងតាម​កំណត់ហេតុ​បំភ្លឺ​របស់​ក្មេងស្រី​រងគ្រោះ បាន​បញ្ជាក់ថា ខ្លួន​បាន​ស្គាល់ឈ្មោះ មករា​នេះ តាមរយៈ​ឆាត ហ្វេ​ស​ប៊ុ​ក ប្រហែល ៥​ខែ​ហើយ​។ នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២១ ម៉ោងជាង​ប្រហែល ១២​យប់ ឈ្មោះ មករា បាន​ទូរ​សព្ទ​មក បបួល​នាង​ទៅ​ខួបកំណើត​មិត្តភក្តិ​គេ នៅ​ក្រុង​សិរី​សោ​ភ័​ណ្ឌ ប្រាប់​មក​ថា គេ​មក​ចាំ​ទទួល​នៅមុខ​សាលា​រៀនភូមិ​ប៉ោយ​តា​ប៉ែន បន្ទាប់មក បាន​ចេញពីផ្ទះ​ទៅ​តែម្នាក់ឯង ទៅ​ជួប​ឈ្មោះ មករា មុខ​សាលារៀន ដោយ​តា​យាយ មិនដឹង​ទេ ហើយ​បាន​ជិះ​ម៉ូតូ​ទៅជា​មួយ​ឈ្មោះ មករា និង​គ្នា​គេ​ម្នាក់ទៀត ភេទ​ប្រុស មិន​ស្គាល់​។ ពេលទៅដល់​ភូមិ​ខ្វាវ ឈ្មោះ មករា បាន​នាំទៅ​ដេក​លើផ្ទះ​ឈើ​មួយ ហើយ​នៅ​យប់នោះ ត្រូវបាន​ឈ្មោះ មករា បង្ខំ​រួមភេទ បានសំរេច ចំនួន ២​លើក​។​
​ ​
​លោក មាស ប្ញ​ទ្ធី បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពី​ទទួលបាន​បណ្តឹង​ពី​ជីតា និង​ស្តាប់​ការបំភ្លឺ​របស់​ក្មេងស្រី​រងគ្រោះ កម្លាំង​នគរបាល​ស្រុក បាន​ចុះទៅ​ធ្វើការ​នាំខ្លួន ឈ្មោះ ព្រួញ មករា ភេទ ប្រុស អាយុ ២០​ឆ្នាំ នៅ​ភូមិ​ខ្វាវ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ យកមក​សួរនាំ និង​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ព្រះនេត្រព្រះ នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២១ តាម​បញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​មានការ​សម្របសម្រួល​ពី​ឯកឧត្តម កើត សុ​វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តបន្ទាយមានជ័យ​។

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ ឈ្មោះ ព្រួញ មករា បាន​សារភាពថា រវាង​រូបគេ​នឹង​ក្មេងស្រី ខ​.​ល​.​ត បាន​ទំនាក់ទំនង​ស្គាល់គ្នា តាមរយៈ​ឆាត​ហ្វេ​ស​ប៊ុ​ក​យូរហើយ​។ នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២១ ម៉ោង​ប្រហែល ១​យប់​រំលង​អា​ធ្រា​ត្រ សង្សារ​របស់ខ្លួន (​ខ​.​ល​.​ត​) បាន​ទូរ​សព្ទ​មក អោយ​រូបគេ ទៅយក​គេ​មក​ដើរលេង គេ​ក៏​ព្រម​ទៅយក​ជាមួយ​ឈ្មោះ​យី​ម ភេទ​ប្រុស អាយុ ២០​ឆ្នាំ នៅ​ភូមិ​ខ្ញែរ ឃុំ​បុ​ស្បូវ ជា​មិត្តភក្តិ អ្នកបើក​ម៉ូតូ ទៅយក និង​បាន​ណាត់ជួប​គ្នា នៅមុខ​សាលា​រៀនភូមិ​ប៉ោយ​តា​ប៉ែន​។
​ក្រោយ​ជួបគ្នា​ហើយ បាន​ជិះ​ម៉ូតូ​ទៅដល់​ភូមិ​ខ្វាវ ម៉ោង​ប្រហែល ២ និង ៣០​នាទី ទាបភ្លឺ ខ្លួន​បាន​នាំ​នាង ដេក​នៅលើផ្ទះ​របស់ខ្លួន​។ ឯ​ឈ្មោះ យី​ម ជា​មិត្ត​ភ័ក្តិ ដេក​ក្រោមផ្ទះ​។ នៅ​យប់នោះ គេ​បាន​រួមភេទ​ជាមួយ​នាង បានសំរេច ១​លើក ដោយមាន​ការយល់ព្រម​ពី​នាង​ផងដែរ​។​

​លោក​អធិការ​បាន​បញ្ជាក់ថា ដោយ​ផ្អែកលើ​បណ្តឹង​របស់​ជីតា​ក្មេងស្រី​រងគ្រោះ និង​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ ឈ្មោះ ព្រួញ មករា គឺ​ពិតជា​បាន​រួមភេទ​ជាមួយ​ក្មេងស្រី ជា​អនីតិជន​ពិតប្រាកដ​មែន​។ ជនសង្ស័យ ត្រូវបាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​ច្បាប់​៕ ណុប រក្សា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ