ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េកំពុងជួយជំរុញបច្ចេកទេសដាំមន យកសូត្រខ្មែរដែលស្ទើរបាត់បង់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សូត្រដែលគេត្បាញជាសម្លៀកបំពាក់បុរសស្រ្តី ជាកេរមរតក និងជាវប្បធម៌សំខាន់មួយរបស់ខ្មែរ ហើយជារបរទ្រទ្រង់សេដ្ឋកិច្ចមួយផ្នែករបស់ពលរដ្ឋមួយចំនួនតំាងពីដើមមក ប៉ុន្តែការដំាមនចិញ្ចឹមដង្កូវនាង យកសរសៃសូត្រនៅកម្ពុជាស្ទើរបាត់បង់ទំាងស្រុងហើយបច្ចុប្បន្នពលរដ្ឋខ្មែរបានប្រើសរសៃសូត្រនាំចូលមកត្បាញសំពត់ សម្លៀកពាក់ភាគច្រើន ។…

រាជធានីភ្នំពេញ ៖ សូត្រដែលគេត្បាញជាសម្លៀកបំពាក់បុរសស្រ្តី ជាកេរមរតក និងជាវប្បធម៌សំខាន់មួយរបស់ខ្មែរ ហើយជារបរទ្រទ្រង់សេដ្ឋកិច្ចមួយផ្នែករបស់ពលរដ្ឋមួយចំនួនតំាងពីដើមមក ប៉ុន្តែការដំាមនចិញ្ចឹមដង្កូវនាង យកសរសៃសូត្រនៅកម្ពុជាស្ទើរបាត់បង់ទំាងស្រុងហើយបច្ចុប្បន្នពលរដ្ឋខ្មែរបានប្រើសរសៃសូត្រនាំចូលមកត្បាញសំពត់ សម្លៀកពាក់ភាគច្រើន ។ អគ្គនាយកដ្ឋានកសិកម្ម របស់ក្រសួងកសិកម្ម បានកំពុងសហការជាមួយមជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េហៅកាត់ថា KOPIA ក្នុងការអនុវត្តគម្រោងមួយឈ្មោះថា «ការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាចិញ្ចឹមដង្កូវនាង និងការផលិតសរសៃសូត្រចេញពីដង្កូវនាងកូនកាត់ពូជ CK1-7-4» ដើម្បីធ្វើឱ្យប្រសើរឡើងនូវផលិតកម្មសូត្រតាមរយៈការផ្សព្វផ្សាយពូជដង្កូវនាងកូនកាត់ CK1-7-4 អភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ។

 គម្រោងនេះឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបង្ហើបឲ្យដឹងថា មានរយៈពេល០៣ឆ្នាំចាប់ពីឆ្នាំ ២០២០ ដល់ ២០២២ ។ មកដល់ពេលនេះគម្រោងបានធ្វើសកម្មភាពសំខាន់ៗដូចជា ការបង្កាត់ពូជថ្មី និងថែទាំពូជមេបា ការធ្វើឱ្យប្រសើរឡើងនូវការផលិតពងដង្កូវនាង និងការចិញ្ចឹមក្នុងលក្ខខណ្ឌប្រទេសកម្ពុជា និងការពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេស កសិករ និងសិប្បករអំពីបច្ចេកទេសដាំដំណាំមន និងចិញ្ចឹមដង្កូវនាង ។

តាមឯកឧត្តមរដ្ឋមន្រ្តីគម្រោង បានបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសនិងកសិករ សិប្បករ និងសហគ្រិននៅខេត្តតាកែវ និងខេត្តបន្ទាយមានជ័យចំនួន ១២៥ រូប អំពីបច្ចេកទេសដំណាំមន និងការចិញ្ចឹមដង្កូវនាង ។ បានចែកពូជដង្កូវនាងដល់សិប្បកម្មតម្បាញ M-Silk នៅខេត្តតាកែវ ចំនួន ២០ ០០០ កូន សហគ្រាសតម្បាញ Color-Silk នៅខេត្តសៀមរាប និងតាកែវចំនួន ៤០ ០០០ កូន ដើម្បីចិញ្ចឹម តាមដានការលូតលាស់ និងស្ទង់ទិន្នផលបានធ្វើពិសោធន៍ការភ្ញាស់ពងដង្កូវនាងដោយប្រើអាស៊ីត (Acid treatment) ទទួលបានជោគជ័យដោយមានអត្រាញាស់ខ្ពស់ ។

«នាពេលដ៏ឆាប់ខាងមុខ វិស័យផលិតកម្មសូត្រនឹងមានការរីក ចម្រើន និងអាចផលិតសរសៃសូត្របានច្រើនដើម្បីផ្គត់ផ្គង់សេចក្តីត្រូវការក្នុងស្រុក កាត់បន្ថយការនាំចូល និងអាចនាំចេញបានមួយចំនួន» នេះជាការបញ្ជាក់របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ