ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នៅខេត្តកំពង់ស្ពឺ ក៏មានចោរឆក់កាបូបដែរ! ប៉ូលិស​ឃាត់​បាន ២​នាក់

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

​កំពង់ស្ពឺ​៖ មុខសញ្ញា​ឆក់​តាម​ដងផ្លូវ​ពីរ​នាក់ ត្រូវបាន​ជនរងគ្រោះ ជិះ​ម៉ូតូ​ដេញតាម និង​ស្រែក​ឱ្យ​អ្នកដំណើរ ជួយ បន្ទាប់ពី​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ ឆក់​កាបូប​របស់ខ្លួន​រួចមក​។ ជនសង្ស័យ ជា​មុខសញ្ញា…

​កំពង់ស្ពឺ​៖ មុខសញ្ញា​ឆក់​តាម​ដងផ្លូវ​ពីរ​នាក់ ត្រូវបាន​ជនរងគ្រោះ ជិះ​ម៉ូតូ​ដេញតាម និង​ស្រែក​ឱ្យ​អ្នកដំណើរ ជួយ បន្ទាប់ពី​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ ឆក់​កាបូប​របស់ខ្លួន​រួចមក​។ ជនសង្ស័យ ជា​មុខសញ្ញា ២​នាក់​នេះ ត្រូវ​ឃាត់​បាន នៅ​ចំណុច​ភូមិ​ពោធិ៍ ឃុំ​ពោធិ៍​ម្រា​ល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​សៅរ៍ ទី​១៧ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រមាណ ១២​ថ្ងៃត្រង់​។​

​សមត្ថកិច្ច​នគរបាល​ខេត្ត បាន​ប្រាប់ថា មាន​ករណី​ចោរឆក់​កាបូបដៃ មិនបាន​សម្រេច​មួយ​ក​រ​ណី នៅលើ​ផ្លូវជាតិ​លេខ ៤១ ចន្លោះ​គីឡូម៉ែត្រ ៤១-៤២ ស្ថិតនៅ​ភូមិ​តា​ដែង​ចាស់ ឃុំ​ពោធិ​ម្រា​ល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​។​

​ជនសង្ស័យ ២​នាក់​នោះ គឺ​១.​ឈ្មោះ ថា នី​ន ហៅ ខ្មៅ ភេទ​ប្រុស អាយុ ២០​ឆ្នាំ នៅ​ភូមិ​ក្រញូង ឃុំ​ពោធិ​អង្គ្រង ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ (​ជា​អ្នក​ឆក់​) ២.​ឈ្មោះ ខេ​ម វ​ណ្ណូ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ នៅ​ភូមិ​កណ្តោល ឃុំ​ពោធិ​អង្គ្រង ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ជា​អ្នកបើក​ម៉ូតូ ម៉ា​កនិច ពណ៌​ស ស្លាក​លេខ ភ្នំពេញ 1FH-0200​។

​ប្រភព​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ ឈ្មោះ សំ អ​រុ​ណ្ណី ភេទ​ស្រី អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ​តាពូង ឃុំ​ភក្តី ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ បាន​ជិះ​ម៉ូតូ​មកលេង​ផ្ទះ​ម៉ែ នៅ​ភូមិ​តា​នួន ពេលមកដល់​ចំណុចកើតហេតុ​ខាងលើ ត្រូវ​ក្រុម​ជនសង្ស័យ ឆក់យក​កាបូបដៃ​មួយ ហើយ​ជិះ​ម៉ូតូ​គេចខ្លួន តាម​ទំនប់​តា​ដែង ទៅ​កើត ពេលនោះ ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ដេញតាម ហើយ​ស្រែក អោយ​អ្នកដំណើរ​តាមផ្លូវ​ជួយ ស្ទាក់​ឃាត់​។​

​ប្រភព​បន្តទៀតថា ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍​ពោធិ៍​ម្រា​ល សហការ​ជាមួយ​ប្រជា​ការពារ ស្ទាក់​ឃាត់​បាន​ជន​មុខសញ្ញា ២​នាក់​នេះ នៅ​ចំណុច​ភូមិ​ពោធិ៍ ឃុំ​ពោធិ៍​ម្រា​ល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​។

​ក្រោយ​ឃាត់ខ្លួន​បាន សមត្ថកិច្ច​ដកហូត​បា​ន ម៉ូតូ ១​គ្រឿង កាបូបដៃ​ចំនួន​មួយ ក្នុង​កាបូប​នោះ មាន​៖ ទូរស័ព្ទដៃ​ចំនួន ១​គ្រឿង ម៉ា​កវី​វ៉ូ​ពណ៌​ស ប្រាក់​ដុល្លារ ចំនួន ១៤០​ដុល្លារ ខ្សែជើង ចំនួន ១​ខ្សែ ជា​របស់​ជនរងគ្រោះ​។ ចំពោះ​សម្ភារៈ​ខាងលើ បានប្រគល់​ជូន​ជនរងគ្រោះ​វិញ គ្រប់​ចំនួន ពុំមាន​ការបាត់បង់​ឡើយ​។​

​បន្ទាប់ពី​សាកសួរ​ធ្វើ​កំណត់ហេតុ​រួចរាល់ ជនសង្ស័យ​ទាំង ២​នាក់ ត្រូវបាន​បញ្ជូន មកកាន់​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ វង្ស សន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ