ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​ស្រុត​បាក់​ធ្នឹម​ក្រោម​អាជ្ញាធរ​ចាត់វិធានការ​ហាម​រថយន្ដ​ធំ​ឆ្លងកាត់

13 ឆ្នាំ មុន

ខេត្ដកំពង់ធំ ៖ ស្ពានដែក​បេ​ឡេ​ត៍​មួយខ្សែ​ប្រវែង​ជាង​១១២​ម៉ែត្រ ឆ្លងស្ទឹង​សែន ស្ថិត​នៅ​ផ្សារ​កំពង់​ឈើទាល ស្រុក​ប្រាសាទសំបូរ ដែល​សាងសង់​កាលពី​ឆ្នាំ​២០០៥ ឥឡូវបាន​ស្រុត​មួយ​ចំហៀង​ហើយ គឺ​ដោយសារ​តែបាក់​ដាច់​ធ្នឹម​ក្រោម​មួយ​កំណាត់ ។ កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ ២០១០ អាជីវករ​ផ្សារ​កំពង់​ឈើទាល បាននិយាយ​ថា ស្ពាន​កំពង់​ឈើទាល​នេះ​មានសភាព​ស្រុត​មួយ​ចំហៀង​ច្រើន​ខែ​មក​ហើយ គឺ​ដោយសារ​បាក់​ដី​គល់​ស្ពាន​ធ្វើ​ឱ្យ​រូប​នាគ

ខេត្ដកំពង់ធំ ៖ ស្ពានដែក​បេ​ឡេ​ត៍​មួយខ្សែ​ប្រវែង​ជាង​១១២​ម៉ែត្រ ឆ្លងស្ទឹង​សែន ស្ថិត​នៅ​ផ្សារ​កំពង់​ឈើទាល ស្រុក​ប្រាសាទសំបូរ ដែល​សាងសង់​កាលពី​ឆ្នាំ​២០០៥ ឥឡូវបាន​ស្រុត​មួយ​ចំហៀង​ហើយ គឺ​ដោយសារ​តែបាក់​ដាច់​ធ្នឹម​ក្រោម​មួយ​កំណាត់ ។ កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ ២០១០ អាជីវករ​ផ្សារ​កំពង់​ឈើទាល បាននិយាយ​ថា ស្ពាន​កំពង់​ឈើទាល​នេះ​មានសភាព​ស្រុត​មួយ​ចំហៀង​ច្រើន​ខែ​មក​ហើយ គឺ​ដោយសារ​បាក់​ដី​គល់​ស្ពាន​ធ្វើ​ឱ្យ​រូប​នាគ​នៅ​ក្បាលស្ពាន​ខាងស្ដាំ​ធ្លាក់​កប់​ក្នុង​ដី ហើយ​ធ្នឹម ដែក​ថ្ម​នៅ​ខាងក្រោម​ក៏​បាក់​ដាច់​ធ្លាក់​ចេញពី​សសរ​គ្រឹះ​ចូល​ទៅ​ក្នុង​ស្ទឹង​ផង​ដែរ ។

ពួកគាត់​បាន​និយាយ​បន្ដ​ថា បើ​ទោះជា​ស្ពាន​មានសភាព​ដូច្នេះ​ក៏​ដោយ ក៏​ជា​រៀងរាល់ថ្ងៃ​ពួកគាត់​សង្កេត​ឃើញ​មាន​រថយន្ដ​ធំ​ៗ​ដឹក​ទំនិញ ពោត ដំឡូង ឈើ​ធ្ងន់​ៗ នៅ​តែ​បន្ដ​ឆ្លងកាត់ ដោយ​គ្មាន​ញញើត​អ្វី​ឡើយ ហើយ​ពួក​គាត់ក៏​មិន​ដែល​ឃើញ​អាជ្ញាធរ​មូលដ្ឋាន​ឬ​ថ្នាក់ដឹកនាំ ពិសេស​មន្ទីរ​ពាក់ព័ន្ធ​ណា​ចុះ​ទៅ​ពិនិត្យមើល​ឬ​យកចិត្ដទុកដាក់​មាន​វិធានការ​យ៉ាងណា​ឡើយ ផ្ទុយ​ទៅ​វិញ​ពួក​គាត់​ទាំងនោះ​បែរ ជា​អោបដៃ​ចង្អុល​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​តែប៉ុណ្ណោះ ។

អាជីវករ​និយាយ​រិះគន់ និង​សំដែង​នូវ​ការ ព្រួយបារម្ភ​ថា មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន មិន​គួរ​បណ្ដែតបណ្ដោយ​ទុក​យូរ​ទៀតឡើយ ព្រោះថា បន្ដិចទៀត​ទឹកជំនន់​ស្ទឹង​នឹងមក​ដល់ ដូច្នេះ​អាច​នឹង​មាន​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការ​ធ្វើ​ដំណើរ​ដឹក​ទំនិញពិសេស​គឺ កាន់តែ​ពិបាក​សំរាប់​ការ​ជួសជុល​ថែម​ទៀតផង ។នៅ​ក្នុង​ការ​ចុះ​ពិនិត្យ​កាលពី​ល្ងាច​ថ្ងៃ​ទី ១៥ ឧសភា លោក​ឈុ​ន ឈ​ន់ អភិបាលខេត្ដកំពង់ធំ អមដំណើរ​ដោយ​លោក​ឧត្ដមសេនីយ៍ ត្រី​ផា​ន់ សុ​ផេង និង​ក្រុមការងារ​ជា​ច្រើន​នាក់ ទៀត​បាន​សង្កេត​ឃើញ​ថា ស្ពាន​នេះ​ពិតជាបាន​បាក់​ស្រុត​មែន​… ហើយ​លោក​អភិបាល ខេត្ដ​ក៏​បាន​ដាក់​បទបញ្ជា​ហាម​រថយន្ដ​ដឹក ទំនិញ​ធ្ងន់​ៗ​ចាប់ពី​១,៥​តោន​ឡើង​ទៅ​ឆ្លងកាត់ ។