ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ «​ឆៃ​កែវ​» ជា​យាន​សំខាន់​កាលពី​បុរាណ

8 ឆ្នាំ មុន

បច្ចុប្បន្ន​ការ​ធ្វើ​ដំណើរ​ទៅ​មក​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ​មាន​ទាំង​រថភ្លើង តាក់ស៊ី ឬ​រ៉ឺ​ម៉ក​ម៉ូតូ​គ្រប់​ច្រកល្ហក​សម្រាប់​ជិះ​នៅ​ទូ​ទាំង​ទីក្រុង ប៉ុន្តែ​កាលពី​បុរាណ​ក្នុង​រជ្ជកាល​ទី​៥ មាន​តែ​យាន​មួយ​ប្រភេទ​ហៅ​ថា «​ឆៃ​កែវ​»

បច្ចុប្បន្ន​ការ​ធ្វើ​ដំណើរ​ទៅ​មក​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ​មាន​ទាំង​រថភ្លើង តាក់ស៊ី ឬ​រ៉ឺ​ម៉ក​ម៉ូតូ​គ្រប់​ច្រកល្ហក​សម្រាប់​ជិះ​នៅ​ទូ​ទាំង​ទីក្រុង ប៉ុន្តែ​កាលពី​បុរាណ​ក្នុង​រជ្ជកាល​ទី​៥ មាន​តែ​យាន​មួយ​ប្រភេទ​ហៅ​ថា «​ឆៃ​កែវ​» ធ្វើ​ចរាចរ​ទៅ​មក​នៅ​តាម​ដងផ្លូវ ។

តាម​ប្រវត្តិ​នៃ​ឆៃ​កែវ អ្នក​ដែល​ច្នៃប្រឌិត​បង្កើត​ដំបូង គឺ​លោក​អីុ​ស៊ី​មី យ៉ូ​ស៊ូ​គី ជនជាតិ​ជប៉ុន ដោយ​កែ​ច្នៃ​ពី​គ្រែស្នែង​ភ្ជាប់​ជាមួយ​កង់ និង​ពេញ​និយម​នៅ​ប្រទេស​ជប៉ុន រហូត​រីកសាយ​ទៅ​ដល់​ប្រទេស​ចិន ។

ក្រោយមក​ជនជាតិ​ចិន​ដែល​ជួញដូរ​តាម​សំពៅ​ពី​ចិន​ទៅ​ប្រទេស​ថៃ បាន​ទិញ​ឆៃ​កែវ​ដាក់​តាម​សំពៅ​ជា​ច្រើន​គ្រឿង​យក​ទៅ​ថ្វាយ​ស្តេច​ថៃ​ក្នុង​រជ្ជកាល​ទី​៤ ។
ក្រោយមក​ទៀត​លោក​ហុង សៀង អ្នកជំនួញ​ជនជាតិ​ចិន​បាន​ទិញ​ឆៃ​កែវ​ដើម​គំរូ​ពី​ជប៉ុន​យក​ទៅ​ធ្វើ​អាជីវកម្ម​នៅ​ប្រទេស​ថៃ គឺ​សម្រាប់​ជួល​ដឹក​ទំនិញ​នៅ​ក្រុង​បាងកក ប៉ុន្តែ​អ្នក​អូស​គឺ​ចិន​ទាជីវ ដែល​ទើប​ធ្វើ​ចំណាកស្រុក ថ្មី​ៗ ហើយ​រក​ការងារ​ធ្វើ​មិន​បាន ។ ពួក​គេ​អូស​ឆៃ​កែវ រហូត​ក្លាយជា​រទេះ​មួយ​ដែល​មហាជន​ទូទៅ​ពេញ​និយម​ជិះ ព្រោះ​តម្លៃ​ឈ្នួល​ថោក រីឯ​អ្នកមាន​ងាក​ទៅ​ប្រើ​រថយន្ត​ដែល​ចាប់ផ្តើម​ហូរ​ចូល​នៅ​ក្នុង​រជ្ជកាល​ទី​៥ ។

ឈ្មួញ​ចិន​ដែល​រស់នៅ​ក្នុង​ប្រទេស​ថៃ​សម្លឹង​ឃើញ​ថា​រទេះ​ប្រភេទ​នេះ​ពេញ​និយម​ច្រើន ក៏​បញ្ជា​ទិញ​យក​ទៅ​លក់ ប៉ុន្តែ​មាន​ប៉ុន្មាន​ក៏​មិន​គ្រប់ ដូច្នេះ​ហើយ​ទើប​ផលិត​ឡើង​ដោយ​ខ្លួនឯង​នៅ​ប្រទេស​ថៃ ព្រោះ​មាន​ភាព​ងាយស្រួល និង​ថ្លៃ​ថោក ដោយ​ឱ្យ​ជាង​ពី​ប្រទេស​ចិន​ចូល​ទៅ​បើក​រោង​ជាង​ផលិត​ឆៃ​កែវ​នៅ​ក្រុង​បាងកក  ។ ជា​បន្តបន្ទាប់​ឆៃ​កែវ​រីកសាយ​ភាយ​តាម​ខេត្ត​នៅ​ទូ​ទាំង​ប្រទេស ។

ឆៃ​កែវ ដែល​ផលិត​ក្នុង​ប្រទេស​ថៃ​មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​នៅ​ជប៉ុន និង​ចិន​ដូច​រាង​កៅអី​ឈើ ប៉ុន្តែ​មាន​កង់​ធ្វើ​ពី​ឈើ​រុំ​អម​កៅស៊ូ និង​មាន​ធ្នាក់​ដាក់​ជើង ។ លើស​ពី​នេះ​មាន​ដៃ​អូស​ធ្វើ​ពី​ឈើ​រាង​មូល​ចំនួន​២​ដើម​លយ​ចេញពី​កន្លែង​ដាក់​ជើង​សម្រាប់​ឱ្យ​មនុស្ស​អូស និង​នៅ​ខាង​ចុងឈើ​អូស​ទាំង​សងខាង​មាន​បន្ទះ​ដែក​រឹប​មិន​ឱ្យ​ញែក​ពី​គ្នា មាន​ដែក​កោង​ភ្ជាប់​នៅ​ខាង​ចុងឈើ​អូស​ទាំង​២​ដើម្បី​ដាក់ចុះ​នៅ​លើ​ដី ៕