ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលករ​ខ្មែរ ៥​នាក់ រួមទាំង​មេខ្យល់​ជនជាតិ​ថៃ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ​៖ សមត្ថកិច្ច​តម្រួត​ខ្លង​លឹក សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​អារញ្ញ ទាហាន​កង​រយ​ឈុតខ្មៅ​ទី​១.២០៥ បាន​ឃាត់ខ្លួន​ពលករ​ខ្មែរ ៥​នាក់ និង​មេខ្យល់​ថៃ​ម្នាក់ នៅវេលា​ម៉ោង ០៨ និង…

ខេត្តបន្ទាយមានជ័យ​៖ សមត្ថកិច្ច​តម្រួត​ខ្លង​លឹក សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​អារញ្ញ ទាហាន​កង​រយ​ឈុតខ្មៅ​ទី​១.២០៥ បាន​ឃាត់ខ្លួន​ពលករ​ខ្មែរ ៥​នាក់ និង​មេខ្យល់​ថៃ​ម្នាក់ នៅវេលា​ម៉ោង ០៨ និង ៣០​នាទី ថ្ងៃទី​១៨ កក្កដា ឆ្នាំ​២០២១ នៅ​បរិវេណ​ប៉ុ​ស្ត៍​ត្រួតពិនិត្យ​ភូមិ ម៉ៃ ឌី​ង៉ា​ម ឃុំ​ប៉ា​រ៉ៃ ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ​។

​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​តាម​បន្ទាត់​ព្រំដែន ប្រាប់ថា ពលករ​ខ្មែរ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ រួមមាន​៖ ១/-​ឈ្មោះ ស្រី អ៊ី​ន ភេទ ស្រី អាយុ ៣១​ឆ្នាំ ២/- លៀង ឡូ​ន ភេទ​ស្រី អាយុ ២៩​ឆ្នាំ ៣/- ចាន់ណា រ​ត្ន័ ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ៤/- អៀ​ត សូម ភេទ ស្រី អាយុ ២៣​ឆ្នាំ ៥/- ស៊ី​ង រ៉ាត់ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ​។ ចំណែក​មេខ្យល់​ជនជាតិ​ថៃ មានឈ្មោះ ចេ​ត​តា គង់ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ រួមទាំង​វត្ថុតាង រថយន្ត​ប៊ិក​អាប់ តូយ៉ូតា​មួយគ្រឿង​។​

​ពលករ​ទាំងអស់នោះ ក្រោយពី​ឃាត់ខ្លួន សមត្ថកិច្ច​បាន​នាំមក​សួរនាំ និង​ធ្វើ​កំណត់ហេតុ ចាប់​ឃាត់ខ្លួន​។ ចំពោះ​មេខ្យល់​ជនជាតិ​ថៃ សមត្ថកិច្ច​បានធ្វើការ​ចោទប្រកាន់​ពីបទ លួច​ដឹកជញ្ជូន​ពលករ​បរទេស​ឆ្លងដែន ដោយ​ខុសច្បាប់​។

​ដោយឡែក​ពលករ​ខ្មែរ​ទាំង ៥​នាក់ បាន​ប្រាប់​សមត្ថកិច្ច​ថា ពួកគេ​ធ្វើការ​នៅ​ផ្សារ​ថៃ និង​ត្រូវការ​ធ្វើដំណើរ​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ដោយសារ​ស្ថានការណ៍​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ កាន់តែ​រីក​រាលដាល​ខ្លាំង​ឡើង​នោះ បាន​ជួល​រថយន្ត​ដឹក​មក​ព្រំដែន ខេត្ត​ស្រះកែវ តម្លៃ​ក្នុង​ម្នាក់ ១៥០០​បាត​។​

​ក្រោយពី​សមត្ថកិច្ច​សួរចម្លើយ​រួចរាល់ ពលករ​ទាំងនោះ ត្រូវបាន​បញ្ជូនទៅ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ខ្លង​លឹក ចាត់ការ​តាមច្បាប់​៕ ណុប រក្សា​


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ