ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញថា អ្នកទិញផ្ទះបង់រំលស់កំពុងជួបវិបត្តិសេដ្ឋកិច្ចដោយសារបំណុលច្រើនជាងទ្រព្យដែលមាន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នកសេដ្ឋកិច្ចបានលើកឡើងថា ពលរដ្ឋដែលបានទិញផ្ទះបង់រំលស់មិនថា សម្រាប់រស់នៅ ឬទុកចំណេញនោះទេកំពុងជួបវិបត្តិសេដ្ឋកិច្ចនៅពេលជំងឺកូវីដ ១៩ រាតត្បាតនេះ ។ វិបត្តិសេដ្ឋកិច្ចដោយសារមិនអាចរកលុយបង់ធនាគារបាន…

រាជធានីភ្នំពេញ ៖ អ្នកសេដ្ឋកិច្ចបានលើកឡើងថា ពលរដ្ឋដែលបានទិញផ្ទះបង់រំលស់មិនថា សម្រាប់រស់នៅ ឬទុកចំណេញនោះទេកំពុងជួបវិបត្តិសេដ្ឋកិច្ចនៅពេលជំងឺកូវីដ ១៩ រាតត្បាតនេះ ។ វិបត្តិសេដ្ឋកិច្ចដោយសារមិនអាចរកលុយបង់ធនាគារបាន ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកសេដ្ឋកិច្ច កាលពីពេលថ្មីៗនេះ នៅក្នុងវេទិកាមួយនិយាយពីឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា រៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា លោកហាក់មិនគំាទ្រដល់ការជំរុញឲ្យមានការអភិវឌ្ឍ វិស័យអចលនទ្រព្យលឿនពេកនោះទេ ។ នៅពេលវិស័យនេះអភិវឌ្ឍន៍លឿនពេក ធ្វើឲ្យប៉ះពាល់ដល់ការរីកចម្រើនខាងផលិតកម្មពិសេសសហគ្រាសខ្នាតតូច និងមធ្យម ដែលមានសកម្មភាពសេដ្ឋកិច្ចច្រើនជាងវិស័យអចលនទ្រព្យសម្រាប់សង្គម ។

 លោក សិរីវឌ្ឍន៍ បានពន្យល់ថា ការវិនិយោគក្នុងវិស័យអចលទ្រព្យ ភាគច្រើនបានផលចំណេញតែសម្រាប់ដែលមានដើមទុនបម្រុងទុក ចំណែកអ្នកក្រដែលខ្ចីប្រាក់ពីធនាគារមកវិនិយោគនឹងជួបវិបត្តិសេដ្ឋកិច្ច នៅពេលសង្គមមានបញ្ហា ពិសេសមិនអាចរកចំណូលបាន ដូចជាក្នុពេលវិបត្តិកូវីដ ១៩ ជាដើមនេះ ។ វិបត្តិកូវីដ១ ៩ បើតាម លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកទិញផ្ទះបង់រំលស់មានបំណុលកើនឡើងខ្ពស់ជាងទ្រព្យដែលមាន ហើយប្រការនេះបង្កជាវិបត្តិសេដ្ឋកិច្ច ។

 ទាក់ទងបញ្ហានេះកន្លងមក បុគ្គលិកភា្នក់ងារទិញលក់ផ្ទះ និងដីមួយចំនួនបានប្រាប់គម្រោងលុយនៃសារព័ត៌មានកោះសន្តិភាពថា ក្នុងពេល វិបត្តិកូវីដ ១៩ នេះ អ្នកបានទិញដី និងផ្ទះបង់រំលស់មួយចំនួនមិនថា សម្រាប់រស់នៅ និងទុកចំណេញនោះទេ បានបង្ខំចិត្តដាក់លក់ផ្ទះដែលខ្លួនបានទិញវិញ ត្រឹមរួចខ្លួននិងខាតបន្តិចផង ប៉ុន្តែលក់មិនដាច់ឡើយ ដោយសារជាទូទៅពលរដ្ឋមានបញ្ហាសេដ្ឋកិច្ចដូចៗគ្នា គឺអ្នកខ្លះបាត់បង់ការងារ អ្នកខ្លះបាត់បង់ប្រភពចំណូល រកទទួលទានមិនចំណេញ ។ ឈ្មួញដីអះអាងថានៅពេលវិបត្តិកូវីដ ១៩ នេះ អចលនទ្រព្យជាច្រើនបានដាក់លក់ប៉ុន្តែមិនសួវមានអ្នកទិញឡើយ ។

លោក សុធី ពលរដ្ឋម្នាក់ដែលធ្វើការក្រុមហ៊ុនឯកជនខាងទេសចរណ៍ អះអាងថា ជាជនរងគ្រោះម្នាក់ពីជំងឺកូវីដ ១៩ និងរឿងបង់រំលស់ផ្ទះនេះ ។ បុរស វ័យ ៣៦ ឆ្នាំនេះ និយាយថាលោកបានសម្រេចចិត្តទិញផ្ទះក្នុងតម្លៃជាង ៦ ម៉ឺនដុល្លារកាលពីចុងឆ្នាំ ២០១៩ ដើម្បីឲ្យគ្រួសាររស់នៅសមរម្យនឹងគេដោយមធ្យោបាយបង់រំលោះ ។ ដោយមានប្រាក់ដើមខ្លះ លោកត្រូវបង់ថ្លៃផ្ទះ ប្រចំាខែជិត ៦០០ ដុល្លារក្នុងរយៈពេល ១៧ ឆ្នាំ ដោយពឹងលើប្រាក់ខែរបស់ខ្លួនដែលទទួលបាន ៦០០ ដុល្លារក្នុងមួយខែ ។ 

លោករៀបរាប់ថា «ខ្ញុំសង្ឃឹមថា ប្រាក់ខែរបស់ខ្ញុំអាចបង់ធនាគារបាន ហើយប្រាក់ខែរបស់ប្រពន្ធដែលជាមន្រ្តីរាជការសម្រាប់ចាយវាយប្រចំាថ្ងៃ ផ្សំនិងការលក់ដូរបន្តិបន្តូចរបស់គាត់ ។ ប៉ុន្តែនៅពេលផ្ទុះកូវីដ ១៩ ឡើងខ្ញុំបានបាត់បង់ការងារ ដូច្នេះការបង់ផ្ទះនេះជាបន្ទុកធ្ងន់ណាស់សម្រាប់គ្រួសារខ្ញុំ» ។លោក សុធី ទទួលស្គាល់ថា ពេលនេះលោកមានវិបត្តិសេដ្ឋកិច្ចហើយថា អ្វីដែលអ្នកសេដ្ឋកិច្ចបានលើកឡើង បំណុលច្រើនជាងទ្រព្យនោះមិនខុសឡើយ ។ មិនខុសពីព្រោះផ្ទះដែលបានទិញបង់រំលោះនោះ អាចនឹងបាត់បង់ថ្ងៃណាមួយមិនខានប្រសិនកូវីដ ១៩ នៅតែបន្តយាយីការរស់នៅ ការរស់ស៊ីរបស់មនុស្សលោកទៀតនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ