ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​ក្លិប Leicester City ទទួល​ប្រាក់​បំណាច់​1,7​លាន​ផោនជា​ថ្នូរ​នឹង​ការ​ដឹកនាំ​ក្លិប​ស្ថិត​នៅ​កំពូល​តារាង

8 ឆ្នាំ មុន

សារព័ត៌មាន «​ដេ​លី ម៉េ​ល​» របស់​អង់គ្លេស​ផ្សាយ​ថា លោក​ក្លាវ​ឌី​យ៉ូ រ៉ា​នី​អេ​រី គ្រូបង្វឹក​ក្លិប​Leicester City បាន​ទទួល​ប្រាក់​បំណាច់​ចំនួន​១,៧​លាន​ផោន​ជា​ថ្នូរ​នឹង​ការ​ដឹកនាំ​ក្លិប​ស្ថិត​នៅ​កំពូល​តារាង​ប្រឺ​មី​ញេ​លី​ក ។

របាយការណ៍​បញ្ជាក់​ថា កិច្ចសន្យា​រវាង​ក្លិប​Leicester និង​លោក​រ៉ា​នី​អេ​រី បាន​ព្រមព្រៀង​គ្នា​ថា ប្រសិនបើ​ដឹកនាំ​ក្លិប​រំកិល​ឡើង​តាម​លំដាប់​ជា​រឿយ​ៗ​តាំងពី​ទី​១៧​ឡើង​ទៅ នឹង​ទទួល​បាន​ប្រាក់​១​ចំណាត់ថ្នាក់​១​សែន​ផោន ហើយ​ទីបំផុត​លោក​អាច​ធ្វើ​បាន​មែន ។

គ្រូបង្វឹក​ជនជាតិ​អីុតា​លី​រូប​នេះ បាន​ចុះហត្ថលេខា​ដឹកនាំ​ក្លិប​រយៈពេល​៣​ឆ្នាំ ប៉ុន្តែ​ដឹកនាំ​ទើបតែ​បាន​ពាក់កណ្ដាល​ឆ្នាំ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ពេញចិត្ត ដោយសារ​លោក​ជួយ​ឱ្យ​ក្លិប​Leicester City មានឱកាស​ខ្ពស់​ក្លាយជា​ជើងឯក​នៅ​ក្នុង​លី​ក​កំពូល​អង់គ្លេស​នា​ពេល​អនាគត ៕