ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ និង​ដើមឈើ​លម្អ​សួនច្បារ​ខេត្ត​កំពង់ឆ្នាំង​​​រងការ​បំផ្លាញដោយ​ខ្យល់​កន្ត្រាក់

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ភ្លៀង​និង​ខ្យល់​កន្ត្រាក់​ បណ្ដាល​ឱ្យ​ផ្ទះ​ច្រើន​ខ្នង និង​ដើមឈើ​ដាំ​លំអរ​ក្នុង​សួនច្បារ​សម្ដេចចៅហ្វា​វាំង​គង់​សំ​អុល​

ខេត្តកំពង់ឆ្នាំង ៖ ភ្លៀង​និង​ខ្យល់​កន្ត្រាក់​ បណ្ដាល​ឱ្យ​ផ្ទះ​ច្រើន​ខ្នង និង​ដើមឈើ​ដាំ​លំអរ​ក្នុង​សួនច្បារ​សម្ដេចចៅហ្វា​វាំង​គង់​សំ​អុល​ជា​ច្រើន​ដើម បាន​រង​ការ​ខូចខាត ​ខណៈហេតុការណ៍​នេះ​បាន​កើតឡើង​​កាលពី​​រសៀល​ថ្ងៃ​ទី​18 ខែកក្កដា ឆ្នាំ​2021 នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​។

បន្ទាប់ពីហេតុការណ៍​ខាងលើកើតឡើង សួនច្បារ​សម្ដេច​ចៅហ្វាវាំង​គង់​ សំ​អុល​ ស្ថិត​ក្នុងភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី 19 ខែកក្កដា​នេះ​ដែរ គេ​ឃើញ​រដ្ឋបាល​ក្រុង​កំពង់ឆ្នាំង សហការ​ជាមួយ​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង បាន​សហការ​គ្នា​ចុះ​លើក​ដើមឈើ​ដាំ​ឡើង​វិញ ដោយ​ទិញ​បង្គោល​ឈើ​មក​ចង​ទប់​លំនឹង ដែល​មាន​សរុប​ចំនួន​21​ដើម ក្នុង​នោះ​មាន​ដើម​ធ្នុង ដើម​បេង និង​ដើម​ចំប៉ី​ផង​ដែរ ។ ក្រៅពី​នោះ​មាន​ដើមឈើ​ធំ​ៗ ចំនួន​២​ដើម​ទៀត​ដែល​មិន​អាច​លើក​ដោយ​ដៃ​បាន ត្រូវ​រង់ចាំ​គ្រឿងចក្រ​មក​លើក​បញ្ឈរ ហើយ​ជីក​ដាំ​ឡើង​វិញ​។

មន្ត្រី​ជំនាញ​ដែល​បាន​ចូលរួម​ដាំ​ដើមឈើ​ដែល​បាន​រលំ ​បាន​ឱ្យ​ដឹង​​ថា មាន​ដើមឈើ​ខ្លះ ត្រូវ​បាន​គេ​ដាំ​ទាំង​កា​រ៉ុ​ង​ដែល​វេ​ច​ខ្ចប់​ឬ​ស ដោយ​មិន​ស្រាយ​ឬ​ហែក​ការុង​ចេញ ធ្វើ​ឲ្យ​ដើមឈើ​មិន​អាច​ចាក់​ឫស​បាន​ឡើយ បញ្ហា​នេះ​មានការ​ដាក់បន្ទុក​ដល់​អ្នក​សាងសង់​សួនច្បារ​ផង​ដែរ​ថា ធ្វើ​ឲ្យ​តែ​រួចពីដៃ ហើយ​ដាំ​មិន​ជ្រៅ ។

ជុំវិញ​ករណី​ភ្លៀង​និង​ខ្យល់​កន្ត្រាក់​ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ ដែល​គិត​ត្រឹមវេលា​​ម៉ោង​2រសៀល​ថ្ងៃ​ទី 19 ខែកក្កដា​នេះ សាខា​កាកបាទក្រហម​នៅ​មិន​ទាន់​ទទួល​តួលេខ​សរុប​នៅឡើយ​ទេ ។​ ប៉ុន្តែ​បើ​យោង​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ចំនួន​5​ខ្នង​ ស្ថិត​ក្នុង​ឃុំ​សំរោង​សែន និង​ឃុំ​ស្វាយ​រំពារ ស្រុក​កំពង់លែង រួម​ទាំង​សាលា​បឋម​សិក្សា​មួយ​ផង​បាន​រង​ការ​ខូចខាត ដោយសារ​ខ្យល់​កន្ត្រាក់​នេះ​ផង​ដែរ ។

គួរ​រំលឹក​ថា​ រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង​បាន​ប្រកាស​ស្ដី​ពី​ការ​ជូនដំណឹង​របស់​ក្រសួង​ធនធានទឹក ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ភ្លៀង​និង​ខ្យល់​កន្ត្រាក់​ដែល​នឹង​កើត​មាន​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ