ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Google បង្កើត Android Pay នៅ​អូស្ត្រាលី​ឆ្នាំ​២០១៦

8 ឆ្នាំ មុន

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ក្រុមហ៊ុន Google បាន​បង្ហោះ​ព័ត៌មាន​របស់​ខ្លួន​លើ​អ៊ី​ន​ធើ​រ​ណេ​តរបស់​អូស្ត្រាលី​ពី​គម្រោង​បង្កើត Android Pay នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៦ ។ ​…

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ក្រុមហ៊ុន Google បាន​បង្ហោះ​ព័ត៌មាន​របស់​ខ្លួន​លើ​អ៊ី​ន​ធើ​រ​ណេ​តរបស់​អូស្ត្រាលី​ពី​គម្រោង​បង្កើត Android Pay នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៦ ។

ទោះជា​យ៉ាងណា​ក្តី​ក្រុមហ៊ុន​មួយ​នេះ​ពុំ​ទាន់​ចេញ​របាយការណ៍​ផ្លូវការ​នៅឡើយ​ទេ ចំពោះ​ព័ត៌មាន​នោះ តែ Google កំពុង​តែ​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយនឹង​ធនាគារ ANZ, Westpac, Bank of Melbourne, Bank of South Australia, Bendigo Bank, Cuscal, ING DIRECT, Macquarie Bank, ធនាគារ St. George ព្រមទាំង​ធនាគារ​ជា​ច្រើន​ទៀត​ដើម្បី​បង្កើត Android Pay ។

Android Pay គឺ​សម្រាប់​ទទួល​ការ​បង់​រាល់​ការ​ចំណាយ​របស់​អ្នក​ប្រើប្រាស់ ។ ខណៈ​ពេល​សេវាកម្ម​នេះ​មាន​ដូច​ជា​សេវាកម្ម​របស់​ក្រុមហ៊ុន​សាំ​ស៊ុង Samsung Pay, Apple Pay របស់​ក្រុមហ៊ុន Apple ៕