ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកភ្លៀង​បង្កឱ្យ​ស្ទះ​ចរា​ចរណ៍លើ​ផ្លូវជាតិ​លេខ៥​

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​ទឹកភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា​នៅ​ផ្នែក​ខាងលើប៉ុន្មាន​ថ្ងៃនេះ​ ធ្វើ​ឱ្យ​កំណាត់​ផ្លូវជាតិ​លេខ5ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ 49 ចំណុច​ស្ពាន​ច្រ​លង​ម៉ៅ ក្នុងភូមិ​តា​កុ​ល ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច មាន​ជំនន់​លិចលង់​ជា​ខ្លាំង…

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​ទឹកភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា​នៅ​ផ្នែក​ខាងលើប៉ុន្មាន​ថ្ងៃនេះ​ ធ្វើ​ឱ្យ​កំណាត់​ផ្លូវជាតិ​លេខ5ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ 49 ចំណុច​ស្ពាន​ច្រ​លង​ម៉ៅ ក្នុងភូមិ​តា​កុ​ល ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច មាន​ជំនន់​លិចលង់​ជា​ខ្លាំង ​ដែល​បណ្ដាល​ឱ្យ​ស្រូវ​ស្រែ ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​រង​ការ​ខូចខាត ។ ​យ៉ាងនេះ​ក្តី​អាជ្ញាធរ​ស្រុក រួម​នឹង​សមត្ថកិច្ច​នគរបាល សហការ​ជាមួយ​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ជប៉ុន បាន​កាយ​លូ​រំដោះ​ទឹក​តាំងពី​យប់​ថ្ងៃ​ទី១៨ រហូត​ដល់​រសៀល​ថ្ងៃ​ទី១៩ កក្កដា កំពុង​តែ​នៅ​ដំណើរការ​នៅឡើយ ។

លោក ន​ន ស៊ី​ណាត អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាចបានអោយ​ដឹង​ថា​ ជំនន់​ទឹកភ្លៀង​បាន​ធ្លាក់ពីផ្នែក​ខាងលើ គឺ​ទ្វារ​ទឹក​អន្លង់​ត្បាល់ ហើយ​ធ្លាក់​មក​ជន់​លិច​លើ​ផ្លូវជាតិ​លេខ5 ដោយ​មិន​អាច​ហូរ​ចុះ​ទៅ​ក្រោម​បានទាន់​ពេល ព្រោះតែ​ស្ថានភាព​ផ្លូវ​កំពុង​តែ​ជួសជុល ចំណែកឯ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​បណ្ដោះអាសន្នតូច​ពេក ។

លោក អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច​បន្ត​ថា មក​ដល់​រសៀល​ថ្ងៃ​ទី១៩ កក្កដា​នេះ លោក​កំពុង​តែ​ឈរ​សម្រួល​ចរាចរណ៍​នៅឡើយ ដើម្បី​ឲ្យ​ក្រុមហ៊ុន​រៀបចំ​ធ្វើ​ផ្លូវ​វាង​ទៅ​មក ឱ្យ​បាន​ស្រួល​ធ្វើ​ដំណើរ របស់​ប្រជាពលរដ្ឋ​តាម​ផ្លូវជាតិ​លេខ 5 ។

ដោយឡែក​ យោង​តាម​សេ​ច្តី​ជូនដំណឹង​របស់​អាជ្ញាធរ​ស្រុក​កំពង់ត្រឡាច រួម​នឹង​ភាគី​ជប៉ុន ដែល​កំពុង​ធ្វើ​ផ្លូវបាន​បញ្ជាក់​ថា ​មូលហេតុ៣យ៉ាង​ដែល​បណ្ដាល​ឲ្យ​ជន់​លិច​ខ្លាំង​នៅ​ចំណុច​ស្ពាន​ច្រ​លង​ម៉ៅ​ក្នុង ភូមិ​តា​កុ​ល ឃុំពា​នី គឺ​ដោយសារ​ទី1 ភ្លៀង​ជាប់​ៗ​គ្នា​។ ទី​2 ដោយសារ​ផ្លូវ​វាង​ស្ពាន ដាក់​លូ​តូច​ពេក និង​ទី3ស្ពាន​ចាក់​បេតុង​បាន​មួយ​ចំហៀង​មិន​ទាន់​ប្រើ​ការ​បាន​នៅឡើយ ត្រូវ​កាយ​ផ្លូវ​វាង ដោយ​យប់មិញ (១៨​កក្កដា​)​ធ្វើការ​ទាំង​យប់​ធ្វើ​ឲ្យ​ស្ទះចរាចរណ៍​មួយ​រយៈ ។ ហេតុនេះ​ សូម​បងប្អូន​មេត្តា​យោគយល់​និង​អធ្យាស្រ័យ​៕

អត្ថបទសរសេរ ដោយ