ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ព្រះសង្ឃ និង​សិស្ស​និស្សិត​​​វិជ្ជមាន​កូ​វី​ដ​ ៤៣​អង្គ​/​នាក់ អាជ្ញាធរ​សម្រេចបិទ​វត្ត​ទួល​ទំពូង​រយៈពេល១៤​ថ្ងៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះសង្ឃ និង​សិស្ស​ស្នាក់​នៅ​ក្នុង​វត្ត​ទួល​ទំពូង​សរុប​ចំនួន ៤៣​អង្គ​/​នាក់ (​ព្រះសង្ឃ​២០​អង្គ និង​សិស្ស​និស្សិត ២៣​នាក់​) ដែល​គង់ និង​ស្នាក់​នៅ​ក្នុង​វត្ត​ទួល​ទំពូង…

រាជធានី​ភ្នំពេញ ៖ ព្រះសង្ឃ និង​សិស្ស​ស្នាក់​នៅ​ក្នុង​វត្ត​ទួល​ទំពូង​សរុប​ចំនួន ៤៣​អង្គ​/​នាក់ (​ព្រះសង្ឃ​២០​អង្គ និង​សិស្ស​និស្សិត ២៣​នាក់​) ដែល​គង់ និង​ស្នាក់​នៅ​ក្នុង​វត្ត​ទួល​ទំពូង ដែល​មាន​ទីតាំង​ស្ថិត នៅ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ។

ក្រោយ​ពី​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ហៅ​ថា ធីតា ចុះ​ធ្វើ​សំណាក​រក​ឃើញ​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២១ ហើយ​ក៏​ត្រូវ​បាន​កន្លង​អាជ្ញាធរ​រដ្ឋ​ចំការមន ដែល​ដឹកនាំ​ដោយ​លោក ថេ​ង សុ​ថុ​ល ជា​អភិបាល​ខណ្ឌ​សង្កាត់ និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចុះ​បិទ​ជា​បណ្តោះអាសន្ន​រយៈពេល​១៤​ថ្ងៃ​ផង​ដែរ​នោះ ។

លោក ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌចំការមន​បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា​នេះ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្តេច​តេ​ជោ ដែល​ហៅ​ថា ធីតា បាន​សហការ​ជាមួយ និង​អាជ្ញាធរ ម្សិលមិញ​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ និង​សាលា​ខណ្ឌចំការមន បាន​ចុះ​ធ្វើ​សំណាក​រក​វីរុស​កូ​វី​ដ ១៩ ទៅ​លើ​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​វត្ត តា​អាចារ្យ តាជី យាយជី និង​សិស្ស​និស្សិត​ទាំងអស់ ដែល​ស្នាក់​នៅ​ក្នុង​វត្ត​ទួល​ទំពូង​សរុប​ចំនួន ១១៦​អង្គ​/​នាក់ ។

ក្នុង​ការ​ចុះ​មក​យក​សំណាករ​កកូ​វី​ដ​១៩ របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​នៅ​ក្នុង​វត្ត​ទួល​ទំពូង នា​ពេល​នេះ​ដែរ បាន​រក​ឃើញ​មាន​ព្រះសង្ឃ​ចំនួន​២០​អង្គ និង​លើ សិស្ស​និស្សិត ចំនួន​២៣​នាក់​ទៀត ដែល​រក​ឃើញ​មាន​ចំនួន​អ្នក​វិជ្ជមាន​សរុប​រហូត​ទៅ​ដល់​ចំនួន ៤៣​អង្គ​/​នាក់ ។

លោក​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពី​ក្រុម​គ្រូពេទ្យ​ធ្វើការ​យក​សំណាក​ទៅ​លើ​ព្រះសង្ឃ តា​អាចារ្យ តាជី យាយជី និង​សិស្ស​និស្សិត ដែល​ស្នាក់​នៅ​ក្នុង​វត្ត​ទួល​ទំពូង​ចំនួន​៤៣​អង្គ /​នាក់ មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ក្នុង​ចំណោម​១១៦​អង្គ​/​នាក់ ដែល​ស្នាក់​នៅ​ក្នុង​វត្ត​រួច​ហើយ បាន​បញ្ជូន​យក​ទៅ​កាន់​កន្លែង​ព្យាបាល​ឯ​ម្តុំ​ទួល​ពង្រ ។

លោក ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌចំការមន​ក៏​បាន​បញ្ជាក់​ទៀត​ថា ពេល​ដែល​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្តបាន​ធ្វើ​សំណាក​ទៅ​លើ​ព្រះសង្ឃ តា​អាចារ្យ តាជី យាយជី និង​សិស្ស និស្សិត​ស្នាក់​នៅ​ក្នុង​វត្ត​ទួល​ទំពូង​ទាំងអស់ រក​ឃើញ​វិជ្ជមាន​ចំនួន ៤៣​អង្គ​/​នាក់ និង​បញ្ជូន​ទៅ​កាន់​កន្លែង​ព្យាបាល​អស់ហើយ ។

នា​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា​នេះ ថ្ងៃ​ដដែល រូប​លោក​សហការ​ជាមួយ និង​សាលាសង្កាត់​ទួល​ទំពូង​ទី​១ និង​ប៉ុស្តិ៍​រដ្ឋបាល​ទួល​ទំពូង​១ បាន​ចុះ​បិទ​វត្ត​ជា​បណ្តោះអាសន្ន​រយៈពេល ១៤​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃ​ទី​១៨​នេះ​តទៅ រហូត​ដល់​ថ្ងៃ​ទី ០១ ខែសីហា ឆ្នាំ​២០២១ មិន​អោយ​មាន​អ្នក​ណា​ម្នាក់​ចេញ ឬ​ចូល​វត្ត​ឡើយ និង​ម្យ៉ាងទៀត​ដើម្បី​ឲ្យ​ព្រះសង្ឃ តា​អាចារ្យ តាជី យាយជី ដែល​សេសសល់​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​ជា​បន្ត​ទៅ​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ