ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ស៊ីទែន​ប្រេងបង្កប់​ក្នុង​ដីលាន់​ដូច​គ្រាប់បែកធ្វើឲ្យ បាត់បង់​ជីវិត​មនុស្សម្នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្នូរ​ផ្ទុះ​លាន់​ដូច​គ្រាប់បែក បណ្តាល​ឲ្យ​ជាង​ផ្សារ​ដែក​ម្នាក់​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​នៅ​ក្នុង​ហេតុការណ៍ កំពុង​ផ្សារ​ស៊ីទែន​ប្រេង​ឥន្ទ​នៈ​បង្កប់​ក្នុង​ដី ដែល​មាន​ទីតាំង​ស្ថិត​នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ សូ​គី​មិច តាម​បណ្តោយ​ផ្លូវ​១៨២ កែង​ផ្លូវ​២១១ ក្បែរ​និង​អគារ​បុរី​កីឡា…

រាជធានី​ភ្នំពេញ ៖ ស្នូរ​ផ្ទុះ​លាន់​ដូច​គ្រាប់បែក បណ្តាល​ឲ្យ​ជាង​ផ្សារ​ដែក​ម្នាក់​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​នៅ​ក្នុង​ហេតុការណ៍ កំពុង​ផ្សារ​ស៊ីទែន​ប្រេង​ឥន្ទ​នៈ​បង្កប់​ក្នុង​ដី ដែល​មាន​ទីតាំង​ស្ថិត​នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ សូ​គី​មិច តាម​បណ្តោយ​ផ្លូវ​១៨២ កែង​ផ្លូវ​២១១ ក្បែរ​និង​អគារ​បុរី​កីឡា សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​មានឈ្មោះ ពៅ កុសល ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មានស្រុក​កំណើត ភូមិ ឃុំ​ពាម ស្រុក​មុខកំពូល ខេត្តកណ្តាល មុខរបរ​ជា​ជាង​ផ្សារ​ដែក ។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១ និង​៣០​នាទី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២១ ម្ចាស់​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​សូ​គី​ម៉ិច បាន​តម្រូវ​ឲ្យ​ជាង​ផ្សារ​ស៊ីទែន​ប្រេង ដែល​បង្កប់​ក្នុង​ដី ចំណុះ​ប្រមាណ​២០ ០០០​លី​ត្រ ដោយ​សង្ស័យ​មានការ​ធ្លុះធ្លាយ​លេច​ប្រេង ។

សាក្សី​បន្ត​ថា នៅ​ក្នុង​ស៊ីទែន​នោះ ពុំ​មាន​ប្រេងសាំង​ទេ និង​បាន​ទុក​ចោល​យូរហើយ ហើយ​ក៏​បាន​បូ​ប​ទឹក​ដាក់​ទុក​ចោល​លុះ​ពេល​ត្រូវ​ផ្សារ​ស៊ីទែន​នោះ ម្ចាស់​ស្ថានីយ៍​ក៏​បូមទឹក​ចេញ​ដែរ​ទើប​ឲ្យ​ជាង​ទៅ​ជួសជុល​ឡើង​វិញ ប៉ុន្តែ​ពេល​បូម​យក​ទឹក​ចេញ ប្រហែលជា​អាច​ប្រេង​ធ្លាក់​នៅ​ក្រោម​ទឹក បណ្តាល​ឲ្យ​មាន​អណ្តាតភ្លើង​ឆ្លង​ឆាបឆេះ​ផ្ទុះ​លឺ​សំឡេង​ដូច​គ្រាប់បែក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង ភ្លាម​នោះ​គេ​បានឃើញ​ជាង​ផ្សារ​ដែក​ម្នាក់​ស្លា​.​ប់​បាត់បង់​អាយុជីវិត នៅ​និង​កន្លែង​កើតហេតុ ។

បន្ទាប់​មក​ក៏​មាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន​ចុះ​ទៅ​ដល់ និង​បាន​ធ្វើការ​ហ៊ុម​ព័ទ្ធ​ទីតាំង ហើយ​ក៏​រាយ​ការ​ជូន​ទៅ​ថ្នាក់លើ​ឲ្យ​ជ្រាប​នូវ​ឧបទ្ទវហេតុ​ដែល​បាន​កើតឡើង​នោះ ។

បន្ទាប់​មក​អាជ្ញាធរ​មូលដ្ឋាន​បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​សុខាភិបាល​យក​សំណាក​លើ​ជនសង្ស័យ ដើម្បី​រក​ពាក់​ពន្ធ​មេរោគ​កូ​វី​ដ​១៩ លទ្ធផល​អវិជ្ជមាន​ទើបត្រូវ​បាន​បង្កើត​គណកម្មការ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​លើ​សាកសព រួច​បាន​ប្រគល់​ឲ្យ​សាច់ញ្ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ