ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាយ​រៀងរក​ឃើញ​អ្នក​ឆ្លង​​ថ្មី​៩២​នាក់ ស្លា​.​ប់​ថ្មី​២​នាក់ និង​ប៉ះពាល់​៣៩៧​នាក់

2 ឆ្នាំ មុន
  • ស្វាយរៀង

រដ្ឋបាល​ខេត្តស្វាយរៀង បាន​ប្រកាស​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ថ្មី ចំនួន​៩២​នាក់ ស្រី​៤៧​នាក់ «​ក្នុង​នោះ​មា​នក​កម្មករ​-​កម្មការិនី​រោងចក្រ​ចំនួន​១៥​នាក់ ករណី​ឆ្លង​លើ​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​កូ​វី​ដ​១៩​ចំនួន​៩​នាក់ លើ​អ្នក​មានការ​សង្ស័យ​ចំនួន​៣២​នាក់ ករណីរ​អាជីវករ​ផ្សារ​កំពង់ត្រាច​ចំនួន​

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តស្វាយរៀង បាន​ប្រកាស​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ថ្មី ចំនួន​៩២​នាក់ ស្រី​៤៧​នាក់ «​ក្នុង​នោះ​មា​នក​កម្មករ​-​កម្មការិនី​រោងចក្រ​ចំនួន​១៥​នាក់ ករណី​ឆ្លង​លើ​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​កូ​វី​ដ​១៩​ចំនួន​៩​នាក់ លើ​អ្នក​មានការ​សង្ស័យ​ចំនួន​៣២​នាក់ ករណីរ​អាជីវករ​ផ្សារ​កំពង់ត្រាច​ចំនួន​៣៣​នាក់ ដែល​មាន​វិជ្ជមាន​កូ​វី​ដ​១៩» ។ ហើយ​ក្នុង​នោះ​ផង​ដែរ ក៏​មាន​ក្មេង​ស្រី​០៦​នាក់ (​អាយុ​០៦​ឆ្នាំ​ម្នាក់​, អាយុ​០៩​ឆ្នាំ​ចំនួន​០២​នាក់​, អាយុ​១០​ឆ្នាំ​ម្នាក់​, អាយុ​១៣​ឆ្នាំ​០១​នាក់ និង​អាយុ​១៤​ឆ្នាំ​ម្នាក់​) និង​មាន​ក្មេង​ប្រុស​ចំនួន​០៤​នាក់ (​អាយុ​០៤​ឆ្នាំ​ម្នាក់​, អាយុ​៥​ឆ្នាំ​ម្នាក់​, អាយុ​១១​ឆ្នាំ​ម្នាក់ និង​អាយុ​១៣​ឆ្នាំ​ម្នាក់​)​។

ចំពោះ​ករណី​ស្លា​.​ប់​ថ្មី​មាន​ចំនួន​០២​នាក់ គឺ​ស្ត្រី​ឈ្មោះ ចាប ណេ អាយុ​៧០​ឆ្នាំ ដែល​បាន​ទទួលមរណភាព​នៅ​គេហដ្ឋាន ក្នុងភូមិ​កំ​ពោត​ប្រស់ សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ដោយសារ​មានការ​សង្ស័យ​​ក្រុម​គ្រូពេទ្យ​ក៏​បាន​យក​សំណាក​ធ្វើតេស្ត​រហ័ស ជា​លទ្ធផល​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​។ ចំណែក​បុរស​ម្នាក់​ទៀត​មានឈ្មោះ ភោគ​ឦ ផ​ល្លី អាយុ​៥៣​ឆ្នាំ ជា​មន្ត្រីរាជការ​ស៊ី​វិល បាន​ទទួលមរណភាព​នៅ​គេហដ្ឋាន ស្ថិត​ក្នុងភូមិ​សួន​ថ្មី សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ដោយសារ​មាន​ជំងឺ​រ៉ាំរ៉ៃ ហើយ​កូន​បាន​ព្យាបាល​នៅផ្ទះ និង​ជា​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ក៏​ត្រូវ​ក្រុមការងារ​តាមដាន​ពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ និង​យក​សំណាក​ធ្វើតេស្ត​រហ័ស រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​។

ចំណែក​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​មាន​ចំនួន​៣៩៧​នាក់ ករណី​វិជ្ជមាន​កូ​វី​ដ​១៩​ថ្មី​ចំនួន​៩២​នាក់ ស្រី​៤៧​នាក់​, ករណី​ជា​សះស្បើយ​ថ្មី​ចំនួន​១២១​នាក់ ស្រី​៧២​នាក់ និង​ករណី​ស្លា​.​ប់​ថ្មី​ចំនួន​០២​នាក់ ស្រី​០១​នាក់​។ នេះ​បើ​តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២១​នេះ ។

ហើយ​ចំពោះ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​៩២​នាក់​ខាងលើ​នេះ ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ស្វាយ​ជ្រំ​ចំនួន​២២​នាក់​, បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​សាមគ្គី​រំដួល​ចំនួន​៣​នាក់ និង​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​ព្យាបាល​កូ​វី​ដ​១៩ ក្រុង​បា​វិត ចំនួន​៦៥​នាក់​។

គួរ​បញ្ជាក់​ថា នៅ​យប់​ថ្ងៃ​ទី​១៨ ខែកក្កដា នេះ​ផង​ដែរ រដ្ឋបាល​ខេត្តស្វាយរៀង មាន​ក្តី​រន្ធត់ និង​សោកស្តាយ​អំពី​មរណភាព​អ្នកជំងឺ​ចំនួន​០២​នាក់​ដោយសារ​កូ​វី​ដ​១៩ កាលពី​ថ្ងៃ​ទី​១៥ និង​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២១ ដែល​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ហានិភ័យ​ដ៏​កាច​សា​.​ហាវ​ដល់​អាយុជីវិត​បងប្អូន​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង​ក៏​ដូច​មនុស្ស​ទូទៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ ។ រដ្ឋបាល​ខេត្ត​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ ដែល​បាន​បាត់បង់​សមាជិកគ្រួសារ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​។

គួរ​បញ្ជាក់​ទៀត​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២១ ខេត្តស្វាយរៀង មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ សរុប​៣,៨៨២​នាក់ ក្នុង​នោះ​ស្រី​២,១៤៥​នាក់​, ជា​សះស្បើយ​សរុប​៣,០០៧​នាក់ ក្នុង​នោះ​ស្រី​១,៧១០​នាក់​, កំពុង​សម្រាក​ព្យាបាល​ចំនួន​៨១១​នាក់ ក្នុង​ស្រី​៣៩២​នាក់ និង​ករណី​ស្លា​.​ប់​កើនឡើង​៦២​នាក់ ក្នុង​នោះ​ស្រី​៤២​នាក់​។

រដ្ឋបាល​ខេត្តស្វាយរៀង ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី​ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​១៩ ចូល​មានការ​ប្រុង​ប្រយ័ត្ន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​១៩ ទៅ​សហគមន៍ ហើយ​រដ្ឋបាល​ខេត្ត ក៏​បាន​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​១៩ ខាងលើ សូម​បងប្អូន​ដែល​ពាក់ព័ន្ធ​ទាំង​ផ្ទាល់ និង​ប្រយោល សូម​ធ្វើ​ច​ត្តា​ឡី​ស័ក​តាមដាន​សុខភាព អនុវត្ត​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ «៣​ការពារ ៣​កុំ​» របស់​សម្ដេច​តេ​ជោ​ហ៊ុន​សែន​។

ប្រសិនបើ​មាន​រោគ​សញ្ញា​ដូច​ជា ៖ គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺ​បំពង់​.​ក ឬ​ដកដង្ហើម​ខ្លី​ៗ ឬ​សង្ស័យ សូម​មេត្តា​ប្រញាប់ ទៅ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩​ដែល​មា​នទី​តាំងនៅ​ជិត​ផ្ទះ ឬ​ផ្ដល់​ព័ត៌មាន​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​ទៅ​យក​វត្ថុ​វិភាគ​សំណាក​នៅ​ប៉ុស្ដិ៍​យក​សំណាក​ដែល​នៅ​ជិត​ផ្ទះ ឬ​មួយ​ទំនាក់ទំនង​មក​ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​ថា មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩ ខេត្ត 044 712 522 ឬ 097 503 4567 ដើម្បី​មាន​វិធាន​ការណ៍​បន្ត​។

សម្រាប់​អ្នក​ដែល​គ្មាន​រោគ​សញ្ញា សូម​ដាក់ខ្លួន​ដាច់​ដោយឡែក និង​តាមដាន​សុខភាព​របស់​ខ្លួន​រយៈពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​ទៅ​ទីកន្លែង​នោះ សូម​មើល​លម្អិត​នៅ​ខាងក្រោម​៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ