ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជានាំចេញផលិតផលមិនមែនកាត់ដេរ កើនឡើងជាង ៦៣២ លានដុល្លារអាមេរិក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល ៦ ខែដើមឆ្នំា ២០២១ កន្លងមកនេះ កម្ពុជាបាននាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ មានទឹកប្រាក់កើនឡើងជាង ៦៣២…

រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល ៦ ខែដើមឆ្នំា ២០២១ កន្លងមកនេះ កម្ពុជាបាននាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ មានទឹកប្រាក់កើនឡើងជាង ៦៣២ លានដុល្លារអាមេរិក ឬស្មើប្រមាណជាង ៤៩% បើប្រៀបធៀបនិងពេលដូចគ្នាឆ្នំា ២០២០ ហើយការនំាចេញមានការកើនឡើងនេះ វាឆ្លុះបញ្ចំាងពីលទ្ធផលពីការធ្វើពិពិធកម្មវិស័យឧស្សាហកម្មនៅកម្ពុជា ។

យោងតាមរបាយការណ៍បូកសរុបការងារគយ និងរដ្ឋាករប្រចំាឆមាសទី ១ ឆ្នំា២០២១ បង្ហាញថា ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ ដូចជា ៖ កង់, គ្រឿងបំណែកអេឡិចត្រូនិក, បង្គុំខ្សែភ្លើង គ្រឿងបន្លាស់រថយន្ត, អំពូលលម្អ, កុងផ្លាកេ និងផលិតផលឧស្សាហកម្មផ្សេងៗទៀត មានចំនួន ១,៨៩៩.៧ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៦៣២.៥ លានដុល្លារអាមេរិក ស្មើនឹង ៤៩.៩% ។

របាយការណ៍គូសបញ្ជាក់ថា «កំណើនល្អប្រសើរនៃការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរបានឆ្លុះបញ្ចាំងពីលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មវិស័យឧស្សាហកម្មនៅកម្ពុជា» ។

ជុំវិញនឹងការនាំចេញផលិតផលមិនមែនកាត់ដេរ នៅក្នុងឆមាស ទី ១ ឆ្នាំ ២០២១ នេះ ការនាំចេញកង់ បានលេចធ្លោរជាងគេ និងបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក, អាល្លឺម៉ង់, បែលហ្សិក, អង់គ្លេស, ហូឡង់, កាណាដា, ស៊ូដង់, មិចស៊ិកកូ, អ៊ីតាលី, ក្រូអាត, អូស្រ្តាលី  និងការនាំចេញទៅកាន់ទីផ្សារផ្សេងៗទៀត ក្នុងនោះខណៈប៉ុន្នានឆ្នាំចុងក្រោយនេះ ប្រទេសយើងទទួលបានរោងចក្រដំឡើងកង់នៅតំបន់សេដ្ឋកិច្ចពិសេសបាវិត ខេត្តស្វាយរៀង បច្ចុន្នប្បន្នកម្ពុជាកំពុងផលិតគ្រឿងបន្លាស់ជាបំណែកៗដោយខ្លួនឯង ដើម្បីដំឡើងដោយខ្លួនឯងបានកាត់បន្ថយការនាំចូលជាអតិបរិមាណ ដែលបញ្ហានេះកំណើននៃការផលិតការបញ្ជាទិញ និងការនាំចេញបានកើនឡើងបន្តិចម្ដងៗ ក្នុងនោះចំពោះទីផ្សារនាំចេញផលិតផលមិនមែនកង់ កំពុងមានកំណើនល្អ និងកំពុងមានទីផ្សារនាំចេញទៅកាន់ប្រទេសជាច្រើនផ្សេងៗទៀត ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានឱ្យដឹងថា ក្នុងការអភិវឌ្ឍន៍នៅកម្ពុជា សម្រាប់ជំហានដំបូង កម្ពុជាទទួលបានអ្នកវិនិយោគភាគច្រើន គឺលើវិស័យកាត់ដេរ កាបូប និងស្បែកជើង តែនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោមនេះ កម្ពុជាទទួលបានការវិនិយោគលើវិស័យរោងចក្រដំឡើងកង់ គ្រឿងអេឡិចត្រូនិក បង្គុំខ្សែភ្លើង គ្រឿងបន្លាស់រថយន្ត អំពូលលម្អជាដើម ។

លោកឧកញ៉ាសង្កត់ធ្ងន់ថា «បន្ទាប់ពីវិស័យវាយនភណ្ឌ នៅពេលអនាគត កម្ពុជាអាចនឹងទទួលរោងចក្រឧស្សាហកម្មធុនធ្ងន់បន្ថែមទៀត ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងប្រឹងប្រែងគ្រប់ឧបសគ្គ ជាពិសេសការកែលម្អច្បាប់ស្តីពីវិនិយោគ ដែលយើងអាចសង្ឃឹមថា កម្ពុជានឹងទាក់ទាញអ្នកវិនិយោគបានកាន់តែច្រើនបន្ថែមទៀត» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ