ម្តាយធ្វេសប្រហែស បណ្តាលឱ្យកូន ២នាក់ លង់ទឹកស្រះ គួរឱ្យអាណោចអាធ័ម
- ប៉ៃលិន
ខេត្តប៉ៃលិន៖ ក្មេងប្រុស ២នាក់ បានបាត់បង់ជីវិត គួរឱ្យអាណោចអាធ័ម៏ ដោយសារតែនាំគ្នា ទៅលេងដីខ្សាច់ នៅខាងក្រោយផ្ទះ ក្បែរស្រះទឹក ហើយក៏ចុះទៅលេងទឹកទាំងពីរនាក់…
ខេត្តប៉ៃលិន៖ ក្មេងប្រុស ២នាក់ បានបាត់បង់ជីវិត គួរឱ្យអាណោចអាធ័ម៏ ដោយសារតែនាំគ្នា ទៅលេងដីខ្សាច់ នៅខាងក្រោយផ្ទះ ក្បែរស្រះទឹក ហើយក៏ចុះទៅលេងទឹកទាំងពីរនាក់…
ខេត្តប៉ៃលិន៖ ក្មេងប្រុស ២នាក់ បានបាត់បង់ជីវិត គួរឱ្យអាណោចអាធ័ម៏ ដោយសារតែនាំគ្នា ទៅលេងដីខ្សាច់ នៅខាងក្រោយផ្ទះ ក្បែរស្រះទឹក ហើយក៏ចុះទៅលេងទឹកទាំងពីរនាក់ បណ្តាលឱ្យលង់។ លុះបាត់កូនយូរ មិនឃើញមកផ្ទះ ម្តាយក៏ឆោឡោដើររក ស្រាប់តែឃើញអណ្តែតទឹក បង្កការភ្ញាក់ផ្អើលតែម្តង។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពព័ត៌មានបានឱ្យដឹងថា កុមារារងគ្រោះ ទី១. ឈ្មោះ ជ្រិន ឌីណា អាយុ ៥ឆ្នាំ ទី២. ឈ្មោះ ជ្រិន ចិត្រា អាយុ ៤ឆ្នាំ រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ម្ដាយរបស់កុមារារងគ្រោះ ឈ្មោះ សៅ ឃឿន អាយុ ២៩ឆ្នាំ មុខរបរ កសិករ ជាស្ត្រីមេម៉ាយ។
ប្រភពបន្តទៀតថា បញ្ហានេះ កើតឡើងដោយសារតែការធ្វេសប្រហែសរបស់ម្តាយ គឺបណ្ដោយអោយកូនៗ ដើរទៅលេងនៅកន្លែងដីខ្សាច់ ក្បែរស្រះទឹកខាងក្រោយផ្ទះ ពុំមានអ្នកមើល។ រីឯម្ដាយនៅអង្គុយលេងជាមួយមិត្តភក្តិខាងមុខផ្ទះ ដោយទុកកូនចោល ស្របពេលដែលយាយ និងតា នាំគ្នាទៅធ្វើស្មៅចំការតាង៉ែន នៅខាងក្រោយផ្ទះ លុះដល់ពេលតាមកពីចំការវិញ មិនឃើញចៅៗ ក៏ដើរទៅសួរម្ដាយ ហើយនាងឆ្លើយថា បានបាត់កូនៗ ទៅណា មិនឃើញមកផ្ទះវិញ។ ពេលនោះ ពួកគាត់ ក៏ដើរស្វែងរក តែរកមិនឃើញ រួចក៏នាំគ្នាដើរទៅមើលកន្លែងស្រះទឹក ក្បែរកន្លែងលេងខ្សាច់ ខាងក្រោយផ្ទះ ស្រាប់តែឃើញចៅៗ របស់ខ្លួន បានលង់ទឹកទាំងពីនាក់ រហូតដល់អណ្តែតបាត់ទៅហើយ។
ក្រោយពេលកើតហេតុ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានយកអំណោយមនុស្សធម៌ ទៅចែកជូនផងដែរ៕ នីយ៉ា
ចែករំលែកព័តមាននេះ